គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសេ‌គាល 21:2-13 Khmer Standard Version (KHSV)

2. «កូន​មនុស្ស​អើយ ចូរ​បែរ​មុខ​ទៅ​រក​ក្រុង​យេរូ‌សាឡឹម ហើយ​ប្រកាស​ប្រឆាំង​នឹង​កន្លែង​សក្ការៈ​ទាំង‌ឡាយ ចូរ​ថ្លែង​ពាក្យ​ក្នុង​នាម​យើង​ប្រឆាំង​នឹង​ទឹក​ដី​អ៊ីស្រា‌អែល!

3. ចូរ​ប្រាប់​ទឹក​ដី​អ៊ីស្រា‌អែល​ថា ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: យើង​ប្រឆាំង​នឹង​អ្នក​ហើយ! យើង​នឹង​ដក​ដាវ​ចេញ​ពី​ស្រោម​ប្រហារ​ជីវិត​ប្រជា‌ជន​របស់​អ្នក ទាំង​មនុស្ស​សុចរិត ទាំង​មនុស្ស​ទុច្ចរិត។

4. ដាវ​របស់​យើង​នឹង​ចេញ​ពី​ស្រោម​ប្រហារ​ជីវិត​មនុស្ស​លោក​ទាំង​អស់ តាំង​ពី​ទិស​ខាង​ត្បូង​រហូត​ដល់​ទិស​ខាង​ជើង ដ្បិត​យើង​ចង់​ដក​ជីវិត​ទាំង​មនុស្ស​សុចរិត ទាំង​មនុស្ស​ទុច្ចរិត។

5. ពេល​នោះ មនុស្ស​លោក​ទាំង​អស់​នឹង​ទទួល​ស្គាល់​ថា គឺ​យើង​ជា​ព្រះ‌អម្ចាស់ ដែល​បាន​ដក​ដាវ​ចេញ​ពី​ស្រោម ហើយ​ដាវ​នេះ​នឹង​មិន​ចូល​ទៅ​ក្នុង​ស្រោម​វិញ​ឡើយ។

6. កូន​មនុស្ស​អើយ ចូរ​ស្រែក​ថ្ងូរ ទាំង​ឈឺ​ចាប់​ខ្លោច‌ផ្សា ចូរ​ស្រែក​ថ្ងូរ​នៅ​ចំពោះ​មុខ​ពួក​គេ។

7. ពេល​ពួក​គេ​សួរ​អ្នក​ថា ហេតុ​អ្វី​បាន​ជា​លោក​ស្រែក​ថ្ងូរ​ដូច្នេះ? ត្រូវ​ឆ្លើយ​ទៅ​ពួក​គេ​វិញ​ថា: ខ្ញុំ​ស្រែក​ថ្ងូរ ព្រោះ​ខ្ញុំ​បាន​ទទួល​ដំណឹង​មួយ មនុស្ស​ទាំង​អស់​នឹង​ភ័យ​ស្លន់‌ស្លោ គេ​បាក់​ទឹក​ចិត្ត ហើយ​ទន់​ដៃ​ទន់​ជើង​ទាំង​អស់​គ្នា ដ្បិត​ហេតុ‌ការណ៍​នោះ​មក​ដល់​ហើយ» - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់។

8. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ដូច​ត​ទៅ៖

9. កូន​មនុស្ស​អើយ ចូរ​ថ្លែង​ពាក្យ​ក្នុង​នាម​យើង! ចូរ​ពោល​ថា ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ:មើល​នែ៎ ដាវ!គឺ​ដាវ​ដែល​គេ​សំលៀង និង​ខាត់​យ៉ាង​រលោង។

10. គេ​សំលៀង​ដាវ​នេះ សម្រាប់​ប្រហារ​ជីវិតគេ​ខាត់​វា​យ៉ាង​រលោង ចាំង​ដូច​ផ្លេក​បន្ទោរ។

11. គេ​ខាត់​ដាវ​យ៉ាង​រលោង​ដូច្នេះដើម្បី​ប្រុង​ប្រៀប​ប្រហារ។ដាវ​នេះ​ត្រូវ​បាន​សំលៀង និង​ខាត់​យ៉ាង​រលោងសម្រាប់​ឲ្យ​ពេជ្ឈ‌ឃាត​ប្រើ‌ប្រាស់

12. កូន​មនុស្ស​អើយ ចូរ​ស្រែក​ទ្រហោ​យំ​ទៅ!ដ្បិត​គេ​ដក​ដាវ​នោះសម្រាប់​ប្រហារ​ប្រជា‌ជន​របស់​យើងនិង​មេ​ដឹក​នាំ​ទាំង​អស់​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល។ពួក​គេ​នឹង​ត្រូវ​ស្លាប់​ជា​មួយ​ប្រជា‌ជន​របស់​យើងដូច្នេះ ចូរ​គក់​ទ្រូង​ទៅ!

13. ប្រជា‌ជន​របស់​យើងត្រូវ​រង​ទុក្ខ​វេទនា​ជា​ពុំ‌ខានប្រសិន​បើ​អំណាច​ត្រូវ​រលាយ​បាត់​ទៅ​ហើយនោះ​តើ​នៅ​សល់​អ្វី​ទៀត?- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់។

សូមអានជំពូកពេញលេញ អេសេ‌គាល 21