គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសាយ 56:10-12 Khmer Standard Version (KHSV)

10. គ្រូ​អាចារ្យ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែលសុទ្ធ​តែ​ជា​មនុស្ស​ខ្វាក់គេ​មិន​យល់​អ្វី​ទាំង​អស់។អ្នក​ទាំង​នោះ​សុទ្ធ​តែ​ជា​ឆ្កែ​ដែល​មិន​ចេះ​ព្រុសគឺ​ចេះ​តែ​ដេក​រវើ‌រវាយនិង​ចូល​ចិត្ត​ងោក‌ងុយ។

11. អ្នក​ទាំង​នោះ​ក៏​ជា​ឆ្កែ​ដែល​គិត​តែ​ពី​ត្របាក់​ស៊ីហើយ​មិន​ចេះ​ស្កប់​ស្កល់​ទេ។ពួក​គេ​ជា​មេ​ដឹក​នាំតែ​មិន​ចេះ​គិត​ពិចារណា​អ្វី​ទាំង​អស់ម្នាក់ៗ​ដើរ​តាម​ផ្លូវ​របស់​ខ្លួនហើយ​គិត​តែ​ពី​ស្វែង​រក​ផល​ប្រយោជន៍របស់​ខ្លួន​ប៉ុណ្ណោះ។

12. គេ​បបួល​គ្នា​ថា «មក៍! ខ្ញុំ​ទៅ​យក​ស្រាយើង​នឹង​ផឹក​ស្រា​ខ្លាំង​ជា​មួយ​គ្នា!ស្អែក​ក៏​យើង​ផឹក​ទៀត​ដែរព្រោះ​នៅ​សល់​ស្រា​ច្រើន​ណាស់»។

សូមអានជំពូកពេញលេញ អេសាយ 56