1. ព្រះអម្ចាស់មានព្រះបន្ទូលថា:អស់អ្នកដែលស្រេកទឹកអើយចូរនាំគ្នាមករកទឹកឯណេះ!ទោះបីអ្នករាល់គ្នាគ្មានប្រាក់ក៏ដោយចូរមក ហើយពិសាទៅ។ចូរមកយកអាហារបរិភោគចូរនាំគ្នាមកយកស្រាទំពាំងបាយជូរនិងទឹកដោះគោដោយមិនបាច់ចំណាយប្រាក់ឬបង់ថ្លៃអ្វីឡើយ!
2. ហេតុអ្វីបានជាអ្នករាល់គ្នាយកប្រាក់ទៅទិញអាហារដែលមិនអាចចិញ្ចឹមជីវិតហេតុអ្វីបានជាអ្នករាល់គ្នាបង់កម្លាំងរកអាហារដែលមិនអាចចំអែតក្រពះដូច្នេះ?ចូរស្ដាប់យើង នោះអ្នករាល់គ្នានឹងបានបរិភោគអាហារយ៉ាងឆ្ងាញ់ហើយសប្បាយចិត្តនឹងអាហារដ៏មានឱជារស។
3. ចូរផ្ទៀងត្រចៀកស្ដាប់ ចូរនាំគ្នាមកជិតយើងចូរត្រងត្រាប់ស្ដាប់នោះអ្នករាល់គ្នានឹងមានជីវិត។យើងនឹងចងសម្ពន្ធមេត្រីមួយដែលនៅស្ថិតស្ថេរអស់កល្បជានិច្ចជាមួយអ្នករាល់គ្នាដើម្បីបញ្ជាក់នូវសេចក្ដីមេត្តាករុណារបស់យើងចំពោះដាវីឌ។
4. យើងបានតែងតាំងដាវីឌឲ្យធ្វើជាសាក្សីរបស់យើងនៅមុខកុលសម្ព័ន្ធទាំងអស់ព្រមទាំងឲ្យធ្វើជាមគ្គទេសក៍ដឹកនាំប្រជាជាតិទាំងឡាយ។
5. អ៊ីស្រាអែលអើយ អ្នកនឹងហៅប្រជាជាតិមួយដែលអ្នកមិនស្គាល់ពីមុនឲ្យមកហើយប្រជាជាតិដែលមិនស្គាល់អ្នកនឹងរត់មករកអ្នកព្រោះព្រះអម្ចាស់ ជាព្រះរបស់អ្នកនិងជាព្រះដ៏វិសុទ្ធរបស់ជនជាតិអ៊ីស្រាអែលប្រទានឲ្យអ្នកបានថ្កុំថ្កើងរុងរឿង។
6. ចូរស្វែងរកព្រះអម្ចាស់ក្នុងពេលដែលព្រះអង្គសព្វព្រះហឫទ័យឲ្យអ្នករាល់គ្នារកព្រះអង្គឃើញចូរអង្វររកព្រះអង្គក្នុងពេលដែលទ្រង់គង់នៅជិតអ្នករាល់គ្នា។
7. មនុស្សអាក្រក់ត្រូវលះបង់ផ្លូវរបស់ខ្លួនមនុស្សពាលក៏ត្រូវលះបង់ចិត្តគំនិតអាក្រក់ដែរអ្នកនោះត្រូវបែរមករកព្រះអម្ចាស់វិញព្រះអង្គមុខជាមេត្តាករុណាដល់គេពុំខានឲ្យតែគេងាកមករកព្រះនៃយើងវិញដ្បិតព្រះអង្គមានព្រះហឫទ័យទូលំទូលាយអត់ទោសឲ្យគេ។
8. ព្រះអម្ចាស់មានព្រះបន្ទូលថា:គំនិតយើងខុសប្លែកពីគំនិតអ្នករាល់គ្នារីឯរបៀបដែលយើងប្រព្រឹត្ត ក៏ខុសប្លែកពីរបៀបដែលអ្នករាល់គ្នាប្រព្រឹត្តដែរ។