គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសាយ 9:5-12 Khmer Standard Version (KHSV)

5. ស្បែក​ជើង​របស់​ទាហានដែល​តែងតែ​រុក​ទន្ទ្រាននិង​សម្លៀក‌បំពាក់​ដែល​ប្រឡាក់​ដោយ​ឈាមនឹង​ត្រូវ​ដុត​ឲ្យ​ឆេះ​អស់​គ្មាន​សល់

6. ដ្បិត​មាន​ព្រះ‌រាជ‌បុត្រ​មួយ​អង្គ​ប្រសូត​មកសម្រាប់​យើងព្រះ‌ជាម្ចាស់​បាន​ប្រទាន​ព្រះ‌បុត្រា​មួយ​ព្រះ‌អង្គមក​យើង​ហើយ។បុត្រ​នោះ​ទទួល​អំណាច​គ្រប់‌គ្រងគេ​នឹង​ថ្វាយ​ព្រះ‌នាម​ថា:“ព្រះ​ដ៏​គួរ​ស្ងើច​សរសើរព្រះ​ប្រកប​ដោយ​ព្រះ‌ប្រាជ្ញា‌ញាណព្រះ​ដ៏​មាន​ឫទ្ធិ​ចេស្ដាព្រះ‌បិតា​ដ៏​មាន​ព្រះ‌ជន្ម​គង់​នៅ​អស់‌កល្ប​ជា‌និច្ចព្រះ‌អង្គ​ម្ចាស់​នៃ​សេចក្ដី​សុខ‌សាន្ត”។

7. ព្រះ‌រាជ‌បុត្រ​នោះ​នឹង​លាត​សន្ធឹង​អំណាចព្រះ‌អង្គ​នឹង​ធ្វើ​ឲ្យ​រាជ​បល្ល័ង្ក​របស់​ព្រះ‌បាទដាវីឌ និង​នគរ​របស់​ព្រះ‌អង្គមាន​សេចក្ដី​សុខ‌សាន្ត​រហូត​ត​ទៅ។ព្រះ‌អង្គ​យក​សេចក្ដី​សុចរិត និង​យុត្តិធម៌មក​ពង្រឹង​នគរ​របស់​ព្រះ‌អង្គ​ឲ្យ​គង់‌វង្សចាប់​ពី​ពេល​នេះ រហូត​អស់‌កល្ប​ជា​អង្វែងត​រៀង​ទៅដ្បិត​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​សម្រេច​ដូច្នេះមក​ពី​ព្រះ‌អង្គ​មាន​ព្រះ‌ហឫទ័យ​ស្រឡាញ់យ៉ាង​ខ្លាំង​ចំពោះ​យើង។

8. ព្រះ‌អម្ចាស់​ប្រកាស​ដាក់​ទោសប្រជា‌ជន​នៅ​ក្នុង​រាជា​ណាចក្រ​អ៊ីស្រា‌អែលដែល​ជា​ពូជ‌ពង្ស​របស់​លោក​យ៉ាកុប។

9. ប្រជា‌ជន​ទាំង​មូល គឺ​អ្នក​ស្រុក​អេប្រាអ៊ីមនិង​អ្នក​ស្រុក​សាម៉ារី មុខ​ជា​ដឹងហើយ​នាំ​គ្នា​និយាយ​អួត​ក្អេង‌ក្អាង​ថា៖

10. «អាគារ​ធ្វើ​ពី​ដី​ឥដ្ឋ បាន​រលំ​ហើយយើង​នឹង​យក​ថ្ម​មក​សង់​ឡើង​វិញគេ​បាន​កាប់​រំលំ​សសរ​ធ្វើ​ពី​ដើម​ត្បែងតែ​យើង​នឹង​យក​សសរ​ធ្វើ​ពី​ដើម​ផ្ចឹកមក​ជំនួស​វិញ!»។

11. ព្រះ‌អម្ចាស់​នឹង​នាំ​បច្ចា‌មិត្ត​របស់​ស្ដេច​រេស៊ីនឲ្យ​មក​វាយ​លុក​ពួក​គេព្រះ‌អង្គ​នឹង​ពង្រឹង​កម្លាំង​ខ្មាំង​សត្រូវ​របស់​គេ

12. ជន‌ជាតិ​ស៊ីរី​នឹង​វាយ​ពួក​គេ​ពី​ខាង​កើតហើយ​ជន‌ជាតិ​ភីលីស្ទីន​ពី​ខាង​លិច។ខ្មាំង​សត្រូវ​ត្របាក់​លេប​អ៊ីស្រា‌អែល។ប៉ុន្តែ ទោះ​ជា​យ៉ាង​នេះ​ក្ដីក៏​ព្រះ‌ពិរោធ​នៅ​តែ​ពុំ​ទាន់​ស្ងប់​ដដែលគឺ​ព្រះ‌អម្ចាស់​នៅ​តែ​លាត​ព្រះ‌ហស្ដចាំ​វាយ​ប្រដៅ​គេ​ជា‌និច្ច។

សូមអានជំពូកពេញលេញ អេសាយ 9