គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសេ‌គាល 12:22-27 Khmer Standard Version (KHSV)

22. «កូន​មនុស្ស​អើយ នៅ​ស្រុក​អ៊ីស្រា‌អែល អ្នក​រាល់​គ្នា​មាន​សុភាសិត​មួយ​ចែង​ថា “ពេល​វេលា​ចេះ​តែ​បោះ​ជំហាន​ទៅ​មុខ តែ​គ្មាន​និមិត្ត‌ហេតុ​ណា​មួយ​សម្រេច​ជា​រូប​រាង​សោះ!”។

23. ដូច្នេះ ចូរ​ប្រាប់​ពួក​គេ​ថា ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: យើង​នឹង​លុប​បំបាត់​សុភាសិត​នេះ គឺ​គេ​នឹង​លែង​និយាយ​ពី​សុភាសិត​នេះ នៅ​ស្រុក​អ៊ីស្រា‌អែល​ទៀត​ហើយ។ ផ្ទុយ​ទៅ​វិញ ចូរ​ប្រាប់​ពួក​គេ​ថា “ពេល​វេលា​ចេះ​តែ​បោះ​ជំហាន​ទៅ​មុខ និមិត្ត‌ហេតុ​ទាំង​ប៉ុន្មាន​នឹង​សម្រេច​ជា​រូប​រាង​មិន​ខាន”

24. ដ្បិត​នៅ​ស្រុក​អ៊ីស្រា‌អែល លែង​មាន​និមិត្ត‌ហេតុ​ឥត​បាន​ការ ឬ​ការ​ទស្សន៍‌ទាយ បញ្ជោរ​ទៀត​ហើយ។

25. យើង​ជា​ព្រះ‌អម្ចាស់ ការ​អ្វី​ដែល​យើង​ថ្លែង​តែង​តែ​សម្រេច​ជា​រូប​រាង ឥត​បង្អង់​ឡើយ។ ពិត​មែន​ហើយ យើង​នឹង​សម្រេច​តាម​ពាក្យ​របស់​យើង ក្នុង​ពេល​អ្នក​រាល់​គ្នា​ដែល​ជា​ពូជ​អ្នក​បះ‌បោរ នៅ​មាន​ជីវិត​នៅ​ឡើយ» -នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់។

26. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ដូច​ត​ទៅ៖

27. «កូន​មនុស្ស​អើយ កូន​ចៅ​អ៊ីស្រា‌អែល​ពោល​ថា “និមិត្ត‌ហេតុ​អស្ចារ្យ​ដែល​អ្នក​ឃើញ​នេះ គឺ​សម្រាប់​អនាគត‌កាល​ដ៏​យូរ‌លង់ ហើយ​សេចក្ដី​ដែល​គាត់​ថ្លែង​ក៏​សម្រាប់​ពេល​ដ៏​ឆ្ងាយ​ខាង​មុខ​ដែរ”។

សូមអានជំពូកពេញលេញ អេសេ‌គាល 12