ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29
  30. 30
  31. 31
  32. 32
  33. 33
  34. 34
  35. 35
  36. 36
  37. 37
  38. 38
  39. 39
  40. 40
  41. 41
  42. 42
  43. 43
  44. 44
  45. 45
  46. 46
  47. 47
  48. 48

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសេ‌គាល 15 Khmer Standard Version (KHSV)

អ៊ីស្រា‌អែល​ប្រៀប​បាន​នឹង​អុស​ដែល​គេ​ដុត

1. ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ដូច​ត​ទៅ​នេះ៖

2. «កូន​មនុស្ស​អើយ តើ​ដើម​ទំពាំង‌បាយជូរជា​អុស​ល្អ​ជាង​អុស​ឯ​ទៀតៗ​ឬ? តើ​មែក​ទំពាំង‌បាយជូរ​ល្អ​ជាង​មែក​ឈើ​ឯ​ទៀតៗ​ឬ?

3. តើ​គេ​អាច​យក​ដើម​ទំពាំង‌បាយជូរ​នេះ​ទៅ​ឆ្លាក់​ធ្វើ​វត្ថុ​អ្វី​មួយ ឬ​ក៏​យក​ទៅ​ប្រើ​សម្រាប់​ព្យួរ​អ្វី​មួយ​បាន​ឬ?

4. គេ​ប្រើ​អុស​នេះ​បាន​ត្រឹម​តែ​ដុត​ប៉ុណ្ណោះ។ ពេល​ណា​ភ្លើង​ឆេះ​កន្ទុយ​អុស​ទាំង​សង​ខាង និង​ឆេះ​ផ្នែក​កណ្ដាល​អស់​ហើយ តើ​គេ​អាច​យក​ទៅ​ប្រើ​ការ​អ្វី​បាន​ទៀត?

5. កាល​វា​នៅ​ទាំង​មូល គេ​យក​ទៅ​ប្រើ​ការ​អ្វី​មិន​បាន​ផង ចុះ​ទំរាំ​បើ​ត្រូវ​ភ្លើង​ឆេះ​អស់ នោះ​វា​រឹង‌រឹត​តែ​លែង​បាន​ការ!»។

6. ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «គេ​យក​អុស​ទំពាំង‌បាយជូរ​ពី​ចំណោម​ឈើ​ឯ​ទៀតៗ​នៅ​ក្នុង​ព្រៃ​ទៅ​ដុត​យ៉ាង​ណា យើង​ក៏​ដាក់​ទោស​អ្នក​ក្រុង​យេរូ‌សាឡឹម​យ៉ាង​នោះ​ដែរ។

7. យើង​នឹង​ដាក់​ទោស​ពួក​គេ ទោះ​បី​ពួក​គេ​ខំ​ប្រឹង​រត់​ចេញ​ពី​ភ្លើង​ក្ដី ក៏​ភ្លើង​នៅ​តែ​ឆេះ​បំផ្លាញ​ពួក​គេ​មិន​ខាន។ ពេល​ឃើញ​យើង​ដាក់​ទោស​ពួក​គេ នោះ​អ្នក​រាល់​គ្នា​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជា​ព្រះ‌អម្ចាស់​មែន!

8. យើង​នឹង​ធ្វើ​ឲ្យ​ស្រុក​របស់​គេ​ក្លាយ​ទៅ​ជា​ទី​ស្មសាន ព្រោះ​ពួក​គេ​បាន​នាំ​គ្នា​ក្បត់​យើង»-នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់។