ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29
  30. 30
  31. 31
  32. 32
  33. 33
  34. 34
  35. 35
  36. 36
  37. 37
  38. 38
  39. 39
  40. 40
  41. 41
  42. 42
  43. 43
  44. 44
  45. 45
  46. 46
  47. 47
  48. 48

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសេ‌គាល 2 Khmer Standard Version (KHSV)

ព្រះ‌អម្ចាស់​ត្រាស់​ហៅ​លោក​អេសេ‌គាល

1. ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖ «កូន​មនុស្ស​អើយ ចូរ​ក្រោក​ឈរ​ឡើង យើង​ចង់​និយាយ​ជា​មួយ​អ្នក»។

2. ពេល​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ដូច្នោះ​ហើយ ព្រះ‌វិញ្ញាណ​ក៏​យាង​ចូល​មក​គង់​នៅ​ក្នុង​ខ្ញុំ​ធ្វើ​ឲ្យ​ខ្ញុំ​អាច​ក្រោក​ឈរ​ឡើង​បាន ហើយ​ស្ដាប់​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល។

3. ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖ «កូន​មនុស្ស​អើយ! យើង​ចាត់​អ្នក​ឲ្យ​ទៅ​រក​ជន‌ជាតិ​អ៊ីស្រា‌អែល គឺ​ទៅ​រក​ប្រជា‌ជាតិ​ដែល​បះ‌បោរ​ប្រឆាំង​នឹង​យើង។ ពួក​គេ​បះ‌បោរ​ប្រឆាំង​នឹង​យើង​រហូត​ដល់​សព្វ​ថ្ងៃ ដូច​ដូនតា​របស់​ពួក​គេ​ដែរ។

4. ពួក​គេ​ជា​កូន​ក្បាល​រឹង និង​មាន​ចិត្ត​ចចេស​ទៀត​ផង។ យើង​ចាត់​អ្នក​ឲ្យ​ទៅ​រក​ពួក​គេ ហើយ​ត្រូវ​និយាយ​ថា: “នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់”។

5. ទោះ​បី​ពួក​គេ​ស្ដាប់ ឬ​មិន​ស្ដាប់​ក្ដី -ដ្បិត​ពួក​គេ​ជា​ពូជ​អ្នក​បះ‌បោរ- ពួក​គេ​នឹង​ដឹង​ថា មាន​ព្យាការី​មួយ​រូប​ស្ថិត​នៅ​ក្នុង​ចំណោម​ពួក​គេ។

6. រីឯ​អ្នក​វិញ កូន​មនុស្ស​អើយ កុំ​ខ្លាច​ពួក​គេ​ឡើយ ហើយ​ក៏​កុំ​ខ្លាច​ពាក្យ​ដែល​ពួក​គេ​ប្រកែក​តវ៉ា​នឹង​អ្នក​ដែរ ដ្បិត​ពួក​នោះ​ប្រៀប​ដូច​ជា​បន្លា និង​អញ្ចាញ អ្នក​នឹង​អង្គុយ​ជា​មួយ​មនុស្ស​ដែល​មាន​ចិត្ត​ដូច​ខ្យា‌ដំរី។ កុំ​ខ្លាច​ពាក្យ​របស់​ពួក​គេ ហើយ​ក៏​កុំ​ញ័រ​រន្ធត់ ដោយ​ឃើញ​ទឹក​មុខ​របស់​ពួក​គេ​ឡើយ ដ្បិត​ពួក​គេ​ជា​ពូជ​អ្នក​បះ‌បោរ។

7. ទោះ​បី​ពួក​គេ​ស្ដាប់ ឬ​មិន​ស្ដាប់​ក្ដី -ដ្បិត​ពួក​គេ​ជា​មនុស្ស​បះ‌បោរ - អ្នក​ត្រូវ​តែ​នាំ​ពាក្យ​យើង​ទៅ​ប្រាប់​ពួក​គេ។

8. កូន​មនុស្ស​អើយ ចូរ​ស្ដាប់​សេចក្ដី​ដែល​យើង​ប្រាប់! កុំ​មាន​ចិត្ត​រឹង‌រូស​ដូច​ពូជ​បះ‌បោរ​នេះ​ឡើយ ចូរ​ហា​មាត់ ហើយ​បរិភោគ​អាហារ​ដែល​យើង​នឹង​ឲ្យ​អ្នក​នៅ​ពេល​នេះ»។

9. ពេល​នោះ ខ្ញុំ​ក្រឡេក​មើល​ទៅ ឃើញ​ដៃ​មួយ​កាន់​ក្រាំង​ហុច​មក​ឲ្យ​ខ្ញុំ។

10. ដៃ​នោះ​បើក​ក្រាំង​នៅ​ចំពោះ​មុខ​ខ្ញុំ ក្រាំង​នោះ​មាន​សរសេរ​ទាំង​ខាង​ក្នុង ទាំង​ខាង​ក្រៅ ដែល​កត់‌ត្រា​សុទ្ធ​តែ​ពាក្យ​សំណោក ពាក្យ​ទំនួញ និង​ពាក្យ​ត្អូញ‌ត្អែរ។