គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសេ‌គាល 24:22-27 Khmer Standard Version (KHSV)

22. ពេល​នោះ អ្នក​រាល់​គ្នា​នឹង​ធ្វើ​ដូច​ខ្ញុំ​ធ្វើ​នេះ​ដែរ គឺ​អ្នក​រាល់​គ្នា​មិន​បាំង​មុខ មិន​បរិភោគ​អាហារ​សម្រាប់​អ្នក​កាន់​ទុក្ខ​ទេ។

23. អ្នក​រាល់​គ្នា​នឹង​ជួត​ក្បាល​ពាក់​ស្បែក​ជើង​ធ្វើ​ដូច​ធម្មតា គឺ​អ្នក​រាល់​គ្នា​មិន​កាន់​ទុក្ខ ឬ​សោក​សង្រេង​ឡើយ។ ប៉ុន្តែ អ្នក​រាល់​គ្នា​កាន់​តែ​រីង‌រៃ​ទៅៗ ព្រោះ​តែ​អំពើ​បាប​របស់​ខ្លួន ហើយ​ម្នាក់ៗ​ស្រណោះ‌ស្រណោក​គ្នា​ទៅ​វិញ​ទៅ​មក។

24. អេសេ‌គាល​ធ្វើ​ដូច្នេះ ជា​ប្រផ្នូល​សម្រាប់​អ្នក​រាល់​គ្នា។ អ្នក​រាល់​គ្នា​នឹង​ធ្វើ​សព្វ​គ្រប់​ទាំង​អស់​ដូច​គាត់​បាន​ធ្វើ​ដែរ។ ពេល​ហេតុ‌ការណ៍​នោះ​កើត​ឡើង អ្នក​រាល់​គ្នា​នឹង​ទទួល​ស្គាល់​ថា យើង​ជា​ព្រះ‌ជា‌អម្ចាស់​មែន”។

25. កូន​មនុស្ស​អើយ យើង​នឹង​ដក​ទី‌សក្ការៈ​ដែល​ជា​កម្លាំង អំណរ ភាព​រុងរឿង និង​ជា​ទី​គាប់​ចិត្ត ជា​ទី​ស្រឡាញ់​របស់​ពួក​គេ យើង​ក៏​នឹង​ដក​កូន​ប្រុស​កូន​ស្រី​ចេញ​ពី​ពួក​គេ​ដែរ

26. នៅ​ថ្ងៃ​នោះ មាន​មនុស្ស​រត់​នាំ​ដំណឹង​មក​ប្រាប់​អ្នក

27. នៅ​ថ្ងៃ​នោះ​អ្នក​នឹង​លែង​នៅ​ស្ងៀម​ទៀត​ហើយ គឺ​អ្នក​នឹង​ហា​មាត់​និយាយ​ជា​មួយ​មនុស្ស​ដែល​រត់​មក។ អ្នក​នឹង​ធ្វើ​ជា​ប្រផ្នូល​សម្រាប់​ពួក​គេ ហើយ​ពួក​គេ​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជា​ព្រះ‌អម្ចាស់​មែន»។

សូមអានជំពូកពេញលេញ អេសេ‌គាល 24