គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសេ‌គាល 12:11-16 Khmer Standard Version (KHSV)

11. ចូរ​ប្រាប់​ពួក​គេ​ថា “ខ្ញុំ​ធ្វើ​ដូច្នេះ ជា​ប្រផ្នូល​សម្រាប់​អ្នក​រាល់​គ្នា។ ខ្ញុំ​ធ្វើ​យ៉ាង​ណា អ្នក​រាល់​គ្នា​ក៏​ធ្វើ​យ៉ាង​នោះ​ដែរ គឺ​អ្នក​រាល់​គ្នា​នឹង​ត្រូវ​ខ្មាំង​កៀរ​យក​ទៅ​ជា​ឈ្លើយ។

12. រីឯ​ស្ដេច​ដែល​គ្រប់‌គ្រង​អ្នក​រាល់​គ្នា ក៏​នឹង​ស្ពាយ​បង្វេច​ចាក​ចេញ​ពី​ក្រុង​ទៅ ក្នុង​ពេល​ងងឹត​ដែរ។ គេ​នឹង​ទម្លុះ​កំពែង​ក្រុង​ឲ្យ​ស្ដេច​ចេញ ទាំង​បិទ​មុខ មិន​ឲ្យ​ឃើញ​ថា​ទៅ​ទី​ណា។

13. យើង​នឹង​បោះ​សំណាញ់​ទៅ​លើ​ស្ដេច ហើយ​ស្ដេច​នោះ​នឹង​ជាប់​អន្ទាក់​របស់​យើង។ យើង​នឹង​នាំ​គេ​ទៅ​ស្រុក​បាប៊ី‌ឡូន គឺ​ស្រុក​របស់​ជន‌ជាតិ​ខាល់ដេ គេ​នឹង​ស្លាប់​នៅ​ស្រុក​នោះ តែ​ឥត​បាន​ឃើញ​ស្រុក​នោះ​ឡើយ។

14. យើង​នឹង​កំចាត់‌កំចាយ​អស់​អ្នក​ដែល​នៅ​ជា​មួយ​ស្ដេច គឺ​ទាំង​អង្គ‌រក្ស និង​ទាហាន​ទាំង​ប៉ុន្មាន​របស់​ស្ដេច ឲ្យ​ទៅ​គ្រប់​ទី​កន្លែង ព្រម​ទាំង​យក​ដាវ​ដេញ​តាម​ប្រហារ​ពួក​គេ​ពី​ក្រោយ​ផង។

15. ពេល​ណា​យើង​បំបែក​ពួក​គេ​ឲ្យ​ទៅ​នៅ​ក្នុង​ចំណោម​ប្រជា‌ជាតិ​នានា ពេល​ណា​យើង​កំចាត់‌កំចាយ​ពួក​គេ​ទៅ​នៅ​តាម​ស្រុក​ទាំង‌ឡាយ ពួក​គេ​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជា​ព្រះ‌អម្ចាស់​មែន។

16. ប៉ុន្តែ យើង​ទុក​ឲ្យ​ពួក​គេ​មួយ​ចំនួន​នៅ​សេស‌សល់ គឺ​គេច​ផុត​ពី​មុខ​ដាវ ពី​ទុរ្ភិក្ស និង​ជំងឺ​រាត‌ត្បាត ដើម្បី​ឲ្យ​រៀប​រាប់​អំពី​ការ​ប្រព្រឹត្ត​គួរ​ស្អប់​ខ្ពើម​ទាំង​នេះ​ប្រាប់​ប្រជា‌ជាតិ​នានា។ ពេល​នោះ ពួក​គេ​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជា​ព្រះ‌អម្ចាស់​មែន”»។

សូមអានជំពូកពេញលេញ អេសេ‌គាល 12