គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសេ‌គាល 16:16-25 Khmer Standard Version (KHSV)

16. នាង​យក​សម្លៀក‌បំពាក់​របស់​នាង ជា​សម្លៀក‌បំពាក់​ធ្វើ​ពី​ក្រណាត់​ចំរុះ​ពណ៌ ទៅ​តាក់​តែង​ទី‌សក្ការៈ​នៅ​តាម​ទួល​ខ្ពស់ៗ ហើយ​ប្រព្រឹត្ត​អំពើ​ពេស្យា‌ចារ​នៅ​ទី​នោះ - ពី​មុន​ក្ដី នៅ​ពេល​ខាង​មុខ​ក្ដី មិន​ដែល​មាន​រឿង​ដូច្នេះ​កើត​ឡើង​ទេ -។

17. នាង​យក​គ្រឿង​អលង្ការ​មាស​ប្រាក់​ដែល​យើង​ឲ្យ ទៅ​សូន​ធ្វើ​ជា​រូប​បដិមា​ប្រុសៗ រួច​ប្រព្រឹត្ត​អំពើ​ពេស្យា‌ចារ​ជា​មួយ​រូប​ទាំង​នោះ។

18. នាង​យក​អាវ​ប៉ាក់​របស់​នាង​ទៅ​ដណ្ដប់​រូប​ទាំង​នោះ ព្រម​ទាំង​យក​ប្រេង និង​គ្រឿង​ក្រអូប​របស់​យើង ទៅ​លាប​ឲ្យ​ផង។

19. រីឯ​អាហារ ម្សៅ​ដ៏​ម៉ដ្ដ ប្រេង និង​ទឹក​ឃ្មុំ ដែល​យើង​ចែក​ឲ្យ​នាង​បរិភោគ នាង​បែរ​ជា​យក​ទៅ​ធ្វើ​ជា​គ្រឿង​សក្ការ‌បូជា​ផ្គាប់​ចិត្ត​រូប​ទាំង​នោះ​ទៅ​វិញ - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់។

20. នាង​ពុំ​ស្កប់​ចិត្ត​នឹង​អំពើ​ពេស្យា‌ចារ​ទេ គឺ​នាង​បាន​យក​កូន​ប្រុស​កូន​ស្រី​ដែល​នាង​បាន​បង្កើត​ឲ្យ​យើង ទៅ​ធ្វើ​យញ្ញ‌បូជា​ដល់​រូប​ទាំង​នោះ​ទៀត​ផង!

21. នាង​បាន​អារ-ក​កូន​ប្រុស​របស់​យើង ហើយ​ដុត​ថ្វាយ​រូប​ទាំង​នោះ។

22. ក្នុង​ពេល​នាង​ឈ្លក់​នឹង​អំពើ​ពេស្យា‌ចារ​ដ៏​គួរ​ឲ្យ​ស្អប់​ខ្ពើម​ទាំង​នេះ នាង​ពុំ​បាន​នឹក​ឃើញ​គ្រា​ដែល​នាង​នៅ​ពី​ក្មេង គ្មាន​សម្លៀក‌បំពាក់​បិទ‌បាំង​កាយ ហើយ​បម្រះ​នៅ​ក្នុង​ថ្លុក​ឈាម​នោះ​ទេ។

23. នាង​នឹង​ត្រូវ​វេទនា ព្រោះ​តែ​អំពើ​អាក្រក់​ទាំង​ប៉ុន្មាន​ដែល​នាង​ប្រព្រឹត្ត គឺ​នាង​ពិត​ជា​ត្រូវ​វេទនា​មិន​ខាន - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់។

24. នាង​បាន​សង់​ខ្ទម សម្រាប់​ប្រព្រឹត្ត​អំពើ​ពេស្យា‌ចារ​គ្រប់​ទី​កន្លែង

25. គឺ​នាង​សង់​នៅ​គ្រប់​ច្រក​ផ្លូវ ហើយ​ប្រើ​សម្រស់​របស់​ខ្លួន​ប្រព្រឹត្ត​អំពើ​គួរ​ស្អប់​ខ្ពើម។ នាង​ប្រគល់​ខ្លួន​ទៅ​ឲ្យ​អស់​អ្នក​ដើរ​កាត់​តាម​នោះ នាង​ប្រព្រឹត្ត​អំពើ​ពេស្យា‌ចារ​កាន់​តែ​ច្រើន​ឡើងៗ។

សូមអានជំពូកពេញលេញ អេសេ‌គាល 16