គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសេ‌គាល 16:23-28 Khmer Standard Version (KHSV)

23. នាង​នឹង​ត្រូវ​វេទនា ព្រោះ​តែ​អំពើ​អាក្រក់​ទាំង​ប៉ុន្មាន​ដែល​នាង​ប្រព្រឹត្ត គឺ​នាង​ពិត​ជា​ត្រូវ​វេទនា​មិន​ខាន - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់។

24. នាង​បាន​សង់​ខ្ទម សម្រាប់​ប្រព្រឹត្ត​អំពើ​ពេស្យា‌ចារ​គ្រប់​ទី​កន្លែង

25. គឺ​នាង​សង់​នៅ​គ្រប់​ច្រក​ផ្លូវ ហើយ​ប្រើ​សម្រស់​របស់​ខ្លួន​ប្រព្រឹត្ត​អំពើ​គួរ​ស្អប់​ខ្ពើម។ នាង​ប្រគល់​ខ្លួន​ទៅ​ឲ្យ​អស់​អ្នក​ដើរ​កាត់​តាម​នោះ នាង​ប្រព្រឹត្ត​អំពើ​ពេស្យា‌ចារ​កាន់​តែ​ច្រើន​ឡើងៗ។

26. នាង​ប្រព្រឹត្ត​អំពើ​ពេស្យា‌ចារ​ជា​មួយ​ជន‌ជាតិ​អេស៊ីប ជា​អ្នក​ជិត​ខាង​ដែល​មាន​កម្លាំង​មាំ‌មួន។ នាង​ប្រព្រឹត្ត​អំពើ​ពេស្យា‌ចារ​កាន់​តែ​ច្រើន​ឡើងៗ រហូត​ដល់​ធ្វើ​ឲ្យ​យើង​ខឹង។

27. ហេតុ​នេះ​បាន​ជា​យើង​សម្តែង​បារមី​ប្រឆាំង​នឹង​នាង យើង​កាត់​បន្ថយ​ទឹក​ដី​របស់​នាង ហើយ​ប្រគល់​នាង​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ខ្មាំង​សត្រូវ គឺ​ពួក​ភីលីស្ទីន​ដែល​នឹក​ខ្មាស​ចំពោះ​អំពើ​ថោក​ទាប​របស់​នាង។

28. ដោយ​នាង​ពុំ​ស្កប់​ចិត្ត នាង​ក៏​ប្រព្រឹត្ត​អំពើ​ពេស្យា‌ចារ​ជា​មួយ​ជន‌ជាតិ​អាស្ស៊ីរី។ ប៉ុន្តែ ទោះ​បី​នាង​បាន​ប្រព្រឹត្ត​អំពើ​ពេស្យា‌ចារ​ជា​មួយ​អ្នក​ទាំង​នោះ​ក្ដី ក៏​នាង​នៅ​តែ​ពុំ​ស្កប់​ដដែល។

សូមអានជំពូកពេញលេញ អេសេ‌គាល 16