គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសេ‌គាល 19:1-9 Khmer Standard Version (KHSV)

1. ព្រះ‌អម្ចាស់​បង្គាប់​ខ្ញុំ​ឲ្យ​ស្មូត្រ​ទំនួញ​មួយ​បទ ស្ដី​អំពី​មេ​ដឹក​នាំ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល ដូច​ត​ទៅ៖

2. «ម្ដាយ​របស់​អ្នក​ជា​សិង្ហ​ញីដេក​នៅ​ក្នុង​ចំណោម​សិង្ហ​ឈ្មោលហើយ​បំបៅ​កូន​នៅ​ក្នុង​ចំណោម​សិង្ហ​ស្ទាវ។

3. សិង្ហ​ញី​នេះ​បាន​បង្ហាត់​កូន​មួយឲ្យ​រៀន​ហែក​សត្វ​ស៊ីលុះ​កូន​សិង្ហ​នោះ​ក្លាយ​ទៅ​ជា​សិង្ហ​ស្ទាវវា​ស៊ី​មនុស្ស។

4. ប្រជា‌ជាតិ​នានា​ឮ​គេ​និយាយ​អំពី​សិង្ហ​ស្ទាវ​នេះក៏​នាំ​គ្នា​ដាក់​អន្ទាក់​ចាប់​វាហើយ​ដាក់​កន្លុះ​នាំ​យក​ទៅ​ស្រុក​អេស៊ីប។

5. សិង្ហ​ញី​រង់‌ចាំ តែ​មិន​ឃើញ​កូន​មក​វិញក៏​អស់​សង្ឃឹមហើយ​យក​កូន​មួយ​ទៀត​មក​បង្ហាត់ឲ្យ​ក្លាយ​ទៅ​ជា​សិង្ហ​ស្ទាវ​ដែរ។

6. កូន​សិង្ហ​នោះ​រក​ស៊ី​ជា​មួយ​សិង្ហ​ឈ្មោល​ឯ​ទៀតៗវា​ក្លាយ​ទៅ​ជា​សិង្ហ​ស្ទាវ​មួយវា​រៀន​ហែក​សត្វ​ស៊ី ហើយ​ហែក​មនុស្ស​ស៊ី។

7. វា​កម្ទេច​កំពែង​ក្រុងហើយ​បំផ្លិច‌បំផ្លាញ​ទីក្រុង។ប្រជា‌ជន​នៅ​ក្នុង​ស្រុក​ភ័យ​តក់‌ស្លុតនៅ​ពេល​ឮ​សូរ​វា​គ្រហឹម។

8. ប្រជា‌ជាតិ​នានា​លើក​ទ័ព​ពី​គ្រប់​ទិស‌ទីពី​គ្រប់​អាណា‌ខេត្តនាំ​គ្នា​ដាក់​អន្ទាក់​ចាប់​សិង្ហ​ស្ទាវ​នោះហើយ​វា​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ពួក​គេ។

9. ពួក​គេ​ដាក់​វា​នៅ​ក្នុង​ទ្រុង​មួយ ខ្ទាស់​យ៉ាង​ជិតរួច​នាំ​យក​ទៅ​ប្រគល់​ឲ្យ​ស្ដេច​ស្រុក​បាប៊ី‌ឡូនគេ​យក​វា​ទៅ​ឃុំ​ទុកដើម្បី​កុំ​ឲ្យ​ឮ​សំឡេង​វា​គ្រហឹមនៅ​តាម​ភ្នំ​នៃ​ស្រុក​អ៊ីស្រា‌អែល​ទៀត។

សូមអានជំពូកពេញលេញ អេសេ‌គាល 19