គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសាយ 55:6-13 Khmer Standard Version (KHSV)

6. ចូរ​ស្វែង​រក​ព្រះ‌អម្ចាស់ក្នុង​ពេល​ដែល​ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫទ័យឲ្យ​អ្នក​រាល់​គ្នា​រក​ព្រះ‌អង្គ​ឃើញចូរ​អង្វរ​រក​ព្រះ‌អង្គក្នុង​ពេល​ដែល​ទ្រង់​គង់​នៅ​ជិត​អ្នក​រាល់​គ្នា។

7. មនុស្ស​អាក្រក់​ត្រូវ​លះ‌បង់​ផ្លូវ​របស់​ខ្លួនមនុស្ស​ពាល​ក៏​ត្រូវ​លះ‌បង់​ចិត្ត​គំនិត​អាក្រក់​ដែរអ្នក​នោះ​ត្រូវ​បែរ​មក​រក​ព្រះ‌អម្ចាស់​វិញព្រះ‌អង្គ​មុខ​ជា​មេត្តា​ករុណា​ដល់​គេ​ពុំ‌ខានឲ្យ​តែ​គេ​ងាក​មក​រក​ព្រះ​នៃ​យើង​វិញដ្បិត​ព្រះ‌អង្គ​មាន​ព្រះ‌ហឫទ័យ​ទូលំ​ទូលាយអត់‌ទោស​ឲ្យ​គេ។

8. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា:គំនិត​យើង​ខុស​ប្លែក​ពី​គំនិត​អ្នក​រាល់​គ្នារីឯ​របៀប​ដែល​យើង​ប្រព្រឹត្ត ក៏​ខុស​ប្លែក​ពីរបៀប​ដែល​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​ដែរ។

9. មេឃ​ខ្ពស់​ជាង​ផែនដី​យ៉ាង​ណារបៀប​ដែល​យើង​ប្រព្រឹត្ត​ក៏​ខុស​ប្លែក​ពីបៀប​ដែល​អ្នក​រាល់​គ្នា​ប្រព្រឹត្តហើយ​គំនិត​របស់​យើង​ក៏​ខុស​ប្លែក​ពីគំនិត​របស់​អ្នក​រាល់​គ្នា​យ៉ាង​នោះ​ដែរ។

10. ទឹក​ភ្លៀង និង​ទឹក​សន្សើម​ធ្លាក់​ពី​លើ​មេឃ​មកស្រោច​ស្រព​ផែនដី។ទឹក​ទាំង​នេះ​មិន​វិល​ត្រឡប់​ទៅ​វិញ​ឡើយដរាប​ណា​ទាល់​តែ​បាន​ធ្វើ​ឲ្យ​ដំណាំ​ដុះ​ឡើងបង្កើត​ភោគ​ផល ផ្ដល់​ពូជ​សម្រាប់​អ្នក​សាប​ព្រោះនិង​ផ្ដល់​អាហារ​ឲ្យ​គេ​បរិភោគ។

11. រីឯ​ពាក្យ​របស់​យើង​ក៏​ដូច្នោះ​ដែរគឺ​ពាក្យ​ដែល​ចេញ​ពី​មាត់​របស់​យើងនឹង​មិន​វិល​ត្រឡប់​មក​រក​យើង​វិញ​ឡើយដរាប​ណា​ទាល់​តែ​បាន​សម្រេចតាម​បំណង​របស់​យើង​ជា​មុន​សិនគឺ​បំពេញ​កិច្ចការ​ដែល​យើង​ចាត់​ឲ្យ​មក​ធ្វើរួច​រាល់​សព្វ​គ្រប់។

12. ពិត​មែន​ហើយ អ្នក​រាល់​គ្នា​នឹង​ចេញ​មកប្រកប​ដោយ​អំណរ​សប្បាយយើង​នឹង​ដឹក​នាំ​អ្នក​យ៉ាង​សុខ‌សាន្ត។ពេល​នោះ ភ្នំ​តូច​ធំ​នឹង​ស្រែក​ហ៊ោ​យ៉ាង​សប្បាយហើយ​រុក្ខ‌ជាតិ​នៅ​តាម​វាលក៏​នាំ​គ្នា​អបអរ‌សាទរ​ដែរ។

13. ដើម​កកោះ​នឹង​ដុះ​ឡើង​ជំនួស​បន្លាដើម​ចំប៉ី​នឹង​ដុះ​ជំនួស​ខ្ញែរទុក​ជា​ទី​សម្គាល់​ដែល​ឥត​ប្រែ‌ប្រួលឲ្យ​មនុស្ស‌ម្នា​ដឹង​ឮ​រហូត​ត​ទៅ​ថា ព្រះ‌អម្ចាស់​បាន​ធ្វើ​ការ​នេះ។

សូមអានជំពូកពេញលេញ អេសាយ 55