គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសាយ 59:5-12 Khmer Standard Version (KHSV)

5. គម្រោង‌ការ​របស់​អ្នក​រាល់​គ្នា​ប្រៀប​បាន​នឹងស៊ុត​ពស់​អសិរ‌ពិសអ្នក​ណា​បរិភោគ​ស៊ុត​នេះ​មុខ​ជា​ត្រូវ​ស្លាប់ហើយ​បើ​គេ​បំបែក​ស៊ុត​ណា​មួយនោះ​នឹង​មាន​ពស់​វែក​ចេញ​មក។

6. អ្នក​រាល់​គ្នា​រៀបចំ​គម្រោង‌ការដូច​ត្បាញ​សំបុក​ពីង‌ពាងដែល​ពុំ​អាច​យក​ទៅ​ធ្វើ​ជា​សម្លៀក‌បំពាក់បិទ‌បាំង​កាយ​ឡើយ។អ្វីៗ​ដែល​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​សុទ្ធ​តែ​ទុច្ចរិតស្នា‌ដៃ​របស់​អ្នក​រាល់​គ្នា​សុទ្ធ​តែ​ឃោរ‌ឃៅ។

7. ជើង​របស់​អ្នក​រាល់​គ្នា​គិត​តែ​ពី​រត់​ទៅប្រព្រឹត្ត​អំពើ​អាក្រក់ហើយ​ប្រញាប់​ទៅ​បង្ហូរ​ឈាម​ជន​ស្លូត​ត្រង់គំនិត​របស់​អ្នក​រាល់​គ្នា​សុទ្ធ​តែ​ទុច្ចរិតអ្នក​រាល់​គ្នា​ទៅ​ទី​ណាទី​នោះ​នឹង​ត្រូវ​វិនាស​ហិន‌ហោច។

8. អ្នក​រាល់​គ្នា​មិន​ស្គាល់​មាគ៌ា​ដែល​នាំ​ទៅ​រកសេចក្ដី​សុខ‌សាន្ត​ទេអ្វីៗ​ដែល​អ្នក​រាល់​គ្នា​ប្រព្រឹត្ត មិន​យុត្តិធម៌​សោះកិរិយា​មារយាទ​របស់​អ្នក​រាល់​គ្នា​សុទ្ធ​តែ​វៀចអ្នក​ដែល​ដើរ​តាម​ផ្លូវ​របស់​អ្នកនឹង​មិន​ស្គាល់​សេចក្ដី​សុខ‌សាន្ត​ឡើយ។

9. ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌អង្គ​មិន​ប្រញាប់នឹង​រក​យុត្តិធម៌​ឲ្យ​យើងព្រះ‌អង្គ​ក៏​មិន​សង្គ្រោះ​យើង​ភ្លាមៗ​ដែរ។យើង​សង្ឃឹម​ថា​នឹង​មាន​ពន្លឺផ្ទុយ​ទៅ​វិញ យើង​ជួប​តែ​ភាព​ងងឹតយើង​រង់‌ចាំ​ថ្ងៃ​រះផ្ទុយ​ទៅ​វិញ យើង​បែរ​ជា​ដើរ​ក្នុង​យប់​អន្ធការ។

10. យើង​ដើរ​ស្ទាបៗ ដូច​មនុស្ស​ខ្វាក់​ដើរ​សសៀរតាម​ជញ្ជាំងយើង​ដើរ​ស្ទាបៗ ដូច​មនុស្ស​គ្មាន​ភ្នែកយើង​ដើរ​ជំពប់​ជើង ទាំង​កណ្ដាល​ថ្ងៃ​ត្រង់ដូច​ដើរ​នៅ​ពេល​យប់ទោះ​បី​យើង​មាន​សុខភាព​ល្អ​ក្ដីក៏​យើង​ដូច​ជា​មនុស្ស​ស្លាប់​ដែរ។

11. យើង​រអ៊ូ‌រទាំ​បញ្ចេញ​សំឡេង​ដូច​ខ្លា‌ឃ្មុំនិង​ថ្ងូរ​ឥត​ឈប់​ឈរ​ដូច​សត្វ​ព្រាប។យើង​សង្ឃឹម​ថា​ព្រះ‌អម្ចាស់​រក​យុត្តិធម៌​ឲ្យ​យើងតែ​ព្រះ‌អង្គ​មិន​រក​ឲ្យ​ទេ!យើង​រង់‌ចាំ​ព្រះ‌អម្ចាស់​សង្គ្រោះតែ​ព្រះ‌អង្គ​គង់​នៅ​ឆ្ងាយ​ពី​យើង!។

12. បពិត្រ​ព្រះ‌អម្ចាស់!យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​ជា​ច្រើននៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អង្គអំពើ​បាប​របស់​យើង​ខ្ញុំ​ចោទ​ប្រកាន់​យើង​ខ្ញុំអំពើ​ទុច្ចរិត​របស់​យើង​ខ្ញុំ​តាម​យើង​ខ្ញុំ​ជាប់​ជា‌និច្ចយើង​ខ្ញុំ​ស្គាល់​កំហុស​របស់​ខ្លួន​ហើយ។

សូមអានជំពូកពេញលេញ អេសាយ 59