គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសាយ 63:10-18 Khmer Standard Version (KHSV)

10. ក៏​ប៉ុន្តែ ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ​តែងតែនាំ​គ្នា​បះ‌បោរពួក​គេ​ធ្វើ​ឲ្យ​ព្រះ‌វិញ្ញាណ​ដ៏‌វិសុទ្ធខក​ព្រះ‌ហឫទ័យហើយ​ប្រឆាំង​នឹង​ពួក​គេ​វិញគឺ​ព្រះ‌វិញ្ញាណ​ហើយ​ដែល​បាន​ប្រហារ​ពួក​គេ។

11. ពេល​នោះ ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ​នឹក​ដល់ជំនាន់​លោក​ម៉ូសេ។តើ​ព្រះ‌អង្គ​ដែល​បាន​នាំ​ពួក​គេ​ឡើង​ពី​សមុទ្រជា​មួយ​មេ​ដឹក​នាំ​របស់​ពួក​គេទ្រង់​នៅ​ឯ​ណា?តើ​ព្រះ‌អង្គ​ដែល​ប្រទាន​ព្រះ‌វិញ្ញាណ​ដ៏‌វិសុទ្ធឲ្យ​គង់​នៅ​ជា​មួយ​ពួក​គេ ទ្រង់​នៅ​ឯ​ណា?

12. ព្រះ‌អង្គ​គង់​នៅ​ខាង​ស្ដាំ​លោក​ម៉ូសេហើយ​សម្តែង​ព្រះ‌បារមី​ដ៏​ថ្កុំ‌ថ្កើង​រុងរឿងញែក​ទឹក​សមុទ្រ​នៅ​មុខ​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គដើម្បី​ឲ្យ​ព្រះ‌នាម​ព្រះ‌អង្គ​បាន​ល្បី‌ល្បាញរហូត​ត​រៀង​ទៅ។

13. ព្រះ‌អង្គ​នាំ​ពួក​គេ​ដើរ​កាត់​បាត​សមុទ្រដូច​សេះ​បោល​នៅ​វាល​រហោ‌ស្ថានគេ​មិន​ជំពប់​ដួល​ឡើយ។

14. ព្រះ‌វិញ្ញាណ​របស់​ព្រះ‌អម្ចាស់​នាំ​ពួក​គេ​ឆ្ពោះទៅ​កាន់​ទី​សម្រាក ដូច​ហ្វូង​ចៀម​ចុះ​ទៅ​សម្រាកនៅ​តាម​ជ្រលង​ភ្នំ​ដែរ។ឱ​ព្រះ‌អម្ចាស់​អើយ ព្រះ‌អង្គ​ដឹក​នាំប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ​បែប​នេះដើម្បី​ឲ្យ​ព្រះ‌នាម​ព្រះ‌អង្គ​បាន​ល្បី‌ល្បាញថ្កុំ‌ថ្កើង​រុងរឿង។

15. សូម​ទ្រង់​ទត​មើល​ពី​លើ​មេឃគឺ​ពី​ព្រះ‌ដំណាក់​ដ៏‌វិសុទ្ធនិង​ថ្កុំ‌ថ្កើង​រុងរឿង​របស់​ព្រះ‌អង្គ។ឯ​ណា​ទៅ ព្រះ‌ហឫទ័យ​ស្រឡាញ់​ដ៏​ខ្លាំង​បំផុតនិង​ភាព​អង់‌អាច​របស់​ព្រះ‌អង្គ!ហេតុ​ដូច​ម្ដេច​បាន​ជា​ព្រះ‌អង្គលែង​អាណិត​មេត្តាលែង​អាណិត​អាសូរ​ទូលបង្គំ​ដូច្នេះ!

16. បពិត្រ​ព្រះ‌អម្ចាស់ព្រះ‌អង្គ​ពិត​ជា​ព្រះ‌បិតា​របស់​យើង​ខ្ញុំ។លោក​អប្រាហាំ​ពុំ​ដែល​បាន​ស្គាល់​យើង​ខ្ញុំ​ទេលោក​អ៊ីស្រា‌អែល​ក៏​ពុំ​ដែល​បាន​ឃើញយើង​ខ្ញុំ​ដែរ គឺ​មាន​តែ​ព្រះ‌អង្គ​ប៉ុណ្ណោះដែល​ជា​ព្រះ‌បិតា​របស់​យើង​ខ្ញុំហើយ​តាំង​ពី​ដើម​រៀង​មក យើង​តែង​ហៅព្រះ‌អង្គ​ថា​ជា​ព្រះ​ដែល​លោះ​យើង​ខ្ញុំ។

17. ព្រះ‌អម្ចាស់​អើយ! ហេតុ​អ្វី​បាន​ជា​ព្រះ‌អង្គបណ្ដោយ​ឲ្យ​យើង​ខ្ញុំ​វង្វេង​ឆ្ងាយ​ពី​មាគ៌ារបស់​ព្រះ‌អង្គ​ដូច្នេះ?ហេតុ​អ្វី​បាន​ជា​ព្រះ‌អង្គ​បណ្ដោយ​ឲ្យ​យើង​ខ្ញុំមាន​ចិត្ត​រឹង‌រូស​មិន​ព្រម​គោរព​កោត​ខ្លាចព្រះ‌អង្គ​ដូច្នេះ?សូម​យាង​មក​វិញសូម​រក​យុត្តិធម៌​ឲ្យ​យើង​ខ្ញុំ​ជា​អ្នក​បម្រើនិង​ជា​កុល‌សម្ព័ន្ធ​ផ្ទាល់​របស់​ព្រះ‌អង្គ​ផង។

18. យើង​ខ្ញុំ​ដែល​ជា​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គមិន​បាន​គ្រប់‌គ្រង​លើ​ទឹក​ដី​នេះ​យូរ​ប៉ុន្មាន​ទេខ្មាំង​សត្រូវ​បាន​មក​ជាន់​ឈ្លី​ទី‌សក្ការៈរបស់​ព្រះ‌អង្គ។

សូមអានជំពូកពេញលេញ អេសាយ 63