12. ស្រុកតើស៊ីសនាំគ្នាធ្វើជំនួញជាមួយអ្នក ពួកគេទិញរបស់របរដ៏សម្បូណ៌របស់អ្នក ពួកគេនាំប្រាក់ ដែក ស្ពាន់ និងសំណមកលក់ក្នុងផ្សាររបស់អ្នក។
13. ស្រុកយ៉ាវ៉ាន ទូបាល និងមេសេករកស៊ីជាមួយអ្នក ពួកគេយកទាសករ និងវត្ថុធ្វើពីលង្ហិន មកដូរយកទំនិញរបស់អ្នក។
14. អ្នកស្រុកតូការម៉ាយកសេះសម្រាប់ទឹម សេះចំបាំង និងលាកាត់ មកលក់ក្នុងផ្សាររបស់អ្នក។
15. ប្រជាជននៅស្រុកដេដាន់រកស៊ីជាមួយអ្នក ជំនួញរវាងកោះនានាស្ថិតនៅក្រោមការគ្រប់គ្រងរបស់អ្នក គេយកភ្លុក និងឈើគ្រញូង មកដូរទំនិញរបស់អ្នក។
16. ស្រុកស៊ីរីរកស៊ីជាមួយអ្នក ដោយទិញផលិតផលរបស់អ្នកមួយចំនួនធំ ហើយពួកគេក៏យកកែវមរកត ក្រណាត់ពណ៌ស្វាយ ក្រណាត់ប៉ាក់ ក្រណាត់ទេសឯកដ៏ម៉ដ្ដ ផ្កាថ្ម និងត្បូងមកលក់ក្នុងផ្សាររបស់អ្នកដែរ។
17. ស្រុកយូដា និងស្រុកអ៊ីស្រាអែល រកស៊ីជាមួយអ្នក ពួកគេយកស្រូវពីស្រុកមីនីត ម្សៅធ្វើនំ ទឹកឃ្មុំ ប្រេង និងជ័រ មកលក់ឲ្យអ្នក។