គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសេ‌គាល 32:1-8 Khmer Standard Version (KHSV)

1. នៅ​ឆ្នាំ​ទី​ដប់‌ពីរ ខែ​ទី​ដប់‌ពីរ ថ្ងៃ​ទី​មួយ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ដូច​ត​ទៅ៖

2. «ចូរ​ស្មូត្រ​ទំនួញ​មួយ​បទ​អំពី​ផារ៉ោន ជា​ស្ដេច​ស្រុក​អេស៊ីប! ចូរ​ពោល​ថា:អ្នក​ប្រៀប​បាន​នឹង​កូន​សិង្ហដែល​ស្ថិត​នៅ​ក្នុង​ចំណោម​ប្រជា‌ជាតិ​ទាំង‌ឡាយអ្នក​ប្រៀប​ដូច​ជា​ក្រពើ​សមុទ្រ​ដ៏​ធំ​សំបើមអ្នក​ហែល​នៅ​តាម​ទន្លេជើង​របស់​អ្នក​កាយ​ទឹកធ្វើ​ឲ្យ​កក្រើក ហើយ​ល្អក់។

3. ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា: ជាតិ​សាសន៍​ជា​ច្រើន​ប្រមូល​ផ្ដុំ​គ្នា ពេល​នោះ យើង​នឹង​បោះ​សំណាញ់​របស់​យើង​ទៅ​លើ​អ្នក ពួក​គេ​នឹង​អូស​អ្នក ដែល​ជាប់​ក្នុង​សំណាញ់ ឡើង​មក​លើ​គោក។

4. យើង​នឹង​បោះ​អ្នក​ទៅ​លើ​ដី ឲ្យ​នៅ​កណ្ដាល​វាល យើង​នឹង​ឲ្យ​ត្មាត​មក​ចោម‌រោម​អ្នក ហើយ​ឲ្យ​សត្វ​សាហាវ​ទាំង​អស់​នៅ​លើ​ផែនដី​ស៊ី​អ្នក។

5. យើង​នឹង​យក​សាច់​អ្នក​ទៅ​ដាក់​នៅ​លើ​ភ្នំ ហើយ​យក​ឆ្អឹង​របស់​អ្នក​ទៅ​ចោល​ពាស‌ពេញ​ជ្រលង​ភ្នំ។

6. យើង​នឹង​យក​ឈាម​អ្នក​ទៅ​ស្រោច​លើ​ដី លើ​ភ្នំ និង​តាម​ដង​ទន្លេ។

7. នៅ​ពេល​អ្នក​ផុត​ដង្ហើម យើង​នឹង​ធ្វើ​ឲ្យ​ផ្ទៃ​មេឃ​ស្រអាប់ ឲ្យ​ផ្កាយ​ប្រែ​ជា​ងងឹត យើង​នឹង​ឲ្យ​ពពក​បាំង​ពន្លឺ​ព្រះ‌អាទិត្យ ហើយ​ឲ្យ​ព្រះ‌ច័ន្ទ​លែង​មាន​ពន្លឺ​ទៀត។

8. ព្រោះ​តែ​អ្នក​ស្លាប់ យើង​នឹង​ធ្វើ​ឲ្យ​ពន្លឺ​ទាំង​ប៉ុន្មាន​នៅ​លើ​មេឃ​អាប់​រស្មី ភាព​ងងឹត​គ្រប​ដណ្ដប់​លើ​ស្រុក​អ្នក​ទាំង​មូល។

សូមអានជំពូកពេញលេញ អេសេ‌គាល 32