គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសេ‌គាល 38:2-6 Khmer Standard Version (KHSV)

2. «កូន​មនុស្ស​អើយ ចូរ​បែរ​មុខ​ទៅ​រក​ស្ដេច​កុក​នៅ​ស្រុក​ម៉ាកុក ជា​មេ​គ្រប់‌គ្រង​លើ​ទឹក​ដី​មេសេក និង​ទូបាល ហើយ​ថ្លែង​ប្រាប់​ស្ដេច​នោះ​ក្នុង​នាម​យើង​ថា:

3. ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: កុក​ដែល​ជា​មេ​គ្រប់‌គ្រង​លើ​ទឹក​ដី​មេសេក និង​ទូបាល​អើយ យើង​ប្រឆាំង​នឹង​អ្នក​ហើយ!

4. យើង​នឹង​បង្ខំ​អ្នក យក​បង្ហៀរ​មក​ដាក់​ក្នុង​មាត់​អ្នក យើង​នឹង​នាំ​អ្នក កង‌ទ័ព​ទាំង​មូល​របស់​អ្នក សេះ និង​ទ័ព​សេះ​ដែល​ប្រដាប់​ខ្លួន​យ៉ាង​ល្អ​ឥត​ខ្ចោះ ព្រម​ទាំង​ទាហាន​យ៉ាង​ច្រើន​ដែល​កាន់​ខែល​តូច​ធំ ហើយ​ប្រសប់​ប្រើ​ដាវ​ទាំង​អស់​គ្នា។

5. សាសន៍​ពែរ្ស អេត្យូ‌ពី និង​ពូថ ដែល​ប្រដាប់​ខ្លួន​ដោយ​ខែល និង​មួក​ដែក​ក៏​មក​ជា​មួយ​ដែរ។

6. សាសន៍​កូមើរ និង​កង‌ពល​របស់​គេ​ទាំង​មូល ព្រម​ទាំង​សាសន៍​តូកា‌ម៉ា ដែល​នៅ​ទី​ដាច់​ស្រយាល​នា​ទិស​ខាង​ជើង និង​កង‌ពល​របស់​គេ​ទាំង​មូល គឺ​មាន​កង‌ទ័ព​របស់​ប្រជា‌ជាតិ​យ៉ាង​ច្រើន​មក​ជា​មួយ​អ្នក។

សូមអានជំពូកពេញលេញ អេសេ‌គាល 38