គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសាយ 66:9-24 Khmer Standard Version (KHSV)

9. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា:បើ​យើង​ឲ្យ​ស្ត្រី​ម្នាក់​មាន​ផ្ទៃ​ពោះ​គ្រប់​ខែតើ​យើង​ឃាត់‌ឃាំង​មិន​ឲ្យ​កូន​កើត​បាន​ឬព្រះ​របស់​អ្នក​មាន​ព្រះ‌បន្ទូល​ថាបើ​យើង​ឲ្យ​ទារក​ចាប់​ផ្ទៃតើ​យើង​រារាំង​វា​មិន​ឲ្យ​កើត​បាន​ឬ?

10. អស់​អ្នក​ដែល​ស្រឡាញ់​ក្រុង​យេរូ‌សាឡឹម​អើយចូរ​សប្បាយ​រួម​ជា​មួយ​ក្រុង​នេះ​ចុះចូរ​ត្រេក​អរ​រីក‌រាយ​យ៉ាង​ខ្លាំង!អស់​អ្នក​ដែល​កាន់​ទុក្ខ​អាណិតក្រុង​យេរូ‌សាឡឹម​អើយ ចូរ​សប្បាយ​រីក‌រាយរួម​ជា​មួយ​ក្រុង​នេះ​ដែរ។

11. សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ស្កប់​ចិត្ត​នឹង​ក្រុង​នេះដូច​កូន​ដែល​ម្ដាយ​ថ្នាក់‌ថ្នម​បំបៅ​ដែរអ្នក​រាល់​គ្នា​នឹង​បាន​ថ្កុំ‌ថ្កើង​រុងរឿងដោយ‌សារ​ក្រុង​នេះ។

12. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា:យើង​នឹង​ឲ្យ​សេចក្ដី​សុខ‌សាន្តហូរ​មក​ក្រុង​នេះ ដូច​ទឹក​ទន្លេយើង​នឹង​បង្ហូរ​ធន‌ធាន​ដ៏​រុងរឿង​របស់ប្រជា‌ជាតិ​នានា​ចូល​មក​ក្នុង​ក្រុង​នេះដូច​ទឹក​ហូរ​ប្រៀប​មាត់​ច្រាំង។យើង​នឹង​ថ្នាក់‌ថ្នម​អ្នក​រាល់​គ្នា​ដូច​ម្ដាយ​បំបៅ​កូនបី​វា និង​ថ្នាក់‌ថ្នម​វា​នៅ​លើ​ភ្លៅ។

13. ម្ដាយ​លួង‌លោម​កូន​យ៉ាង​ណាយើង​នឹង​លួង‌លោម​អ្នក​រាល់​គ្នា​យ៉ាង​នោះ​ដែរអ្នក​រាល់​គ្នា​នឹង​រស់​នៅ​ក្នុង​ក្រុង​យេរូ‌សាឡឹមដោយ​លែង​មាន​ទុក្ខ​ព្រួយ​ទៀត។

14. កាល​ណា​អ្នក​រាល់​គ្នា​ឃើញ​ក្រុង​យេរូ‌សាឡឹមបាន​សុខ‌សាន្ត​ដូច្នេះអ្នក​រាល់​គ្នា​នឹង​មាន​ចិត្ត​សប្បាយ​រីក‌រាយហើយ​អ្នក​រាល់​គ្នា​នឹង​មាន​កម្លាំង​ឡើង​វិញដូច​ស្មៅ​លាស់​ស្រស់​បំព្រង។ ព្រះ‌អម្ចាស់​នឹង​សម្តែង​ព្រះ‌បារមីឲ្យ​អ្នក​បម្រើ​របស់​ព្រះ‌អង្គ​ឃើញតែ​ព្រះ‌អង្គ​សម្តែង​ព្រះ‌ពិរោធ​ទាស់​នឹងខ្មាំង​សត្រូវ​របស់​ព្រះ‌អង្គ។

15. មើល ព្រះ‌អម្ចាស់​កំពុង​តែ​យាង​មកព្រះ‌អង្គ​យាង​មក​ក្នុង​ភ្លើងរាជ‌រថ​របស់​ព្រះ‌អង្គ​ប្រៀប​បាន​នឹង​ខ្យល់​កួច។ព្រះ‌អង្គ​ធ្វើ​តាម​ព្រះ‌ពិរោធ​ដ៏​ខ្លាំង​របស់​ព្រះ‌អង្គព្រះ‌អង្គ​ប្រើ​អណ្ដាត​ភ្លើង ដើម្បី​ដាក់​ទោសស្រប​តាម​ព្រះ‌បន្ទូល​ដែល​ព្រះ‌អង្គព្រមាន​ទុក​ជា​មុន។

16. ព្រះ‌អម្ចាស់​នឹង​វិនិច្ឆ័យ​ទោស​មនុស្ស​ទាំង​អស់ដោយ​ប្រើ​ភ្លើង និង​ដាវ ព្រះ‌អម្ចាស់​នឹង​ប្រហារ​មនុស្ស​ជា​ច្រើន។

17. អស់​អ្នក​ដែល​ខិត‌ខំ​ញែក​ខ្លួននិង​ជម្រះ​កាយ​ឲ្យ​បរិសុទ្ធដើម្បី​ចូល​ទៅ​ក្នុង​សួន​ឧទ្យានរបស់​ព្រះ​ក្លែង‌ក្លាយ តាម​មេ​ដឹក​នាំ​របស់​គេហើយ​នាំ​គ្នា​បរិភោគ​សាច់​ជ្រូក កណ្ដុរព្រម​ទាំង​អ្វីៗ​ដ៏​គួរ​ឲ្យ​ស្អប់​ខ្ពើមមុខ​ជា​ត្រូវ​វិនាស​ទាំង​អស់​គ្នា​មិន​ខាន។- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

18. យើង​នឹង​ឲ្យ​មនុស្ស​គិត​តែ​អំពី​យើងហើយ​គិត​តែ​ពី​ធ្វើ​កិច្ចការ​សម្រាប់​យើង។យើង​នឹង​ប្រមូល​មនុស្ស​គ្រប់​ជាតិ​សាសន៍ គ្រប់​ភាសា​ឲ្យ​មក ពួក​គេ​នឹង​ឃើញ​សិរី‌រុងរឿង​របស់​យើង។

19. យើង​នឹង​ដាក់​ទី​សម្គាល់​មួយ​ជា​សញ្ញា នៅ​កណ្ដាល​ជាតិ​សាសន៍​ទាំង​នោះ។ យើង​នឹង​ចាត់​អ្នក​ខ្លះ​ក្នុង​ចំណោម​អស់​អ្នក​ដែល​បាន​រួច​ជីវិត ឲ្យ​ទៅ​កាន់​ប្រទេស​នៃ​ប្រជា‌ជាតិ​ទាំង‌ឡាយ គឺ​ទៅ​ស្រុក​តើស៊ីស ស្រុក​ពូល និង​ស្រុក​លូឌ (អ្នក​ស្រុក​នោះ​ជា​អ្នក​បាញ់​ព្រួញ​ដ៏​ចំណាន) ស្រុក​ទូបាល និង​ស្រុក​យ៉ាវ៉ាន ព្រម​ទាំង​កោះ​ឆ្ងាយៗ​ទាំង​ប៉ុន្មាន អ្នក​ស្រុក​ទាំង​នោះ​មិន​ដែល​ឮ​គេ​និយាយ​អំពី​យើង ហើយ​ក៏​មិន​ដែល​ឃើញ​សិរី‌រុងរឿង​របស់​យើង​ដែរ។ អ្នក​ដែល​យើង​ចាត់​ឲ្យ​ទៅ​នឹង​ថ្លែង​ពី​សិរី‌រុងរឿង​របស់​យើង នៅ​ក្នុង​ចំណោម​ប្រជា‌ជាតិ​ទាំង‌ឡាយ។

20. ប្រជា‌ជាតិ​ទាំង​នោះ​នឹង​នាំ​បង‌ប្អូន​អ្នក​រាល់​គ្នា ដែល​រស់​នៅ​ក្នុង​ចំណោម​ពួក​គេ មក​ថ្វាយ​ព្រះ‌អម្ចាស់។ ពួក​គេ​ហែ‌ហម​បង‌ប្អូន​ទាំង​នោះ ដែល​ជិះ​សេះ រទេះ អង្រឹង​ស្នែង លា និង​អូដ្ឋ រហូត​មក​ដល់​ភ្នំ​ដ៏‌វិសុទ្ធ​របស់​យើង គឺ​ក្រុង​យេរូ‌សាឡឹម ដូច​ជន‌ជាតិ​អ៊ីស្រា‌អែល​ធ្លាប់​យក​តង្វាយ ដាក់​លើ​ជើង​ពាន​ដ៏​បរិសុទ្ធ​មក​ថ្វាយ នៅ​ក្នុង​ព្រះ‌ដំណាក់​ដែរ។

21. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា សូម្បី​តែ​នៅ​ក្នុង​ចំណោម​ប្រជា‌ជាតិ​ទាំង​នោះ យើង​ជ្រើស​រើស​អ្នក​ខ្លះ​ឲ្យ​ធ្វើ​ជា​បូជា‌ចារ្យ* និង​អ្នក​ខ្លះ​ឲ្យ​ធ្វើ​ជា​ពួក​លេវី*​ដែរ។

22. ផ្ទៃ​មេឃ​ថ្មី និង​ផែនដី​ថ្មី ដែល​យើង​បង្កើត នឹង​គង់‌វង្ស​នៅ​ចំពោះ​មុខ​យើង​យ៉ាង​ណា ពូជ‌ពង្ស និង​ឈ្មោះ​របស់​អ្នក​រាល់​គ្នា ក៏​គង់‌វង្ស​នៅ​ចំពោះ​មុខ​យើង រហូត​ត​រៀង​ទៅ​យ៉ាង​នោះ​ដែរ -នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

23. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ទៀត​ថា:រៀង​រាល់​ថ្ងៃ​បុណ្យ​ចូល​ខែ​ថ្មីនិង​រៀង​រាល់​ថ្ងៃ​សប្ប័ទ*មនុស្ស​លោក​ទាំង​អស់​នឹង​នាំ​គ្នាមក​ក្រាប​ថ្វាយ‌បង្គំ​យើង។

24. ពេល​គេ​ចេញ​ពី​ព្រះ‌វិហារគេ​នឹង​ឃើញ​សាក‌សព​របស់​មនុស្សដែល​បាន​បះ‌បោរ​ប្រឆាំង​នឹង​យើង។ដង្កូវ​នឹង​មិន​ងាប់ ហើយ​ភ្លើង​ក៏​មិន​រលត់សាក‌សព​ទាំង​នោះ​ធ្វើ​ឲ្យ​សត្វ​លោកទាំង​អស់​ខ្ពើម​រអើម។

សូមអានជំពូកពេញលេញ អេសាយ 66