គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសេ‌គាល 29:1-4 Khmer Standard Version (KHSV)

1. នៅ​ឆ្នាំ​ទី​ដប់ ថ្ងៃ​ទី​ដប់‌ពីរ ខែ​ទី​ដប់ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ដូច​ត​ទៅ៖

2. «កូន​មនុស្ស​អើយ ចូរ​បែរ​មុខ​ទៅ​រក​ផារ៉ោន ស្ដេច​ស្រុក​អេស៊ីប ហើយ​ថ្លែង​ពាក្យ​ក្នុង​នាម​យើង​ប្រឆាំង​នឹង​ស្ដេច​នោះ ព្រម​ទាំង​ប្រជា‌ជន​អេស៊ីប​ទាំង​មូល​ទៅ!

3. ចូរ​ប្រកាស​ថា ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: ផារ៉ោន​ជា​ស្ដេច​ស្រុក​អេស៊ីប​អើយ យើង​ប្រឆាំង​នឹង​អ្នក​ហើយ! អ្នក​ជា​ក្រពើ​ដ៏​ធំ​សំបើម ដេក​នៅ​តាម​ដៃ​ទន្លេ ហើយ​ពោល​ថា ទន្លេ​នីល​ជា​របស់​អ្នក អ្នក​បាន​បង្កើត​ទន្លេ​នេះ។

4. យើង​នឹង​ឃ្លុំ​មាត់​អ្នក យើង​យក​ត្រី​នៅ​តាម​ទន្លេ​មក​ដាក់​ជាប់​នឹង​ស្រកា​របស់​អ្នក យើង​នឹង​អូស​អ្នក​ចេញ​ពី​ទន្លេ ដោយ​មាន​ត្រី​នៅ​ជាប់​នឹង​ស្រកា​អ្នក​ផង។

សូមអានជំពូកពេញលេញ អេសេ‌គាល 29