គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសាយ 59:12-17 Khmer Standard Version (KHSV)

12. បពិត្រ​ព្រះ‌អម្ចាស់!យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​ជា​ច្រើននៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អង្គអំពើ​បាប​របស់​យើង​ខ្ញុំ​ចោទ​ប្រកាន់​យើង​ខ្ញុំអំពើ​ទុច្ចរិត​របស់​យើង​ខ្ញុំ​តាម​យើង​ខ្ញុំ​ជាប់​ជា‌និច្ចយើង​ខ្ញុំ​ស្គាល់​កំហុស​របស់​ខ្លួន​ហើយ។

13. យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​ទុច្ចរិតនិង​ក្បត់​ព្រះ‌អម្ចាស់ហើយ​ងាក​ចេញ​ឆ្ងាយ​ពី​ព្រះ​របស់​យើង​ខ្ញុំយើង​ខ្ញុំ​និយាយ​អំពី​ការ​ជិះ‌ជាន់​អ្នក​ដទៃព្រម​ទាំង​ការ​បះ‌បោរ​ប្រឆាំង​នឹង​ព្រះ‌អង្គជា​ពាក្យ​សម្ដី​ហូរ​ចេញ​ពី​ជម្រៅ​ចិត្ត​របស់​យើង​ខ្ញុំយើង​ខ្ញុំ​និយាយ​ពាក្យ​ភូត‌ភរ​ច្រំ‌ដែលៗ។

14. ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌អង្គ​មិន​រក​យុត្តិធម៌ឲ្យ​យើង​ខ្ញុំ​ទេព្រះ‌អង្គ​ក៏​មិន​សង្គ្រោះ​យើង​ខ្ញុំ​ដែរដ្បិត​នៅ​ក្នុង​ក្រុង​របស់​យើង​ខ្ញុំគ្មាន​សេចក្ដី​ពិត​ទេយើង​ខ្ញុំ​គ្មាន​ចិត្ត​ទៀង​ត្រង់​សោះ។

15. សេចក្ដី​ពិត​បាន​បាត់​ពី​ខ្លួន​យើង​ខ្ញុំ​ទៅ​ហើយសូម្បី​អ្នក​ដែល​ងាក​ចេញ​ពី​អំពើ​អាក្រក់ក៏​ត្រូវ​អ្នក​ដទៃ​ប្លន់​យក​អ្វីៗ​ដែល​គេ​មាន។ ព្រះ‌អម្ចាស់​បាន​ទត​មើល​ការ​ទាំង​នេះហើយ​យល់​ឃើញ​ថា​សុទ្ធ​តែ​អាក្រក់គឺ​គ្មាន​យុត្តិធម៌​ទាល់​តែ​សោះ។

16. ព្រះ‌អង្គ​ទត​ឃើញ​ថា​គ្មាន​នរណា​ម្នាក់​អើពើហើយ​ព្រះ‌អង្គ​សោក​ស្ដាយដោយ​ពុំ​ឃើញ​មាន​នរណា​ម្នាក់​ឈឺ‌ឆ្អាលព្រះ‌អង្គ​ក៏​យាង​មក​សង្គ្រោះដោយ​ឫទ្ធិ‌បារមី​របស់​ព្រះ‌អង្គនិង​សំអាង​លើ​សេចក្ដី​សុចរិត​របស់​ព្រះ‌អង្គ។

17. ព្រះ‌អង្គ​យក​សេចក្ដី​សុចរិត​របស់​ព្រះ‌អង្គធ្វើ​ជា​អាវ‌ក្រោះព្រះ‌អង្គ​យក​ការ​សង្គ្រោះ​ធ្វើ​ជា​មួក​ដែកព្រះ‌អង្គ​យក​ការ​សង‌សឹក​ធ្វើ​ជា​ព្រះ‌ពស្ដ្រនិង​យក​ព្រះ‌ហឫទ័យ​ប្រច័ណ្ឌ​ធ្វើ​ជា​ព្រះ‌ភូសា។

សូមអានជំពូកពេញលេញ អេសាយ 59