គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសាយ 66:1-12 Khmer Standard Version (KHSV)

1. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា:ផ្ទៃ​មេឃ​ជា​បល្ល័ង្ក​របស់​យើងហើយ​ផែនដី​ជា​កំណល់​ទ្រ​ជើង​របស់​យើង​ដែរតើ​អ្នក​រាល់​គ្នា​នឹង​សង់​ដំណាក់​បែប​ណាឲ្យ​យើង​បាន?តើ​កន្លែង​ដែល​យើង​នឹង​សម្រាក​នោះ​នៅ​ឯ​ណា?

2. យើង​ទេ​តើ​ដែល​បាន​បង្កើត​អ្វីៗ​ទាំង​អស់ហើយ​អ្វីៗ​ទាំង​នោះ​ក៏​សុទ្ធ​តែ​ជាកម្មសិទ្ធិ​របស់​យើង​ដែរ- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ -យើង​នឹង​យក​ចិត្ត​ទុក​ដាក់​ចំពោះជន​កំសត់​ទុគ៌ត ដែល​បាក់​ទឹក​ចិត្តនិង​ធ្វើ​តាម​ពាក្យ​យើង ដោយ​ញាប់‌ញ័រ។

3. រីឯ​អ្នក​ដែល​យក​គោ​មក​ថ្វាយ​ជា​យញ្ញ‌បូជាតែ​សម្លាប់​មនុស្សអ្នក​ដែល​យក​ចៀម​មក​ធ្វើ​យញ្ញ‌បូជាតែ​វាយ​បំបាក់​ក​ឆ្កែអ្នក​ដែល​យក​តង្វាយ​មក​ថ្វាយតែ​តង្វាយ​នេះ​ជា​ឈាម​ជ្រូកអ្នក​ដែល​ដុត​គ្រឿង​ក្រអូបតែ​ថ្វាយ‌បង្គំ​ព្រះ​ក្លែង‌ក្លាយគឺ​អស់​អ្នក​ដែល​ពេញ​ចិត្ត​នឹង​ប្រព្រឹត្ត​តាមការ​យល់​ឃើញ​របស់​ខ្លួនហើយ​ចូល​ចិត្ត​តែ​អំពើ​គួរ​ស្អប់​ខ្ពើម

4. យើង​ក៏​ពេញ​ចិត្ត​នឹង​ធ្វើ​ឲ្យ​ពួក​គេ​ទទួល​ផលពី​អំពើ​ដែល​គេ​ប្រព្រឹត្ត​នោះ​ដែរ។យើង​នឹង​ធ្វើ​ឲ្យ​ការ​លំបាក​សព្វ​បែប​យ៉ាងកើត​មាន​ដល់​ពួក​គេគឺ​ការ​លំបាក​ដែល​គេ​តែងតែ​ខ្លាច‌រអែង។យើង​បាន​ហៅ តែ​គ្មាន​នរណា​ឆ្លើយយើង​បាន​និយាយ តែ​គ្មាន​នរណា​ស្ដាប់​ទេផ្ទុយ​ទៅ​វិញ ពួក​គេ​នាំ​គ្នា​ប្រព្រឹត្ត​អំពើដែល​យើង​យល់​ថា​អាក្រក់គឺ​អំពើ​ដែល​យើង​មិន​ពេញ​ចិត្ត។

5. អ្នក​រាល់​គ្នា​ដែល​ស្ដាប់​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ដោយ​ញាប់‌ញ័រចូរ​នាំ​គ្នា​ស្ដាប់​ព្រះ‌អង្គ។បង‌ប្អូន​របស់​អ្នក​រាល់​គ្នាស្អប់ និង​កាត់‌កាល់​អ្នក​រាល់​គ្នាព្រោះ​តែ​អ្នក​រាល់​គ្នា​គោរព​ព្រះ‌អង្គ។ពួក​គេ​ពោល​ថា “សូម​ព្រះ‌អម្ចាស់​សម្តែងសិរី‌រុងរឿង ដើម្បី​ឲ្យ​យើង​ឃើញ​អំណររបស់​អ្នក​រាល់​គ្នា​ផង!”។អ្នក​ទាំង​នោះ​មុខ​ជា​ត្រូវ​អាម៉ាស់។

6. មាន​សំឡេង​លាន់​ឮ​រំពង​ពី​ទីក្រុងមាន​សំឡេង​លាន់​ឮ​ពី​ព្រះ‌វិហារគឺ​ជា​ព្រះ‌សូរសៀង​របស់​ព្រះ‌អម្ចាស់ដែល​កំពុង​តែ​ដាក់​ទោស​ខ្មាំង​សត្រូវ​របស់ព្រះ‌អង្គ តាម​អំពើ​ដែល​គេ​បាន​ប្រព្រឹត្ត។

7. ក្រុង​ស៊ីយ៉ូន​ប្រៀប​បាន​នឹង​ស្ត្រីដែល​សម្រាល​កូន មុន​ឈឺ​ផ្ទៃហើយ​បង្កើត​បាន​កូន​ប្រុស មុន​ឈឺ​ចុក​ចាប់។

8. តើ​នរណា​ធ្លាប់​ឮ​ហេតុ‌ការណ៍​យ៉ាង​នេះ?តើ​នរណា​ធ្លាប់​ឃើញ​ហេតុ‌ការណ៍​ដូច្នេះ?តើ​នគរ​មួយ​អាច​កើត​ឡើងក្នុង​រយៈ​ពេល​តែ​មួយ​ថ្ងៃ​បាន​ឬ?តើ​ប្រជា‌ជាតិ​មួយ​អាច​កើតក្នុង​ពេល​តែ​មួយ​បាន​ឬ?ចំណែក​ឯ​ក្រុង​ស៊ីយ៉ូន​វិញនាង​ទើប​នឹង​ចាប់​ផ្ដើម​ឈឺ​ផ្ទៃ ក៏​សម្រាល​កូន​ចៅ!

9. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា:បើ​យើង​ឲ្យ​ស្ត្រី​ម្នាក់​មាន​ផ្ទៃ​ពោះ​គ្រប់​ខែតើ​យើង​ឃាត់‌ឃាំង​មិន​ឲ្យ​កូន​កើត​បាន​ឬព្រះ​របស់​អ្នក​មាន​ព្រះ‌បន្ទូល​ថាបើ​យើង​ឲ្យ​ទារក​ចាប់​ផ្ទៃតើ​យើង​រារាំង​វា​មិន​ឲ្យ​កើត​បាន​ឬ?

10. អស់​អ្នក​ដែល​ស្រឡាញ់​ក្រុង​យេរូ‌សាឡឹម​អើយចូរ​សប្បាយ​រួម​ជា​មួយ​ក្រុង​នេះ​ចុះចូរ​ត្រេក​អរ​រីក‌រាយ​យ៉ាង​ខ្លាំង!អស់​អ្នក​ដែល​កាន់​ទុក្ខ​អាណិតក្រុង​យេរូ‌សាឡឹម​អើយ ចូរ​សប្បាយ​រីក‌រាយរួម​ជា​មួយ​ក្រុង​នេះ​ដែរ។

11. សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ស្កប់​ចិត្ត​នឹង​ក្រុង​នេះដូច​កូន​ដែល​ម្ដាយ​ថ្នាក់‌ថ្នម​បំបៅ​ដែរអ្នក​រាល់​គ្នា​នឹង​បាន​ថ្កុំ‌ថ្កើង​រុងរឿងដោយ‌សារ​ក្រុង​នេះ។

12. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា:យើង​នឹង​ឲ្យ​សេចក្ដី​សុខ‌សាន្តហូរ​មក​ក្រុង​នេះ ដូច​ទឹក​ទន្លេយើង​នឹង​បង្ហូរ​ធន‌ធាន​ដ៏​រុងរឿង​របស់ប្រជា‌ជាតិ​នានា​ចូល​មក​ក្នុង​ក្រុង​នេះដូច​ទឹក​ហូរ​ប្រៀប​មាត់​ច្រាំង។យើង​នឹង​ថ្នាក់‌ថ្នម​អ្នក​រាល់​គ្នា​ដូច​ម្ដាយ​បំបៅ​កូនបី​វា និង​ថ្នាក់‌ថ្នម​វា​នៅ​លើ​ភ្លៅ។

សូមអានជំពូកពេញលេញ អេសាយ 66