គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសេ‌គាល 21:7-22 Khmer Standard Version (KHSV)

7. ពេល​ពួក​គេ​សួរ​អ្នក​ថា ហេតុ​អ្វី​បាន​ជា​លោក​ស្រែក​ថ្ងូរ​ដូច្នេះ? ត្រូវ​ឆ្លើយ​ទៅ​ពួក​គេ​វិញ​ថា: ខ្ញុំ​ស្រែក​ថ្ងូរ ព្រោះ​ខ្ញុំ​បាន​ទទួល​ដំណឹង​មួយ មនុស្ស​ទាំង​អស់​នឹង​ភ័យ​ស្លន់‌ស្លោ គេ​បាក់​ទឹក​ចិត្ត ហើយ​ទន់​ដៃ​ទន់​ជើង​ទាំង​អស់​គ្នា ដ្បិត​ហេតុ‌ការណ៍​នោះ​មក​ដល់​ហើយ» - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់។

8. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ដូច​ត​ទៅ៖

9. កូន​មនុស្ស​អើយ ចូរ​ថ្លែង​ពាក្យ​ក្នុង​នាម​យើង! ចូរ​ពោល​ថា ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ:មើល​នែ៎ ដាវ!គឺ​ដាវ​ដែល​គេ​សំលៀង និង​ខាត់​យ៉ាង​រលោង។

10. គេ​សំលៀង​ដាវ​នេះ សម្រាប់​ប្រហារ​ជីវិតគេ​ខាត់​វា​យ៉ាង​រលោង ចាំង​ដូច​ផ្លេក​បន្ទោរ។

11. គេ​ខាត់​ដាវ​យ៉ាង​រលោង​ដូច្នេះដើម្បី​ប្រុង​ប្រៀប​ប្រហារ។ដាវ​នេះ​ត្រូវ​បាន​សំលៀង និង​ខាត់​យ៉ាង​រលោងសម្រាប់​ឲ្យ​ពេជ្ឈ‌ឃាត​ប្រើ‌ប្រាស់

12. កូន​មនុស្ស​អើយ ចូរ​ស្រែក​ទ្រហោ​យំ​ទៅ!ដ្បិត​គេ​ដក​ដាវ​នោះសម្រាប់​ប្រហារ​ប្រជា‌ជន​របស់​យើងនិង​មេ​ដឹក​នាំ​ទាំង​អស់​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល។ពួក​គេ​នឹង​ត្រូវ​ស្លាប់​ជា​មួយ​ប្រជា‌ជន​របស់​យើងដូច្នេះ ចូរ​គក់​ទ្រូង​ទៅ!

13. ប្រជា‌ជន​របស់​យើងត្រូវ​រង​ទុក្ខ​វេទនា​ជា​ពុំ‌ខានប្រសិន​បើ​អំណាច​ត្រូវ​រលាយ​បាត់​ទៅ​ហើយនោះ​តើ​នៅ​សល់​អ្វី​ទៀត?- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់។

14. «កូន​មនុស្ស​អើយចូរ​ថ្លែង​ពាក្យ​ក្នុង​នាម​យើង​ចុះ!ចូរ​ទះ​ដៃ​ជា​សញ្ញា​ប្រកាស​ថាសត្រូវ​នឹង​លើក​ដាវ​កាប់​ផ្ទួនៗ​គ្នា​ពីរ​បី​ដងដាវ​នេះ​ជា​ដាវ​ប្រល័យ​ជីវិត ដាវ​សម្លាប់​រង្គាលនិង​ដេញ​តាម​ពី​ក្រោយ​ប្រជា‌ជន​របស់​យើង

15. ធ្វើ​ឲ្យ​ពួក​គេ​បាក់​ទឹក​ចិត្តហើយ​ដួល​ស្លាប់​បន្ត​បន្ទាប់​គ្នា។យើង​ដាក់​ដាវ​នេះ​នៅ​មាត់​ទ្វារ​ផ្ទះ​ទាំង​អស់ដើម្បី​សម្លាប់​ពួក​គេ។ដាវ​នេះ​ភ្លឺ​រលោង ចាំង​ដូច​ផ្លេក​បន្ទោរសម្រាប់​សម្លាប់​រង្គាល​ពួក​គេ។

16. ដាវ​អើយ ចូរ​ប្រើ​មុខ​ដ៏​មុត​របស់​ឯង!ចូរ​វាត់​ទៅ​ខាង​ស្ដាំ វាត់​ទៅ​ខាង​ឆ្វេង!តម្រង់​ទៅ​គ្រប់​ទិស‌ទី!

17. ចំណែក​ឯ​យើង​វិញ យើង​ក៏​នឹង​ទះ​ដៃ​ដែររហូត​ទាល់​តែ​ស្ងប់​កំហឹង​របស់​យើងនេះ​ជា​ពាក្យ​របស់​យើង ដែល​ជា​ព្រះ‌អម្ចាស់»។

18. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ ដូច​ត​ទៅ៖

19. «កូន​មនុស្ស​អើយ ចូរ​គូរ​ផ្លូវ​ពីរ​សម្រាប់​ដាវ​របស់​ស្ដេច​ស្រុក​បាប៊ី‌ឡូន ផ្លូវ​ទាំង​ពីរ​នេះ​ចេញ​ពី​ស្រុក​តែ​មួយ។ ចូរ​ដាក់​សញ្ញា​សម្គាល់​នៅ​មាត់​ផ្លូវ ដែល​នាំ​ទៅ​កាន់​ទីក្រុង​នីមួយៗ។

20. ចូរ​គូរ​ផ្លូវ​មួយ នាំ​មុខ​ដាវ​ឆ្ពោះ​ទៅ​ក្រុង​រ៉ាបាត ក្នុង​ស្រុក​អាំម៉ូន និង​មួយ​ទៀត​នាំ​ទៅ​ក្រុង​យេរូ‌សាឡឹម ក្នុង​ស្រុក​យូដា ជា​ក្រុង​ដែល​មាន​កំពែង​រឹង‌មាំ។

21. ពេល​ស្ដេច​ស្រុក​បាប៊ី‌ឡូន​មក​ដល់​ត្រង់​ផ្លូវ​បំបែក ហើយ​គន់‌គូរ​ចង់​ដឹង​ផ្លូវ​ដែល​ត្រូវ​ទៅ ដោយ​អង្រួន​ព្រួញ​ផ្សង និង​សួរ​គ្រូ។

22. ដៃ​ស្ដាំ​របស់​ស្ដេច​ចាប់​ប៉ះ​ចំ​លើ​ព្រួញ​តំណាង​ក្រុង​យេរូ‌សាឡឹម ស្ដេច​ក៏​បញ្ជា​ឲ្យ​គេ​រៀប‌ចំ​ទ័ព ចូល​ទៅ​សម្លាប់​រង្គាល ទាំង​ស្រែក​ហ៊ោ។ គេ​តំរៀប​គ្រឿង​សស្ត្រា‌វុធ ដើម្បី​ទម្លុះ​ទ្វារ​ក្រុង គេ​លើក​ទួល​សម្រាប់​វាយ​លុក ព្រម​ទាំង​សង់​លេណ‌ដ្ឋាន​ទៀត​ផង។

សូមអានជំពូកពេញលេញ អេសេ‌គាល 21