គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសាយ 61:5-11 Khmer Standard Version (KHSV)

5. សាសន៍​ដទៃ​នឹង​នាំ​គ្នា​មកហើយ​ឃ្វាល​ហ្វូង​ចៀម​របស់​អ្នក​រាល់​គ្នាកូន​ចៅ​របស់​គេ​នឹង​ភ្ជួរ​រាស់​ដីហើយ​ដាំ​ទំពាំង‌បាយជូរ​ឲ្យ​អ្នក​រាល់​គ្នា។

6. ចំណែក​អ្នក​រាល់​គ្នា​វិញអ្នក​រាល់​គ្នា​នឹង​មាន​ឈ្មោះ​ថាបូជា‌ចារ្យ*​របស់​ព្រះ‌អម្ចាស់គេ​នឹង​ហៅ​អ្នក​រាល់​គ្នា​ថាអ្នក​បម្រើ​របស់​ព្រះ​នៃ​យើង។អ្នក​រាល់​គ្នា​នឹង​ចិញ្ចឹម​ជីវិត​ដោយ​ភោគ​ទ្រព្យរបស់​ប្រជា‌ជាតិ​ទាំង‌ឡាយហើយ​តែង​ខ្លួន​ដោយ​គ្រឿង​អលង្ការ​ដ៏​មានតម្លៃ​របស់​ពួក​គេ។

7. អ្នក​រាល់​គ្នា​លែង​អាម៉ាស់និង​លែង​បាក់​មុខ​ទៀត​ហើយអ្នក​រាល់​គ្នា​នឹង​ទទួល​ទឹក​ដី​របស់​គេមួយ​ទ្វេ​ជា​ពីរ​ទុក​ជា​មត៌កអ្នក​រាល់​គ្នា​នឹង​មាន​អំណរ​សប្បាយអស់‌កល្ប​ជា‌និច្ច។

8. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថាយើង​ចូល​ចិត្ត​យុត្តិធម៌ហើយ​ស្អប់​ការ​ជំរិត​ជិះ‌ជាន់​ណាស់។យើង​នឹង​សង​អ្នក​រាល់​គ្នា​វិញ​យ៉ាង​ត្រឹម​ត្រូវយើង​នឹង​ចង​សម្ពន្ធ‌មេត្រី​ដែល​នៅ​ស្ថិត‌ស្ថេរអស់‌កល្ប​ជា‌និច្ច​ជា​មួយ​អ្នក​រាល់​គ្នា។

9. ប្រជា‌ជាតិ​ទាំង‌ឡាយ​នឹង​ស្គាល់​កូន​ចៅរបស់​អ្នក​រាល់​គ្នាហើយ​ពូជ‌ពង្ស​អ្នក​រាល់​គ្នា​ក៏​នឹង​មាន​ឈ្មោះ​ល្បីនៅ​ក្នុង​ចំណោម​ជាតិ​សាសន៍​នានា​ដែរ។អស់​អ្នក​ដែល​ជួប​ពួក​គេ​នឹង​ទទួល​ស្គាល់​ថាពួក​គេ​ជា​ជាតិ​មួយ​ដែល​ព្រះ‌អម្ចាស់បាន​ប្រទាន​ពរ។

10. ខ្ញុំ​មាន​អំណរ​យ៉ាង​ខ្លាំង ព្រោះ​តែ​ព្រះ‌អម្ចាស់ខ្ញុំ​រីក‌រាយ​យ៉ាង​អស់​ពី​ចិត្តព្រោះ​តែ​ព្រះ​របស់​ខ្ញុំដ្បិត​ព្រះ‌អង្គ​បាន​សង្គ្រោះ​ខ្ញុំ។ព្រះ‌អង្គ​បាន​យក​សេចក្ដី​សុចរិតមក​ពាក់​ឲ្យ​ខ្ញុំ ដូច​កូន​កម្លោះ និង​កូន​ក្រមុំតែង​ខ្លួន​នៅ​ថ្ងៃ​រៀប​មង្គលការ។

11. ដី​ធ្វើ​ឲ្យ​ពន្លក និង​គ្រាប់​ពូជ​ផ្សេងៗដុះ​ឡើង​នៅ​ក្នុង​សួន​ច្បារ​យ៉ាង​ណា ព្រះ‌ជា‌អម្ចាស់​នឹង​ធ្វើ​ឲ្យ​សេចក្ដី​សុចរិតនិង​ការ​សរសើរ​តម្កើង​ផុស​ចេញ​ពី​ទឹក​ដី​នេះនៅ​ចំពោះ​ប្រជា‌ជាតិ​ទាំង​ប៉ុន្មាន​យ៉ាង​នោះ​ដែរ។

សូមអានជំពូកពេញលេញ អេសាយ 61