គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសេ‌គាល 24:2-13 Khmer Standard Version (KHSV)

2. «កូន​មនុស្ស​អើយ ចូរ​កត់‌ត្រា​ថ្ងៃ​នេះ​ទុក ដ្បិត​ថ្ងៃ​នេះ​ហើយ​ដែល​ស្ដេច​ស្រុក​បាប៊ី‌ឡូន​ឡោម‌ព័ទ្ធ​ក្រុង​យេរូ‌សាឡឹម។

3. ចូរ​ចោទ​ប្រស្នា​មួយ​ដល់​ពូជ​អ្នក​បះ‌បោរ​នេះ​ថា ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ:ចូរ​រៀបចំ​ថ្លាង​មួយ​ដាក់​នៅ​លើ​ភ្លើងរួច​ចាក់​ទឹក​ទៅ​ក្នុង​ថ្លាង​នោះ។

4. បន្ទាប់​មក ចូរ​ដាក់​សាច់​ទៅ​ក្នុង​ថ្លាងគឺ​សាច់​ល្អៗ សាច់​ភ្លៅ សាច់​ស្មារួច​ដាក់​ឆ្អឹង​ល្អៗ​បំពេញ​ថ្លាង​នោះ​ដែរ។

5. ចូរ​យក​សាច់​ចៀម​ដ៏​ល្អៗ​មកហើយ​យក​ឆ្អឹង​របស់​វា​ដាក់​ពី​ក្រោម។ចូរ​ស្ងោរ​សាច់​នៅ​ក្នុង​ថ្លាង​ឲ្យ​ផុយសូម្បី​តែ​ឆ្អឹង​ក៏​ត្រូវ​ឲ្យ​ឆ្អិន​ល្អ​ដែរ។

6. ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ:ក្រុង​ដែល​ប្រឡាក់​ទៅ​ដោយ​ឈាមមុខ​ជា​ត្រូវ​វេទនា​ពុំ‌ខាន!ក្រុង​នេះ​ប្រៀប​បាន​នឹង​ថ្លាង​ដុះ​ស្នឹមហើយ​ស្នឹម​នេះ​ដុស​មិន​ជ្រះ​ទេ។ចូរ​ស្រង់​ដុំ​សាច់​ចេញ​បន្ត​បន្ទាប់​គ្នាគ្មាន​ដុំ​ណា​មួយ​នៅ​សល់​ឡើយ។

7. នៅ​ក្នុង​ក្រុង គេ​សម្លាប់​គ្នាគេ​បង្ហូរ​ឈាម​នៅ​លើ​ផ្ទាំង​ថ្មគឺ​មិន​ទុក​ឲ្យ​ឈាម​នោះ​ស្រោច​លើ​ដីហើយ​យក​ដី​លុប​ទេ។

8. ដូច្នេះ ដើម្បី​សម្រេច​តាម​កំហឹងនិង​តាម​ការ​សង‌សឹក​របស់​យើងយើង​នឹង​ទុក​ឈាម​គេ​នៅ​លើ​ផ្ទាំង​ថ្មឥត​យក​ដី​លុប​ឡើយ។

9. ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ:ក្រុង​ដែល​ប្រឡាក់​ទៅ​ដោយ​ឈាមមុខ​ជា​ត្រូវ​វេទនា​ពុំ‌ខាន!ដ្បិត​យើង​នឹង​បង្កាត់​ភ្លើង​ដ៏​សន្ធោ‌សន្ធៅ​ដែរ។

10. ចូរ​យក​អុស​យ៉ាង​ច្រើន​មក​គរ​លើ​គ្នា!ចូរ​បង្កាត់​ភ្លើង! ចូរ​ចំអិន​សាច់!ចូរ​ដាក់​គ្រឿង ហើយ​ដុត​បន្សុស​ឆ្អឹង​ទៅ!

11. បន្ទាប់​មក ចូរ​ដាក់​ថ្លាង​ទទេ​លើ​ភ្លើងទុក​ឲ្យ​ក្ដៅ​រហូត​ទាល់​តែ​ស្ពាន់​ឡើង​ក្រហមអ្វីៗ​ដែល​កខ្វក់​នៅ​ក្នុង​នោះ ត្រូវ​រលាយរីឯ​ស្នឹម​ក៏​ត្រូវ​រលាយ​អស់​ដែរ។

12. ទោះ​បី​គេ​ខំ​ប្រឹង​យ៉ាង​ណា​ក៏​ដុស​ស្នឹម​មិន​ជ្រះ​ដែរ គឺ​មាន​តែ​ភ្លើង​ទេ​ដែល​អាច​ជម្រះ​ស្នឹម​បាន!

13. យេរូ‌សាឡឹម​អើយ នាង​ប្រឡាក់​ដោយ​អំពើ​ប្រាស​ចាក​សីលធម៌។ ទោះ​បី​យើង​ខំ​ជម្រះ​នាង​ឲ្យ​បរិសុទ្ធ​ក្ដី ក៏​នាង​នៅ​តែ​មិន​បរិសុទ្ធ​ដដែល។ ដូច្នេះ នាង​នៅ​សៅហ្មង រហូត​ដល់​យើង​សម្រេច​តាម​កំហឹង​របស់​យើង​ចប់​សព្វ​គ្រប់។

សូមអានជំពូកពេញលេញ អេសេ‌គាល 24