គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសេ‌គាល 4:1-11 Khmer Standard Version (KHSV)

1. «កូន​មនុស្ស​អើយ ចូរ​យក​ឥដ្ឋ​មួយ​ដុំ​មក​ដាក់​នៅ​មុខ​អ្នក ហើយ​គូរ​ផែន​ទីក្រុង​យេរូ‌សាឡឹម​នៅ​លើ​ឥដ្ឋ​នោះ។

2. បន្ទាប់​មក ចូរ​ដាក់​ខ្មាំង​សត្រូវ​ឡោម‌ព័ទ្ធ​ក្រុង​នោះ ព្រម​ទាំង​សង់​ប៉ម និង​លើក​ទួល​ឡើង​សម្រាប់​វាយ​លុក​ក្រុង​នោះ​ផង។ ចូរ​ដាក់​ទី​តាំង​ទ័ព និង​ដាក់​គ្រឿង​សស្ត្រា‌វុធ​ដ៏​ធំៗ ត្រៀម​ជុំ‌វិញ​ទីក្រុង ដើម្បី​ទម្លុះ​កំពែង។

3. ចូរ​យក​បន្ទះ​ដែក​មួយ​មក​ធ្វើ​ជា​ជញ្ជាំង​ខណ្ឌ​អ្នក​ពី​ក្រុង​នោះ។ ចូរ​សម្លឹង​ទៅ​រក​ទីក្រុង ហើយ​ឡោម‌ព័ទ្ធ​ក្រុង​នោះ ទុក​ជា​ទី​សម្គាល់​ឲ្យ​ជន‌ជាតិ​អ៊ីស្រា‌អែល​ដឹង​ថា ខ្មាំង​សត្រូវ​នឹង​ព័ទ្ធ​ក្រុង​យេរូ‌សាឡឹម។

4. រីឯ​អ្នក​វិញ ចូរ​ដេក​ផ្អៀង​ខាង​ឆ្វេង ហើយ​ដាក់​អំពើ​បាប​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល​លើ​ខ្លួន​អ្នក​ដែរ។ អ្នក​ត្រូវ​ទទួល​យក​អំពើ​បាប​របស់​ពួក​គេ​គ្រប់​ចំនួន​ថ្ងៃ​ដែល​អ្នក​ដេក​ផ្អៀង។

5. យើង​ឲ្យ​អ្នក​ដេក​ដូច្នេះ បី​រយ​កៅ‌សិប​ថ្ងៃ ស្មើ​នឹង​ចំនួន​ឆ្នាំ​ដែល​ពួក​គេ​បាន​ប្រព្រឹត្ត​អំពើ​បាប។ អ្នក​ត្រូវ​ផ្ទុក​អំពើ​បាប​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល​តាម​របៀប​នេះ។

6. ពេល​អ្នក​ដេក​ផ្អៀង​ខាង​ឆ្វេង​គ្រប់​ចំនួន​ថ្ងៃ​ហើយ ចូរ​ដេក​ផ្អៀង​ខាង​ស្ដាំ​ម្ដង។ អ្នក​ត្រូវ​ផ្ទុក​អំពើ​បាប​របស់​ជន‌ជាតិ​យូដា​ចំនួន​សែ‌សិប​ថ្ងៃ គឺ​មួយ​ថ្ងៃ​ស្មើ​នឹង​មួយ​ឆ្នាំ។

7. អ្នក​ត្រូវ​សម្លឹង​ទៅ​រក​ក្រុង​យេរូ‌សាឡឹម ដែល​ខ្មាំង​ឡោម‌ព័ទ្ធ ហើយ​លើក​ដៃ​ប្រកាស​ប្រឆាំង​នឹង​ក្រុង​នេះ​ក្នុង​នាម​យើង។

8. យើង​នឹង​យក​ខ្សែ‌ពួរ​ចង​អ្នក ដើម្បី​កុំ​ឲ្យ​អ្នក​អាច​ប្រែ​ពី​ម្ខាង​ទៅ​ម្ខាង រហូត​ដល់​គ្រប់​ចំនួន​ថ្ងៃ ដែល​អ្នក​ត្រូវ​ឡោម‌ព័ទ្ធ​ទីក្រុង។

9. ចូរ​យក​ម្សៅ‌មី អង្ករ កន្ទក់ សណ្ដែក គ្រាប់​ពោត និង​ល្ង មក​លាយ​ក្នុង​ចាន​តែ​មួយ ហើយ​ដុត​ធ្វើ​នំបុ័ង​សម្រាប់​បរិភោគ ក្នុង​រយៈ​ពេល​បី​រយ​កៅ‌សិប​ថ្ងៃ​ដែល​អ្នក​ដេក​ផ្អៀង។

10. ក្នុង​អំឡុង​ពេល​នោះ អ្នក​ត្រូវ​បរិភោគ​អាហារ​នេះ​ដោយ​កម្រិត គឺ​មួយ​ថ្ងៃ​ពីរ​ខាំ​កន្លះ។

11. រីឯ​ទឹក​ក៏​ត្រូវ​កម្រិត​ដែរ គឺ​ក្នុង​អំឡុង​ពេល​នោះ មួយ​ថ្ងៃ​ផឹក​យ៉ាង​ច្រើន​មួយ​លីត្រ។

សូមអានជំពូកពេញលេញ អេសេ‌គាល 4