គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសេ‌គាល 27:29-36 Khmer Standard Version (KHSV)

29. អ្នក​ចែវ​សំពៅ​ផ្សេង​ទៀតនាំ​គ្នា​ចុះ​ចេញ​ពី​សំពៅ​របស់​ខ្លួនអ្នក​ដើរ​សំពៅ និង​កម្មករ​សំពៅ​ទាំង​ប៉ុន្មាននាំ​គ្នា​ឈរ​នៅ​លើ​គោក។

30. ពួក​គេ​នឹង​បន្លឺ​សំឡេង​ស្រណោះ​អ្នកពួក​គេ​សោយ​សោក​យ៉ាង​ជូរ​ចត់ពួក​គេ​រោយ​ធូលី​ដី​លើ​ក្បាល​របស់​ខ្លួនហើយ​ដេក​ននៀល​នៅ​ក្នុង​ផេះ។

31. ពួក​គេ​កោរ​សក់​កាន់​ទុក្ខ​អ្នក ពួក​គេ​ស្លៀក​បាវហើយ​នាំ​គ្នា​សោក​សង្រេង​យ៉ាង​ខ្លោច‌ផ្សាដោយ​ឈឺ​ចាប់​ក្នុង​ចិត្ត កើត​ទុក្ខ​ស្រណោះ​អ្នក។

32. ទុក្ខ​លំបាក​ជំរុញ​ពួក​គេ​ឲ្យ​ស្មូត្រ​ទំនួញនិង​យំ​អាឡោះ‌អាល័យ​អ្នក ទាំង​ពោល​ថា:គ្មាន​ក្រុង​ណា​ដូច​ក្រុង​ទីរ៉ុស​ទេគឺ​ក្រុង​នេះ​ត្រូវ​វិនាស​នៅ​កណ្ដាល​សមុទ្រ!

33. ពេល​អ្នក​ដឹក​ទំនិញ​នៅ​តាម​សមុទ្រប្រជា‌ជន​ជា​ច្រើន​បាន​ឆ្អែត។ទ្រព្យ​សម្បត្តិ និង​ទំនិញ​ដ៏​បរិបូណ៌​របស់​អ្នកបាន​ធ្វើ​ឲ្យ​ស្ដេច​ជា​ច្រើន​នៅ​ផែនដីក្លាយ​ទៅ​ជា​អ្នក​មាន។

34. តែ​ឥឡូវ​នេះ អ្នក​វិនាស​ក្នុង​សមុទ្រទំនិញ​របស់​អ្នក ព្រម​ទាំង​អស់​អ្នក​ដែលនៅ​ក្នុង​សំពៅ​ជា​មួយ​អ្នកក៏​លិច​លង់​ដល់​បាត​សមុទ្រ​ជា​មួយ​អ្នក​ដែរ។

35. ប្រជា‌ជន​ទាំង​អស់​ដែល​រស់​នៅ​តាម​កោះ​នានានឹង​នាំ​គ្នា​សោយ​សោក ព្រោះ​តែ​អ្នកស្ដេច​របស់​ពួក​គេ​នឹង​ភ័យ​ញ័រ​រន្ធត់ផ្ទៃ​មុខ​របស់​គេ​ស្លេក‌ស្លាំង​អស់។

36. អ្នក​លក់​ដូរ​ក្នុង​ចំណោម​ប្រជា‌ជាតិ​ទាំង‌ឡាយនាំ​គ្នា​ចំអក​ឲ្យ​អ្នក។ពេល​មនុស្ស‌ម្នា​ឃើញ​អ្នក គេ​ភ័យ​តក់‌ស្លុតហើយ​អ្នក​នឹង​វិនាស​បាត់​បង់​រហូត​ត​ទៅ!»។

សូមអានជំពូកពេញលេញ អេសេ‌គាល 27