គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសាយ 59:13-21 Khmer Standard Version (KHSV)

13. យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​ទុច្ចរិតនិង​ក្បត់​ព្រះ‌អម្ចាស់ហើយ​ងាក​ចេញ​ឆ្ងាយ​ពី​ព្រះ​របស់​យើង​ខ្ញុំយើង​ខ្ញុំ​និយាយ​អំពី​ការ​ជិះ‌ជាន់​អ្នក​ដទៃព្រម​ទាំង​ការ​បះ‌បោរ​ប្រឆាំង​នឹង​ព្រះ‌អង្គជា​ពាក្យ​សម្ដី​ហូរ​ចេញ​ពី​ជម្រៅ​ចិត្ត​របស់​យើង​ខ្ញុំយើង​ខ្ញុំ​និយាយ​ពាក្យ​ភូត‌ភរ​ច្រំ‌ដែលៗ។

14. ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌អង្គ​មិន​រក​យុត្តិធម៌ឲ្យ​យើង​ខ្ញុំ​ទេព្រះ‌អង្គ​ក៏​មិន​សង្គ្រោះ​យើង​ខ្ញុំ​ដែរដ្បិត​នៅ​ក្នុង​ក្រុង​របស់​យើង​ខ្ញុំគ្មាន​សេចក្ដី​ពិត​ទេយើង​ខ្ញុំ​គ្មាន​ចិត្ត​ទៀង​ត្រង់​សោះ។

15. សេចក្ដី​ពិត​បាន​បាត់​ពី​ខ្លួន​យើង​ខ្ញុំ​ទៅ​ហើយសូម្បី​អ្នក​ដែល​ងាក​ចេញ​ពី​អំពើ​អាក្រក់ក៏​ត្រូវ​អ្នក​ដទៃ​ប្លន់​យក​អ្វីៗ​ដែល​គេ​មាន។ ព្រះ‌អម្ចាស់​បាន​ទត​មើល​ការ​ទាំង​នេះហើយ​យល់​ឃើញ​ថា​សុទ្ធ​តែ​អាក្រក់គឺ​គ្មាន​យុត្តិធម៌​ទាល់​តែ​សោះ។

16. ព្រះ‌អង្គ​ទត​ឃើញ​ថា​គ្មាន​នរណា​ម្នាក់​អើពើហើយ​ព្រះ‌អង្គ​សោក​ស្ដាយដោយ​ពុំ​ឃើញ​មាន​នរណា​ម្នាក់​ឈឺ‌ឆ្អាលព្រះ‌អង្គ​ក៏​យាង​មក​សង្គ្រោះដោយ​ឫទ្ធិ‌បារមី​របស់​ព្រះ‌អង្គនិង​សំអាង​លើ​សេចក្ដី​សុចរិត​របស់​ព្រះ‌អង្គ។

17. ព្រះ‌អង្គ​យក​សេចក្ដី​សុចរិត​របស់​ព្រះ‌អង្គធ្វើ​ជា​អាវ‌ក្រោះព្រះ‌អង្គ​យក​ការ​សង្គ្រោះ​ធ្វើ​ជា​មួក​ដែកព្រះ‌អង្គ​យក​ការ​សង‌សឹក​ធ្វើ​ជា​ព្រះ‌ពស្ដ្រនិង​យក​ព្រះ‌ហឫទ័យ​ប្រច័ណ្ឌ​ធ្វើ​ជា​ព្រះ‌ភូសា។

18. ព្រះ‌អង្គ​ដាក់​ទោស​ម្នាក់ៗ​តាម​អំពើដែល​ខ្លួន​ប្រព្រឹត្ត។ព្រះ‌អង្គ​ដាក់​ទោស​ខ្មាំង​សត្រូវនិង​បច្ចា‌មិត្ត​យ៉ាង​ខ្លាំងសូម្បី​តែ​ជាតិ​សាសន៍​ដែល​នៅ​ឆ្ងាយៗក៏​ព្រះ‌អង្គ​ដាក់​ទោស​ដែរ។

19. ពេល​នោះ ចាប់​តាំង​ពី​ទិស​ខាង​កើតរហូត​ដល់​ទិស​ខាង​លិចមនុស្ស‌ម្នា​នឹង​កោត​ខ្លាច​ព្រះ‌នាម​ព្រះ‌អម្ចាស់និង​សិរី‌រុងរឿង​របស់​ព្រះ‌អង្គដ្បិត​ព្រះ‌អង្គ​នឹង​យាង​មក​ដូច​ទឹក​ទន្លេត្រូវ​ខ្យល់​បក់​បោក ហូរ​មក​យ៉ាង​ខ្លាំង។

20. ព្រះ‌អម្ចាស់​នឹង​យាង​មក​លោះ​ក្រុង​ស៊ីយ៉ូននិង​លោះ​ប្រជា‌ជន​ក្នុង​ចំណោម​កូន​ចៅរបស់​លោក​យ៉ាកុប​ដែល​លះ‌បង់​អំពើ​ទុច្ចរិត- នេះ​ជា​ព្រះ‌បន្ទូល​របស់ព្រះ‌អម្ចាស់។

21. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ទៀត​ថា៖ «រីឯ​សម្ពន្ធ‌មេត្រី* ដែល​យើង​ចង​ជា​មួយ​អ្នក​ទាំង​នោះ​មាន​ដូច​ត​ទៅ: ព្រះ‌វិញ្ញាណ​របស់​យើង​សណ្ឋិត​លើ​អ្នក​ហើយ យើង​ឲ្យ​អ្នក​ប្រកាស​ព្រះ‌បន្ទូល​របស់​យើង ចាប់​ពី​ពេល​នេះ រហូត​អស់‌កល្ប​ត​ទៅ។ យើង​នឹង​មិន​ដក​ព្រះ‌បន្ទូល​នេះ​ចេញ​ពី​មាត់​អ្នក មាត់​កូន​ចៅ និង​ពូជ‌ពង្ស​របស់​អ្នក​ឡើយ» - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

សូមអានជំពូកពេញលេញ អេសាយ 59