គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសេ‌គាល 28:19-26 Khmer Standard Version (KHSV)

19. ជាតិ​សាសន៍​នានា​ដែល​ស្គាល់​អ្នក​នឹង​ងឿង‌ឆ្ងល់ ដោយ​ឃើញ​អ្នក​ធ្លាក់​ខ្លួន​ដូច្នេះ ពួក​គេ​ភ័យ​តក់‌ស្លុត ហើយ​អ្នក​នឹង​វិនាស​បាត់​បង់​រហូត​ត​ទៅ!»។

20. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ដូច​ត​ទៅ៖

21. «កូន​មនុស្ស​អើយ ចូរ​បែរ​មុខ​ទៅ​រក​ក្រុង​ស៊ីដូន ហើយ​ថ្លែង​ពាក្យ​ក្នុង​នាម​យើង ប្រឆាំង​នឹង​ក្រុង​នោះ​ទៅ!

22. ត្រូវ​ពោល​ថា “ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: ក្រុង​ស៊ីដូន​អើយ យើង​ប្រឆាំង​នឹង​អ្នក​ហើយ! យើង​នឹង​ទទួល​សិរី‌រុងរឿង​នៅ​ក្នុង​អ្នក។ ពេល​ណា​យើង​សម្រេច​ការ​វិនិច្ឆ័យ​ទោស​ក្រុង​នេះ​ហើយ មនុស្ស‌ម្នា​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជា​ព្រះ‌អម្ចាស់ ហើយ​យើង​នឹង​សម្តែង​ឲ្យ​អ្នក​ក្រុង​នេះ​ឃើញ​ថា យើង​ជា​ព្រះ​ដ៏‌វិសុទ្ធ។

23. យើង​នឹង​ធ្វើ​ឲ្យ​ជំងឺ​រាត‌ត្បាត​កើត​មាន​នៅ​ក្នុង​ទីក្រុង យើង​នឹង​ធ្វើ​ឲ្យ​ឈាម​ហូរ​ដាប​នៅ​តាម​ដង​ផ្លូវ ខ្មាំង​សត្រូវ​វាយ​ប្រហារ​ពី​គ្រប់​ទិស‌ទី ធ្វើ​ឲ្យ​ពួក​គេ​បរា‌ជ័យ ដួល​ស្លាប់​នៅ​ក្នុង​ទីក្រុង ពេល​នោះ គេ​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជា​ព្រះ‌អម្ចាស់”។

24. ក្នុង​ចំណោម​ប្រជា‌ជាតិ​នានា​ដែល​នៅ​ជុំ‌វិញ គ្មាន​នរណា​មាក់‌ងាយ​កូន​ចៅ​អ៊ីស្រា‌អែល គឺ​គ្មាន​នរណា​ធ្វើ​បាប​ពួក​គេ​ឲ្យ​ឈឺ​ចាប់ ដូច​មុត​បន្លា​ទៀត​ឡើយ។ ពេល​នោះ មនុស្ស‌ម្នា​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជា​ព្រះ‌ជា‌អម្ចាស់»។

25. ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «នៅ​ពេល​យើង​ប្រមូល​ជន‌ជាតិ​អ៊ីស្រា‌អែល ដែល​យើង​បាន​កំចាត់‌កំចាយ ទៅ​ក្នុង​ចំណោម​សាសន៍​ទាំង‌ឡាយ​នោះ​មក​វិញ យើង​នឹង​សម្តែង​ឲ្យ​ប្រជា‌ជាតិ​នានា​ឃើញ​ថា យើង​ជា​ព្រះ​ដ៏‌វិសុទ្ធ។ ពួក​គេ​នឹង​រស់​នៅ​លើ​ទឹក​ដី​របស់​ខ្លួន គឺ​ទឹក​ដី​ដែល​យើង​បាន​ប្រគល់​ឲ្យ​យ៉ាកុប ជា​អ្នក​បម្រើ​របស់​យើង។

26. ពួក​គេ​នឹង​រស់​នៅ​យ៉ាង​សុខ‌សាន្ត​លើ​ទឹក​ដី​នេះ ពួក​គេ​នឹង​សង់​ផ្ទះ ហើយ​ដាំ​ទំពាំង‌បាយជូរ។ កាល​ណា​យើង​ដាក់​ទោស​សាសន៍​ទាំង​ប៉ុន្មាន​នៅ​ជុំ‌វិញ ដែល​បាន​មាក់‌ងាយ​ពួក​គេ​រួច​ហើយ ពួក​គេ​នឹង​រស់​នៅ​យ៉ាង​សុខ‌សាន្ត។ ពេល​នោះ ពួក​គេ​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជា​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ពួក​គេ»។

សូមអានជំពូកពេញលេញ អេសេ‌គាល 28