គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសេ‌គាល 31:1-7 Khmer Standard Version (KHSV)

1. នៅ​ឆ្នាំ​ទី​ដប់​មួយ ថ្ងៃ​ទី​មួយ ក្នុង​ខែ​ទី​បី ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ដូច​ត​ទៅ៖

2. «កូន​មនុស្ស​អើយ ចូរ​ប្រាប់​ផារ៉ោន ជា​ស្ដេច​ស្រុក​អេស៊ីប និង​ប្រជា‌ជន​ដ៏​ច្រើន​របស់​គេ​ថា:តើ​ភាព​រុងរឿង​របស់​អ្នក​ប្រៀប​បាន​នឹង​អ្វី?

3. អ្នក​ប្រៀប​ដូច​ជា​ដើម​តាត្រៅ​នៅ​លើ​ភ្នំ​លីបង់ដែល​បែក​មែក​សាខា និង​មាន​ម្លប់​ដ៏​ត្រជាក់។ដើម​តាត្រៅ​នោះ​លូត​ឡើងចុង​វា​ខ្ពស់​កប់​ពពក។

4. ទឹក​ទន្លេ​ធ្វើ​ឲ្យ​វា​ដុះ​ធំ​ឡើងទឹក​នៅ​ទី​ជម្រៅ​ធ្វើ​ឲ្យ​វា​លូត​ឡើង​យ៉ាង​ខ្ពស់ហើយ​ហូរ​ជុំ‌វិញ​ដើម​នោះរួច​បែក​ជា​ដៃ​ទន្លេ ហូរ​ទៅ​ស្រោច​ស្រពដើម​ឈើ​ទាំង​ប៉ុន្មាន​នៅ​ក្នុង​ព្រៃ។

5. ដើម​តាត្រៅ​នោះ​លូត​ឡើង​ខ្ពស់លើស​ដើម​ឈើ​ទាំង​ប៉ុន្មាន​នៅ​ក្នុង​ព្រៃបែក​មែក​សាខា ហើយ​លាត​សន្ធឹងព្រោះ​ឫស​វា​សម្បូណ៌​ទឹក។

6. បក្សា‌បក្សី​នាំ​គ្នា​មក​ធ្វើ​សំបុកនៅ​តាម​មែក​របស់​វារីឯ​សត្វ​ព្រៃ​ទាំង​ប៉ុន្មានក៏​មក​បង្កើត​កូន​ចៅ​នៅ​ក្រោម​មែក​របស់​វាហើយ​ប្រជា‌ជាតិ​ទាំង​អស់​ក៏​ជ្រក​ក្រោមម្លប់​របស់​វា​ដែរ។

7. ដើម​តាត្រៅ​នោះ​ល្អ​ណាស់ព្រោះ​វា​ខ្ពស់​មាន​មែក​លាត​សន្ធឹង​យ៉ាង​វែងហើយ​ឫស​របស់​វា​ចាក់​ទៅ​រក​កន្លែង​សម្បូណ៌​ទឹក។

សូមអានជំពូកពេញលេញ អេសេ‌គាល 31