គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសាយ 59:1-9 Khmer Standard Version (KHSV)

1. កុំ​នឹក​ស្មាន​ថា ព្រះ‌អម្ចាស់​មាន​បារមី​ទន់​ខ្សោយពុំ​អាច​សង្គ្រោះ​អ្នក​រាល់​គ្នា​បាន​នោះ​ឡើយហើយ​កុំ​នឹក​ស្មាន​ថា ព្រះ‌អង្គ​មាន​ព្រះ‌កាណ៌​ធ្ងន់ស្ដាប់​មិន​ឮ​នោះ​ដែរ!

2. តាម​ពិត គឺ​អំពើ​អាក្រក់​របស់​អ្នក​រាល់​គ្នា​ទេ​តើដែល​ខណ្ឌ​អ្នក​រាល់​គ្នា​ពី​ព្រះ​របស់​អ្នក​រាល់​គ្នាអំពើ​បាប​របស់​អ្នក​រាល់​គ្នាធ្វើ​ឲ្យ​ព្រះ‌អង្គ​លាក់​ព្រះ‌ភ័ក្ត្រមិន​ព្រម​ស្ដាប់​ឮ​ពាក្យ​របស់​អ្នក​រាល់​គ្នា

3. ដ្បិត​ដៃ​អ្នក​រាល់​គ្នា​ប្រឡាក់​ដោយ​ឈាមម្រាម​ដៃ​អ្នក​រាល់​គ្នា​ពោរ‌ពេញ​ដោយ​អំពើ​ទុច្ចរិតមាត់​អ្នក​រាល់​គ្នា​ចេះ​តែ​ពោល​ពាក្យ​ភូត‌ភរនិង​និយាយ​បរិហារ​គេ។

4. ក្នុង​ចំណោម​អ្នក​រាល់​គ្នានរណា​ក៏​ចោទ​ប្រកាន់​គ្នា​ដោយ​អយុត្តិធម៌និង​ឆ្លើយ​ការ‌ពារ​ខ្លួន​ដោយ​មិន​ទៀង​ត្រង់​ដែរអ្នក​រាល់​គ្នា​យក​រឿង​មិន​ពិត​មក​ធ្វើ​ជា​ភស្ដុតាងអ្វីៗ​ដែល​អ្នក​រាល់​គ្នា​និយាយ​សុទ្ធ​តែ​ឥត​ន័យ។អ្នក​រាល់​គ្នា​គិត‌គូរ​គម្រោង‌ការ​ជិះ‌ជាន់​គេរួច​នាំ​គ្នា​សម្រេច​ចេញ​ជា​អំពើ​ទុច្ចរិត។

5. គម្រោង‌ការ​របស់​អ្នក​រាល់​គ្នា​ប្រៀប​បាន​នឹងស៊ុត​ពស់​អសិរ‌ពិសអ្នក​ណា​បរិភោគ​ស៊ុត​នេះ​មុខ​ជា​ត្រូវ​ស្លាប់ហើយ​បើ​គេ​បំបែក​ស៊ុត​ណា​មួយនោះ​នឹង​មាន​ពស់​វែក​ចេញ​មក។

6. អ្នក​រាល់​គ្នា​រៀបចំ​គម្រោង‌ការដូច​ត្បាញ​សំបុក​ពីង‌ពាងដែល​ពុំ​អាច​យក​ទៅ​ធ្វើ​ជា​សម្លៀក‌បំពាក់បិទ‌បាំង​កាយ​ឡើយ។អ្វីៗ​ដែល​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​សុទ្ធ​តែ​ទុច្ចរិតស្នា‌ដៃ​របស់​អ្នក​រាល់​គ្នា​សុទ្ធ​តែ​ឃោរ‌ឃៅ។

7. ជើង​របស់​អ្នក​រាល់​គ្នា​គិត​តែ​ពី​រត់​ទៅប្រព្រឹត្ត​អំពើ​អាក្រក់ហើយ​ប្រញាប់​ទៅ​បង្ហូរ​ឈាម​ជន​ស្លូត​ត្រង់គំនិត​របស់​អ្នក​រាល់​គ្នា​សុទ្ធ​តែ​ទុច្ចរិតអ្នក​រាល់​គ្នា​ទៅ​ទី​ណាទី​នោះ​នឹង​ត្រូវ​វិនាស​ហិន‌ហោច។

8. អ្នក​រាល់​គ្នា​មិន​ស្គាល់​មាគ៌ា​ដែល​នាំ​ទៅ​រកសេចក្ដី​សុខ‌សាន្ត​ទេអ្វីៗ​ដែល​អ្នក​រាល់​គ្នា​ប្រព្រឹត្ត មិន​យុត្តិធម៌​សោះកិរិយា​មារយាទ​របស់​អ្នក​រាល់​គ្នា​សុទ្ធ​តែ​វៀចអ្នក​ដែល​ដើរ​តាម​ផ្លូវ​របស់​អ្នកនឹង​មិន​ស្គាល់​សេចក្ដី​សុខ‌សាន្ត​ឡើយ។

9. ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌អង្គ​មិន​ប្រញាប់នឹង​រក​យុត្តិធម៌​ឲ្យ​យើងព្រះ‌អង្គ​ក៏​មិន​សង្គ្រោះ​យើង​ភ្លាមៗ​ដែរ។យើង​សង្ឃឹម​ថា​នឹង​មាន​ពន្លឺផ្ទុយ​ទៅ​វិញ យើង​ជួប​តែ​ភាព​ងងឹតយើង​រង់‌ចាំ​ថ្ងៃ​រះផ្ទុយ​ទៅ​វិញ យើង​បែរ​ជា​ដើរ​ក្នុង​យប់​អន្ធការ។

សូមអានជំពូកពេញលេញ អេសាយ 59