គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសាយ 63:1-9 Khmer Standard Version (KHSV)

1. - តើ​អ្នក​ដែល​មក​ពី​ក្រុង​បូសរ៉ានៅ​ស្រុក​អេដុមហើយ​ស្លៀក​ពាក់​ដ៏​ក្រហម​ឆ្អិន‌ឆ្អៅព្រម​ទាំង​ដើរ​យ៉ាង​អង់‌អាចសម្តែង​ឫទ្ធិ​ដ៏​ខ្លាំង​ពូកែ​នេះ​ជា​នរណា?- គឺ​យើង ដែល​មក​កាត់​ក្ដី ដោយ​យុត្តិធម៌យើង​មក​រក​រឿង​ប្រជា‌ជាតិ​នានាដើម្បី​សង្គ្រោះ​ប្រជា‌រាស្ត្រ​របស់​យើង។

2. - ចុះ​ហេតុ​ដូច​ម្ដេច​បាន​ជា​ព្រះ‌ភូសា​របស់ព្រះ‌អង្គ​មាន​ពណ៌​ក្រហម ដូច​សម្លៀក‌បំពាក់របស់​អ្នក​ជាន់​ផ្លែ​ទំពាំង‌បាយជូរ​ដូច្នេះ?

3. - ពិត​មែន​ហើយ យើង​បាន​ជាន់​ផ្លែទំពាំង‌បាយជូរ​តែ​ម្នាក់​ឯងគឺ​ក្នុង​ចំណោម​ប្រជា‌ជនគ្មាន​នរណា​ម្នាក់​នៅ​ជា​មួយ​យើង​ឡើយ។យើង​បាន​ជាន់​ឈ្លី​ពួក​គេ តាម​កំហឹង​របស់​យើងយើង​បាន​ជាន់​កម្ទេច​ពួក​គេព្រោះ​យើង​ខឹង​ជា​ខ្លាំង។ឈាម​របស់​ពួក​គេ​បាន​ខ្ទាត​មក​លើសម្លៀក‌បំពាក់​របស់​យើងហើយ​សម្លៀក‌បំពាក់​របស់​យើងប្រឡាក់​ទៅ​ដោយ​ឈាម។

4. យើង​បាន​គ្រោង​ទុក​ថានឹង​ដាក់​ទោស​ពួក​គេ​នៅ​ថ្ងៃ​នេះឆ្នាំ​កំណត់​ដែល​យើង​ត្រូវ​លោះប្រជា‌រាស្ត្រ​របស់​យើង ក៏​បាន​មក​ដល់​ហើយ។

5. យើង​រំពៃ​មើលតែ​គ្មាន​នរណា​ម្នាក់​មក​ជួយ​យើង​ទេយើង​អស់​សង្ឃឹមព្រោះ​គ្មាន​នរណា​ម្នាក់​គាំទ្រ​យើង​ឡើយដូច្នេះ យើង​ក៏​ប្រើ​ឫទ្ធិ‌បារមី​របស់​យើងដើម្បី​សង្គ្រោះ​ខ្លួន​យើងហើយ​ប្រើ​កំហឹង​របស់​យើង ដើម្បី​គាំទ្រ​យើង។

6. យើង​ជាន់​កម្ទេច​ជាតិ​សាសន៍​ទាំង‌ឡាយមក​ពី​យើង​ខឹង​យ៉ាង​ខ្លាំងយើង​ដាក់​ទោស​គេ​យ៉ាង​សែន​វេទនាយើង​នឹង​បង្ហូរ​ឈាម​របស់​គេ​នៅ​លើ​ផែនដី។

7. ខ្ញុំ​សូម​រំឭក​ពី​អំពើ​ដ៏​សប្បុរស​របស់​ព្រះ‌អម្ចាស់ខ្ញុំ​សរសើរ​តម្កើង​ព្រះ‌អម្ចាស់ចំពោះ​កិច្ចការ​ទាំង​ប៉ុន្មានដែល​ព្រះ‌អង្គ​បាន​ប្រព្រឹត្ត​មក​លើ​យើង។ខ្ញុំ​សូម​ថ្លែង​អំពី​កិច្ចការ​ដ៏​ល្អ​គ្រប់​យ៉ាង​ដែលព្រះ‌អង្គ​ប្រទាន​មក​ជន‌ជាតិ​អ៊ីស្រា‌អែលគឺ​កិច្ចការ​ដែល​ព្រះ‌អង្គ​បាន​សម្តែង​ចំពោះ​ពួក​គេដោយ​ព្រះ‌ហឫទ័យ​មេត្តា​ករុណា​ដ៏​លើស‌លប់និង​ព្រះ‌ហឫទ័យ​សប្បុរស​ពន់​ប្រមាណ។

8. ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា:អ្នក​ទាំង​នោះ​ពិត​ជា​ប្រជា‌រាស្ត្រ​របស់​យើង​មែនពិត​ជា​កូន​ចៅ​ដែល​មិន​ធ្វើ​ឲ្យ​យើង​ខក​ចិត្ត!ព្រះ‌អង្គ​តែងតែ​សង្គ្រោះ​ពួក​គេ​ជា‌និច្ច

9. គ្រប់​ពេល​ពួក​គេ​មាន​អាសន្នព្រះ‌អង្គ​មិន​ប្រើ​ទេវតា ឬ​នរណា​ផ្សេង​ទៀតឲ្យ​មក​សង្គ្រោះ​គេ​ទេគឺ​ព្រះ‌អង្គ​បាន​សង្គ្រោះ​ពួក​គេដោយ​ផ្ទាល់​ព្រះ‌អង្គ។ព្រះ‌អង្គ​បាន​លោះ​ពួក​គេដោយ​ព្រះ‌ហឫទ័យ​ស្រឡាញ់និង​ព្រះ‌ហឫទ័យ​មេត្តា​ករុណា។ព្រះ‌អង្គ​គាំទ្រ លើក​ស្ទួយ​ពួក​គេ ជា​រៀង​រាល់​ថ្ងៃតាំង​ពី​ដើម​រៀង​មក។

សូមអានជំពូកពេញលេញ អេសាយ 63