គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសេ‌គាល 27:11-16 Khmer Standard Version (KHSV)

11. កូន​ចៅ​អើវ៉ាឌ និង​ពួក​ចំបាំង​របស់​អ្នក ស្ថិត​នៅ​ជុំ‌វិញ​កំពែង​របស់​អ្នក ហើយ​ក៏​មាន​ទាហាន​យាម‌ល្បាត​នៅ​តាម​ទី​តាំង​ទ័ព​របស់​អ្នក​ដែរ។ ពួក​គេ​ព្យួរ​ខែល​នៅ​ជុំ‌វិញ​កំពែង​របស់​អ្នក ធ្វើ​ឲ្យ​សម្រស់​របស់​អ្នក​បាន​ល្អ​ឥត​ខ្ចោះ។

12. ស្រុក​តើស៊ីស​នាំ​គ្នា​ធ្វើ​ជំនួញ​ជា​មួយ​អ្នក ពួក​គេ​ទិញ​របស់​របរ​ដ៏​សម្បូណ៌​របស់​អ្នក ពួក​គេ​នាំ​ប្រាក់ ដែក ស្ពាន់ និង​សំណ​មក​លក់​ក្នុង​ផ្សារ​របស់​អ្នក។

13. ស្រុក​យ៉ាវ៉ាន ទូបាល និង​មេសេក​រក​ស៊ី​ជា​មួយ​អ្នក ពួក​គេ​យក​ទាសករ និង​វត្ថុ​ធ្វើ​ពី​លង្ហិន មក​ដូរ​យក​ទំនិញ​របស់​អ្នក។

14. អ្នក​ស្រុក​តូការ‌ម៉ា​យក​សេះ​សម្រាប់​ទឹម សេះ​ចំបាំង និង​លា​កាត់ មក​លក់​ក្នុង​ផ្សារ​របស់​អ្នក។

15. ប្រជា‌ជន​នៅ​ស្រុក​ដេដាន់​រក​ស៊ី​ជា​មួយ​អ្នក ជំនួញ​រវាង​កោះ​នានា​ស្ថិត​នៅ​ក្រោម​ការ​គ្រប់‌គ្រង​របស់​អ្នក គេ​យក​ភ្លុក និង​ឈើ​គ្រញូង មក​ដូរ​ទំនិញ​របស់​អ្នក។

16. ស្រុក​ស៊ីរី​រក​ស៊ី​ជា​មួយ​អ្នក ដោយ​ទិញ​ផលិត​ផល​របស់​អ្នក​មួយ​ចំនួន​ធំ ហើយ​ពួក​គេ​ក៏​យក​កែវ‌មរកត ក្រណាត់​ពណ៌​ស្វាយ ក្រណាត់​ប៉ាក់ ក្រណាត់​ទេស‌ឯក​ដ៏​ម៉ដ្ដ ផ្កា​ថ្ម និង​ត្បូង​មក​លក់​ក្នុង​ផ្សារ​របស់​អ្នក​ដែរ។

សូមអានជំពូកពេញលេញ អេសេ‌គាល 27