គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសេ‌គាល 16:35-41 Khmer Standard Version (KHSV)

35. ឥឡូវ​នេះ ស្រី​ពេស្យា​អើយ ចូរ​ស្ដាប់​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់!

36. ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: នាង​បើក​កេរ‌ខ្មាស យក​រូប​កាយ​របស់​ខ្លួន​ទៅ​ប្រព្រឹត្ត​អំពើ​ពេស្យា‌ចារ​ជា​មួយ​ពួក​សហាយ​របស់​នាង និង​ព្រះ​ដ៏​គួរ​ស្អប់​ខ្ពើម​ទាំង​ប៉ុន្មាន​របស់​នាង ហើយ​យក​ឈាម​កូន​របស់​ខ្លួន​ទៅ​សែន​ព្រះ​ទាំង​នោះ។

37. ហេតុ​នេះ យើង​នឹង​ប្រមូល​សហាយ​ទាំង​អស់​ដែល​ពេញ​ចិត្ត​នាង គឺ​ទាំង​អ្នក​ដែល​នាង​ស្រឡាញ់ ទាំង​អ្នក​ដែល​នាង​ស្អប់ យើង​នឹង​ប្រមូល​ពួក​គេ​ពី​គ្រប់​ទី​កន្លែង​ឲ្យ​មក​ប្រឆាំង​នឹង​នាង។ យើង​នឹង​យក​សម្លៀក‌បំពាក់​ចេញ​ពី​នាង ហើយ​បើក​កេរ‌ខ្មាស​របស់​នាង​ឲ្យ​ពួក​គេ​ឃើញ។

38. យើង​នឹង​ដាក់​ទោស​នាង ដូច​គេ​ដាក់​ទោស​ស្រី​ផិត​ប្ដី និង​ស្រី​ឃាតក យើង​នឹង​ឲ្យ​គេ​បង្ហូរ​ឈាម​នាង តាម​កំហឹង និង​ចិត្ត​ប្រច័ណ្ឌ​របស់​យើង។

39. យើង​នឹង​ប្រគល់​នាង​ទៅ​ក្នុង​កណ្ដាប់​ដៃ​សហាយ​របស់​នាង។ ពួក​គេ​នឹង​កម្ទេច​ខ្ទម ព្រម​ទាំង​កន្លែង​ដែល​នាង​ប្រព្រឹត្ត​អំពើ​ពេស្យា‌ចារ ពួក​គេ​នឹង​យក​សម្លៀក‌បំពាក់ និង​គ្រឿង​អលង្ការ​ចេញ​ពី​នាង ទុក​ឲ្យ​នាង​នៅ​ខ្លួន​ទទេ។

40. ពួក​គេ​នឹង​ប្រមូល​បណ្ដា‌ជន​មក ហើយ​យក​ដុំ​ថ្ម​គប់​នាង និង​យក​ដាវ​ចាក់​ទម្លុះ​នាង។

41. ពួក​គេ​នឹង​ដុត​ផ្ទះ​របស់​នាង ពួក​គេ​នឹង​កាត់​ទោស​នាង​ឲ្យ​ស្រី​ជា​ច្រើន​ឃើញ។ យើង​នឹង​បញ្ឈប់​អំពើ​ពេស្យា‌ចារ​របស់​នាង នាង​លែង​បង់​ប្រាក់​ឲ្យ​សហាយ​របស់​នាង​ទៀត​ហើយ។

សូមអានជំពូកពេញលេញ អេសេ‌គាល 16