គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសាយ 60:1-13 Khmer Standard Version (KHSV)

1. យេរូ‌សាឡឹម​អើយ!ចូរ​ក្រោក​ឡើង បញ្ចាំង​ពន្លឺដ្បិត​ពន្លឺ​របស់​អ្នក​មក​ដល់​ហើយ!សិរី‌រុងរឿង​របស់​ព្រះ‌អម្ចាស់​ភ្លឺ​មក​លើ​អ្នក​ដូច​ថ្ងៃ​រះ។

2. មើល! ផែនដី​ទាំង​មូល​នៅ​ងងឹត​ស្លុងហើយ​ភាព​អន្ធការ​គ្រប​លើ​ប្រជា‌ជន​ទាំង‌ឡាយតែ​ពន្លឺ​របស់​ព្រះ‌អម្ចាស់​រះ​ឡើង​បំភ្លឺ​អ្នកសិរី‌រុងរឿង​របស់​ព្រះ‌អង្គ​ក៏​លេច​មកដូច​ថ្ងៃ​រះ​ចាំង​លើ​អ្នក​ដែរ។

3. ប្រជា‌ជាតិ​នានា​នាំ​គ្នា​ដើរ​ទៅ​រក​ពន្លឺ​របស់​អ្នកហើយ​ស្ដេច​ទាំង‌ឡាយ​ក៏​ដើរ​ទៅ​រក​រស្មី​ដែលចាំង​ចេញ​ពី​អ្នក​ដែរ។

4. ចូរ​ងើប​មុខ​ឡើង​មើល​ជុំ‌វិញ​ខ្លួនកូនៗ​ទាំង​អស់​ជួប‌ជុំ​គ្នា​ដើរ​តម្រង់​មក​រក​អ្នក។កូន​ប្រុសៗ​របស់​អ្នក​នឹង​មក​ពី​ទី​ឆ្ងាយហើយ​ប្រជា‌ជាតិ​នានា​ក៏​បី​កូន​ស្រីៗរបស់​អ្នក​មក​ដែរ។

5. ពេល​ណា​អ្នក​ឃើញ អ្នក​នឹង​ត្រេក‌អរសប្បាយ​រីក‌រាយ ហើយ​រំភើប​ចិត្ត។គេ​នឹង​នាំ​ភោគ​សម្បត្តិ​ពី​ខាង​នាយ​សមុទ្រមក​ឲ្យ​អ្នកហើយ​ធន‌ធាន​របស់​ប្រជា‌ជាតិ​នានាក៏​នឹង​ហូរ​មក​ដល់​អ្នក​ដែរ។

6. សត្វ​អូដ្ឋ​ទាំង​ហ្វូងៗ​នឹង​មក​ពេញ​ទីក្រុងគឺ​អូដ្ឋ​របស់​ពួក​ម៉ាឌាន និង​ពួក​អេផា។អ្នក​ស្រុក​សេបា​ទាំង​អស់​នឹង​នាំ​គ្នា​មកពួក​គេ​យក​មាស និង​កំញាន​មក​ជា​មួយ​ផងហើយ​លើក​តម្កើង​ការ​អស្ចារ្យដែល​ព្រះ‌អម្ចាស់​បាន​ធ្វើ។

7. ហ្វូង​សត្វ​នៅ​ស្រុក​កេដារនឹង​មក​ជួប‌ជុំ​គ្នា​នៅ​មុខ​អ្នក។អ្នក​នឹង​ទទួល​ចៀម​ឈ្មោល​ពី​ស្រុក​នេបា‌យ៉ូតសម្រាប់​ធ្វើ​ជា​យញ្ញ‌បូជា​នៅ​លើអាសនៈ​របស់​យើងជា​តង្វាយ​ដែល​គាប់​ចិត្ត​យើង។យើង​នឹង​ធ្វើ​ឲ្យ​ដំណាក់​ដ៏​រុងរឿង​របស់​យើងបាន​ថ្កុំ‌ថ្កើង​ឡើង។

8. តើ​អ្នក​ទាំង​នោះ​ជា​នរណា?ពួក​គេ​រសាត់​មក​ដូច​ពពកនិង​ដូច​ព្រាប​ដែល​ហើរ​មក​រក​សំបុក​វា​វិញ។

9. មនុស្ស‌ម្នា​នៅ​តាម​កោះ​នានា​នឹង​មក​រក​យើងនាវា​នៅ​ស្រុក​តើស៊ីស​នឹង​ដឹក​កូន​ប្រុសៗរបស់​អ្នក​ពី​ស្រុក​ឆ្ងាយ​វិល​ត្រឡប់​មក​វិញទាំង​នាំ​មាស​ប្រាក់​របស់​ខ្លួន​មក​ជា​មួយពួក​គេ​នាំ​គ្នា​មក​តម្កើង​ព្រះ‌នាម​របស់​ព្រះ‌អម្ចាស់ជា​ព្រះ​របស់​អ្នកគឺ​ព្រះ​ដ៏‌វិសុទ្ធ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែលដែល​ប្រោស​អ្នក​ឲ្យ​បាន​ថ្កុំ‌ថ្កើង។

10. ជន‌ជាតិ​ដទៃ​នឹង​នាំ​គ្នា​សង់កំពែង​របស់​អ្នក​ឡើង​វិញស្ដេច​របស់​ពួក​គេ​នឹង​មក​បម្រើ​អ្នកដ្បិត​កាល​ពី​មុន យើង​បាន​ខឹង ហើយ​វាយ​អ្នកតែ​ឥឡូវ​នេះ យើង​សម្តែង​ចិត្ត​អាណិត​មេត្តាចំពោះ​អ្នក​វិញ។

11. ទោះ​ជា​យប់ ឬ​ថ្ងៃ​ក្ដី ទ្វារ​របស់​អ្នកនៅ​បើក​ចំហ​ជា‌និច្ច ឥត​បិទ​សោះ​ឡើយដើម្បី​ឲ្យ​ភោគ​ទ្រព្យ​របស់​ប្រជា‌ជាតិទាំង‌ឡាយ​ហូរ​ចូល​មកនិង​ឲ្យ​ស្ដេច​របស់​ពួក​គេមក​ជា​ហូរ‌ហែ​ដែរ។

12. ប្រជា‌ជាតិ​ណា និង​នគរ​ណា ដែល​មិន​បម្រើ​អ្នក មុខ​ជា​ត្រូវ​វិនាស​មិន​ខាន ប្រជា‌ជាតិ​ទាំង​នោះ​នឹង​ត្រូវ​គេ​បំផ្លាញ។

13. គេ​នឹង​ដឹក​ឈើ​ល្អៗ​ពី​ស្រុក​លីបង់​មក​ឲ្យ​អ្នកគឺ​ឈើ​ដ៏​មាន​តម្លៃ​ទាំង​អស់ដើម្បី​យក​មក​ធ្វើ​ជា​គ្រឿង​សង្ហារឹមលំអ​ទី‌សក្ការៈ​របស់​យើង។យើង​នឹង​ធ្វើ​ឲ្យ​កន្លែង​ដែល​យើងស្ថិត​នៅ​នេះ បាន​ប្រកប​ដោយ​សិរី‌រុងរឿង។

សូមអានជំពូកពេញលេញ អេសាយ 60