គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសាយ 60:16-22 Khmer Standard Version (KHSV)

16. ប្រជា‌ជាតិ និង​ស្ដេច​ទាំង‌ឡាយនឹង​ធ្វើ​ជា​មេ​ដោះ​របស់​អ្នក។អ្នក​នឹង​ទទួល​ស្គាល់​ថាព្រះ‌សង្គ្រោះ​របស់​អ្នក គឺ​ព្រះ‌អម្ចាស់ព្រះ​ដែល​លោះ​អ្នក គឺ​ព្រះ​របស់​យ៉ាកុបជា​ព្រះ​ប្រកប​ដោយ​ឫទ្ធិ‌បារមី។

17. យើង​នឹង​ឲ្យ​គេ​យក​មាស​មក​ជំនួស​លង្ហិនប្រាក់​ជំនួស​ដែកលង្ហិន​ជំនួស​ឈើ ដែក​ជំនួស​ថ្ម។យើង​ឲ្យ​សន្តិ‌ភាព និង​យុត្តិធម៌គ្រប់‌គ្រង ហើយ​កាន់​អំណាច​លើ​អ្នក។

18. ក្នុង​ស្រុក​របស់​អ្នក គេ​នឹង​លែង​និយាយ​ពីអំពើ​ហិង្សា​ទៀត​ហើយក្នុង​ទឹក​ដី​របស់​អ្នក​ក៏​លែង​មានការ​វិនាស​ហិន‌ហោច​ទៀត​ដែរ។គេ​នឹង​ហៅ​កំពែង​របស់​អ្នក​ថា “សង្គ្រោះ”ហៅ​ទ្វារ​របស់​អ្នក​ថា​ទ្វារ “សរសើរ​តម្កើង”។

19. នៅ​ពេល​ថ្ងៃ អ្នក​មិន​ត្រូវ​ការ​ពន្លឺ​ព្រះ‌អាទិត្យ​ទៀត​ទេហើយ​នៅ​ពេល​យប់អ្នក​ក៏​មិន​ត្រូវ​ការ​ពន្លឺ​ព្រះ‌ច័ន្ទ​ដែរដ្បិត​ព្រះ‌អម្ចាស់​នឹង​ធ្វើ​ជា​ពន្លឺ​បំភ្លឺ​អ្នករហូត​ត​រៀង​ទៅព្រះ​របស់​អ្នក​ជា​ពន្លឺ​ដ៏​ត្រចះ‌ត្រចង់​ដល់​អ្នក។

20. ពន្លឺ​ថ្ងៃ​របស់​អ្នក​នឹង​មិន​អស្ដង្គត​ទៀត​ឡើយពន្លឺ​ព្រះ‌ច័ន្ទ​របស់​អ្នក​ក៏​មិន​លិច​បាត់​ទៅ​វិញ​ដែរដ្បិត​ព្រះ‌អម្ចាស់​នឹង​ធ្វើ​ជា​ពន្លឺ​បំភ្លឺ​អ្នករហូត​ត​រៀង​ទៅរីឯ​ពេល​វេលា​ដែល​អ្នក​កាន់​ទុក្ខក៏​ចប់​សព្វ​គ្រប់​ហើយ។

21. ប្រជា‌ជន​របស់​អ្នក​សុទ្ធ​តែ​ជា​មនុស្ស​សុចរិតពួក​គេ​នឹង​គ្រប់‌គ្រង​ទឹក​ដី​នេះ​រហូត​ត​ទៅ។ពួក​គេ​ប្រៀប​ដូច​ជា​កូន​ឈើ​ដែល​យើង​បាន​ដាំយើង​បង្កើត​ពួក​គេ​មកដើម្បី​បង្ហាញ​ភាព​ថ្កុំ‌ថ្កើង​របស់​យើង។

22. អំបូរ​ដែល​តូច​ជាង​គេ​នឹង​កើន​ចំនួន​រាប់​ពាន់អ្នក​ដែល​ខ្សោយ​ជាង​គេនឹង​ប្រែ​ទៅ​ជា​ប្រជា‌ជាតិ​មួយ​ដ៏​ខ្លាំង​ពូកែ។យើង​ជា​ព្រះ‌អម្ចាស់យើង​នឹង​ធ្វើ​ឲ្យ​ការ​ទាំង​នេះ​សម្រេច​ជា​រូប​រាងយ៉ាង​ឆាប់ៗ តាម​ពេល​កំណត់។

សូមអានជំពូកពេញលេញ អេសាយ 60