គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសេ‌គាល 27:1-11 Khmer Standard Version (KHSV)

1. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ដូច​ត​ទៅ៖

2. «កូន​មនុស្ស​អើយ ចូរ​ស្មូត្រ​ទំនួញ​មួយ​បទ​ស្ដី​អំពី​ក្រុង​ទីរ៉ុស!

3. ចូរ​ពោល​ទៅ​កាន់​ក្រុង​ទីរ៉ុស ដែល​ស្ថិត​នៅ​មាត់​សមុទ្រ ហើយ​ធ្វើ​ជំនួញ​ជា​មួយ​ជាតិ​សាសន៍​នៅ​តាម​កោះ​នានា​ថា ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ:ក្រុង​ទីរ៉ុស​អើយ អ្នក​ពោល​ថា“ខ្ញុំ​មាន​សម្រស់​យ៉ាង​ល្អ​ឥត​ខ្ចោះ”

4. ព្រំ‌ប្រទល់​របស់​អ្នក​លាត​សន្ធឹង​រហូតដល់​កណ្ដាល​សមុទ្រអស់​អ្នក​ដែល​សង់​អ្នក បាន​ផ្ដល់​ឲ្យ​អ្នកមាន​សម្រស់​យ៉ាង​ល្អ​ឥត​ខ្ចោះ។

5. ពួក​គេ​បាន​យក​ឈើ​ដ៏​មាន​តម្លៃ​ពី​ភ្នំ​សេនៀរមក​ធ្វើ​ជា​ជញ្ជាំង​របស់​អ្នកហើយ​យក​ឈើ​តាត្រៅ​ពី​ព្រៃ​លីបង់មក​ធ្វើ​ជា​ដង​ក្ដោង​របស់​អ្នក។

6. ពួក​គេ​យក​ឈើ​ម៉ៃ‌សាក់​ពី​ស្រុក​បាសានមក​ធ្វើ​ជា​ច្រវាយក​ឈើ​គ្រញូង​ពី​កោះ​គីទីមមក​ក្រាល​ជា​មួយ​ភ្លុក ធ្វើ​កន្លែង​អង្គុយ។

7. ក្ដោង​របស់​អ្នក​ធ្វើ​ពី​ក្រណាត់​ប៉ាក់​ដ៏​ល្អមក​ពី​ស្រុក​អេស៊ីបសម្រាប់​ឲ្យ​អ្នក​ប្រើ​ជា​ទង់​ផង។ដំបូល​របស់​អ្នក​ធ្វើ​ពី​ក្រណាត់​ពណ៌​ក្រហមនិង​ពណ៌​ស្វាយ​មក​ពី​កោះ​គីប្រុស។

8. អ្នក​ក្រុង​ស៊ីដូន និង​អ្នក​ក្រុង​អើវ៉ាឌ ជា​អ្នក​ចែវអ្នក​ឯក‌ទេស​នៃ​ក្រុង​ទីរ៉ុស​ជា​នាយ​សំពៅ។

9. ពួក​ចាស់​ទុំ​ពី​ស្រុក​កេបាលនិង​អ្នក​ឯក‌ទេស​របស់​ពួក​គេ​ជា​ជាង​ជួស‌ជុល។សំពៅ​សមុទ្រ​ទាំង​ប៉ុន្មាន និង​អ្នក​ដើរ​សំពៅបាន​ចូល​មក​ឈប់​សំចត​នៅ​ក្នុង​អ្នកដើម្បី​លក់​ដូរ​ទំនិញ។

10. អ្នក​ស្រុក​ពែរ្ស អ្នក​ស្រុក​លូឌ និង​អ្នក​ស្រុក​ពូតនាំ​គ្នា​មក​បម្រើ​ក្នុង​ជួរ​កង‌ទ័ព​របស់​អ្នកពួក​គេ​ជា​អ្នក​ចំបាំង​របស់​អ្នកពួក​គេ​ព្យួរ​ខែល និង​មួក​ដែក​នៅ​ក្នុង​អ្នកព្រម​ទាំង​ផ្ដល់​ឲ្យ​អ្នក​បាន​រុងរឿង។

11. កូន​ចៅ​អើវ៉ាឌ និង​ពួក​ចំបាំង​របស់​អ្នក ស្ថិត​នៅ​ជុំ‌វិញ​កំពែង​របស់​អ្នក ហើយ​ក៏​មាន​ទាហាន​យាម‌ល្បាត​នៅ​តាម​ទី​តាំង​ទ័ព​របស់​អ្នក​ដែរ។ ពួក​គេ​ព្យួរ​ខែល​នៅ​ជុំ‌វិញ​កំពែង​របស់​អ្នក ធ្វើ​ឲ្យ​សម្រស់​របស់​អ្នក​បាន​ល្អ​ឥត​ខ្ចោះ។

សូមអានជំពូកពេញលេញ អេសេ‌គាល 27