គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសេ‌គាល 1:1-7 Khmer Standard Version (KHSV)

1. នៅ​ឆ្នាំ​ទី​សាម‌សិប ថ្ងៃ​ទី​ប្រាំ ក្នុង​ខែ​ទី​បួន ពេល​ខ្ញុំ​ស្ថិត​នៅ​ក្បែរ​ទន្លេ​កេបារជា​មួយ​ប្រជា‌ជន ដែល​គេ​កៀរ​មក​ជា​ឈ្លើយ ស្រាប់​តែ​ផ្ទៃ​មេឃ​បើក​ចំហ ហើយ​ខ្ញុំ​ឃើញ​និមិត្ត‌ហេតុ​អស្ចារ្យ​ពី​ព្រះ‌ជាម្ចាស់។

2. នៅ​ថ្ងៃ​ទី​ប្រាំ ក្នុង​ខែ​នោះ ត្រូវ​នឹង​ឆ្នាំ​ទី​ប្រាំ ក្រោយ​គេ​ចាប់​ព្រះ‌បាទ​យ៉ូយ៉ា‌គីន​មក​ជា​ឈ្លើយ

3. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​លោក​អេសេ‌គាល ជា​កូន​របស់​លោក​បូជា‌ចារ្យ​ប៊ូស៊ី នៅ​ស្រុក​ខាល់ដេ ជិត​ទន្លេ​កេបារ។ ពេល​នោះ ព្រះ‌អម្ចាស់​ដាក់​ព្រះ‌ហស្ដ​លើ​លោក។

4. ខ្ញុំ​ក្រឡេក​មើល​ទៅ ឃើញ​មាន​ខ្យល់​ព្យុះ​បក់​បោក​មក​ពី​ទិស​ខាង​ជើង មាន​ដុំ​ពពក​មួយ​យ៉ាង​ធំ និង​មាន​ផ្លេក​បន្ទោរ​ចេញ​ពី​ពពក​នោះ ទាំង​មាន​ពន្លឺ​ព័ទ្ធ​ជុំ‌វិញ ហើយ​នៅ​ចំ​កណ្ដាល​មាន​ដុំ​ភ្លើង​មួយ​បញ្ចេញ​រស្មី​យ៉ាង​ត្រចះ‌ត្រចង់។

5. នៅ​ខាង​ក្នុង​ពពក​នោះ មាន​សត្វ​លោក​បួន ដែល​មាន​ទ្រង់‌ទ្រាយ​ដូច​មនុស្ស។

6. សត្វ​នីមួយៗ​មាន​មុខ​បួន និង​ស្លាប​បួន។

7. ជើង​របស់​សត្វ​ទាំង​នោះ​ត្រង់ រីឯ​ប្រអប់​ជើង​មាន​រាង​ដូច​ក្រចក​ជើង​កូន​គោ ហើយ​ចាំង​ពន្លឺ​ដូច​លង្ហិន​ដ៏​រលោង។

សូមអានជំពូកពេញលេញ អេសេ‌គាល 1