គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសេ‌គាល 38:6-10 Khmer Standard Version (KHSV)

6. សាសន៍​កូមើរ និង​កង‌ពល​របស់​គេ​ទាំង​មូល ព្រម​ទាំង​សាសន៍​តូកា‌ម៉ា ដែល​នៅ​ទី​ដាច់​ស្រយាល​នា​ទិស​ខាង​ជើង និង​កង‌ពល​របស់​គេ​ទាំង​មូល គឺ​មាន​កង‌ទ័ព​របស់​ប្រជា‌ជាតិ​យ៉ាង​ច្រើន​មក​ជា​មួយ​អ្នក។

7. ចូរ​អ្នក និង​ទាហាន​ដែល​នៅ​ជា​មួយ​អ្នក រៀបចំ​ខ្លួន​ប្រុង​ប្រៀប​ជា​ស្រេច ក្រោម​បញ្ជា​របស់​អ្នក។

8. នៅ​ពេល​អនាគត គឺ​នៅ​គ្រា​ចុង​ក្រោយ​បំផុត យើង​នឹង​ចាត់​អ្នក​ឲ្យ​ចេញ​ទៅ​ច្បាំង​យក​ស្រុក​អ៊ីស្រា‌អែល។ ប្រជា‌ជន​នៅ​ស្រុក​នោះ​បាន​គេច​ផុត​ពី​មុខ​ដាវ ហើយ​ចាក​ចេញ​ពី​ចំណោម​ប្រជា‌ជាតិ​ជា​ច្រើន មក​ប្រមូល​ផ្ដុំ​គ្នា​នៅ​លើ​ភ្នំ​នានា​នៃ​ស្រុក​អ៊ីស្រា‌អែល ជា​កន្លែង​ដ៏​ស្ងាត់​ជ្រងំ​យូរ​ឆ្នាំ​មក​ហើយ។ ក្រោយ​ពេល​ចាក​ចេញ​ពី​ចំណោម​ជាតិ​សាសន៍​នានា​មក ពួក​គេ​រស់​នៅ​យ៉ាង​សុខ‌សាន្ត​ទាំង​អស់​គ្នា​ក្នុង​ស្រុក​របស់​ខ្លួន។

9. អ្នក​នឹង​ឡើង​ទៅ​វាយ​លុក​ស្រុក​នោះ​ដូច​ខ្យល់​ព្យុះ​សង្ឃរា អ្នក និង​កង‌ពល​ទាំង​មូល​របស់​អ្នក ព្រម​ទាំង​ជាតិ​សាសន៍​ជា​ច្រើន​ដែល​នៅ​ជា​មួយ​អ្នក នឹង​ប្រៀប​បី​ដូច​ជា​ពពក​គ្រប​បាំង​ពី​លើ​ស្រុក»។

10. ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ទៀត​ថា៖ «នៅ​គ្រា​នោះ អ្នក​នឹង​មាន​ចិត្ត​អួត​បំប៉ោង ហើយ​រៀបចំ​ផែន‌ការ​អាក្រក់។

សូមអានជំពូកពេញលេញ អេសេ‌គាល 38