គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសេ‌គាល 27:21-28 Khmer Standard Version (KHSV)

21. ស្រុក​អារ៉ាប់ និង​មេ​ដឹក​នាំ​ទាំង​ប៉ុន្មាន នៅ​ស្រុក​កេដារ នាំ​គ្នា​លក់​ដូរ​ជា​មួយ​អ្នក។ ឈ្មួញ​ពី​ស្រុក​អ្នក​យក​កូន​ចៀម ចៀម​ឈ្មោល និង​ពពែ​ឈ្មោល ទៅ​លក់​នៅ​ស្រុក​របស់​ពួក​គេ។

22. អ្នក​ជំនួញ​ពី​ស្រុក​សេបា និង​ស្រុក​រ៉ាម៉ា រក​ស៊ី​ជា​មួយ​អ្នក ពួក​គេ​យក​គ្រឿង​ក្រអូប​ដ៏​មាន​តម្លៃ ព្រម​ទាំង​ត្បូង និង​មាស​គ្រប់​ប្រភេទ មក​លក់​ឲ្យ​អ្នក។

23. ស្រុក​ខារ៉ាន កាណេ និង​អេដែន អ្នក​ជំនួញ​ពី​ស្រុក​សេបា អាស្ស៊ីរី និង​គីល‌ម៉ាដ នាំ​គ្នា​រក​ស៊ី​ជា​មួយ​អ្នក

24. ពួក​គេ​លក់​ដូរ​របស់​ដ៏​មាន​តម្លៃ​ជា​មួយ​អ្នក គឺ​មាន​អាវ​ពណ៌​ស្វាយ ក្រណាត់​ប៉ាក់ ក្រណាត់​គ្រប់​ប្រភេទ និង​ខ្សែ​ក្រង។

25. សំពៅ​ពី​ស្រុក​តើស៊ីស​ដឹក​ជញ្ជូន​ទំនិញ​របស់​អ្នកអ្នក​មាន​ទ្រព្យ​សម្បត្តិ​យ៉ាង​ច្រើន​លើស‌លប់ដូច​សំពៅ​ពេញ​ទៅ​ដោយ​ទំនិញនៅ​កណ្ដាល​សមុទ្រ។

26. ពួក​អ្នក​ចែវ​នាំ​អ្នក​ឲ្យ​ធ្វើ​ដំណើរនៅ​កណ្ដាល​សមុទ្រ ស្រាប់​តែ​មានខ្យល់​ពី​ទិស​ខាង​កើត បក់​មក​កម្ទេច​អ្នក។

27. ទ្រព្យ​សម្បត្តិ ទំនិញ និង​ឥវ៉ាន់​របស់​អ្នកព្រម​ទាំង​អ្នក​ដើរ​សំពៅ កម្មករ​សំពៅអ្នក​ជួស‌ជុល​សំពៅ អ្នក​លក់​ដូរនិង​ទាហាន​ចំបាំង​ដែល​នៅ​ជា​មួយ​អ្នកគឺ​នៅ​ថ្ងៃ​ដែល​អ្នក​វិនាសមនុស្ស​ទាំង​អស់​ដែល​ស្ថិត​នៅ​ក្នុង​អ្នកក៏​នឹង​ត្រូវ​លិច​លង់​ទៅ​ក្នុង​សមុទ្រ​ដែរ។

28. ពេល​ឮ​សម្រែក​ស្លន់‌ស្លោ​របស់​កម្មករ​សំពៅប្រជា‌ជន​នៅ​តាម​ឆ្នេរ​សមុទ្រ​នាំ​គ្នា​ញ័រ​រន្ធត់

សូមអានជំពូកពេញលេញ អេសេ‌គាល 27