គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសេ‌គាល 18:5-10 Khmer Standard Version (KHSV)

5. ឧបមា​ថា​មាន​មនុស្ស​សុចរិត​ម្នាក់​ដែល​ប្រព្រឹត្ត​អំពើ​ត្រឹម​ត្រូវ និង​សុចរិត

6. គឺ​គេ​មិន​ចូល​រួម​បរិភោគ​សំណែន​នៅ​លើ​ភ្នំ មិន​ជំពាក់​ចិត្ត​នឹង​ព្រះ​ក្លែង‌ក្លាយ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល មិន​ប្រព្រឹត្ត​អំពើ​សៅ‌ហ្មង​ជា​មួយ​ប្រពន្ធ​គេ មិន​រួម​បវេណី​ជា​មួយ​ប្រពន្ធ​ក្នុង​ពេល​នាង​មាន​រដូវ

7. មិន​ជិះ‌ជាន់ ឬ​លួច​ទ្រព្យ​សម្បត្តិ​អ្នក​ដទៃ ប្រគល់​របស់​បញ្ចាំ​ទៅ​ម្ចាស់​ដើម ចែក​អាហារ​ឲ្យ​អ្នក​ដែល​ឃ្លាន និង​ចែក​សម្លៀក‌បំពាក់​ដល់​អ្នក​ដែល​គ្មាន​អ្វី​បិទ‌បាំង​កាយ

8. ឲ្យ​ប្រាក់​គេ​ខ្ចី ដោយ​ឥត​យក​ការ ឬ​ទារ​កំរៃ​ហួស​ហេតុ មិន​ឃុប‌ឃិត​នឹង​អំពើ​អយុត្តិ‌ធម៌ ហើយ​វិនិច្ឆ័យ​គូ​បដិ‌បក្ស​យ៉ាង​ត្រឹម​ត្រូវ

9. ប្រព្រឹត្ត​តាម​ច្បាប់ និង​វិន័យ​របស់​យើង ស្រប​តាម​សេចក្ដី​ពិត។ អ្នក​ប្រព្រឹត្ត​ដូច្នេះ​ពិត​ជា​មនុស្ស​សុចរិត ហើយ​គេ​នឹង​រស់​រាន​មាន​ជីវិត​ជាក់​ជា​មិន​ខាន - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់។

10. ក៏​ប៉ុន្តែ ប្រសិន​បើ​មនុស្ស​សុចរិត​នោះ​មាន​កូន​ប្រុស​ម្នាក់​លួច​ប្លន់ កាប់​សម្លាប់ និង​ប្រព្រឹត្ត​អំពើ​អាក្រក់​បែប​នេះ

សូមអានជំពូកពេញលេញ អេសេ‌គាល 18