គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសាយ 55:1-6 Khmer Standard Version (KHSV)

1. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា:អស់​អ្នក​ដែល​ស្រេក​ទឹក​អើយចូរ​នាំ​គ្នា​មក​រក​ទឹក​ឯ‌ណេះ!ទោះ​បី​អ្នក​រាល់​គ្នា​គ្មាន​ប្រាក់​ក៏​ដោយចូរ​មក ហើយ​ពិសា​ទៅ។ចូរ​មក​យក​អាហារ​បរិភោគចូរ​នាំ​គ្នា​មក​យក​ស្រា​ទំពាំង‌បាយជូរនិង​ទឹក​ដោះ​គោ​ដោយ​មិន​បាច់​ចំណាយ​ប្រាក់ឬ​បង់​ថ្លៃ​អ្វី​ឡើយ!

2. ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​យក​ប្រាក់​ទៅ​ទិញអាហារ​ដែល​មិន​អាច​ចិញ្ចឹម​ជីវិតហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​បង់​កម្លាំងរក​អាហារ​ដែល​មិន​អាច​ចំអែត​ក្រពះ​ដូច្នេះ?ចូរ​ស្ដាប់​យើង នោះ​អ្នក​រាល់​គ្នា​នឹង​បានបរិភោគ​អាហារ​យ៉ាង​ឆ្ងាញ់ហើយ​សប្បាយ​ចិត្ត​នឹង​អាហារ​ដ៏​មាន​ឱជា‌រស។

3. ចូរ​ផ្ទៀង​ត្រចៀក​ស្ដាប់ ចូរ​នាំ​គ្នា​មក​ជិត​យើងចូរ​ត្រង‌ត្រាប់​ស្ដាប់នោះ​អ្នក​រាល់​គ្នា​នឹង​មាន​ជីវិត។យើង​នឹង​ចង​សម្ពន្ធ‌មេត្រី​មួយ​ដែលនៅ​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជា‌និច្ច​ជា​មួយ​អ្នក​រាល់​គ្នាដើម្បី​បញ្ជាក់​នូវ​សេចក្ដី​មេត្តា​ករុណា​របស់​យើងចំពោះ​ដាវីឌ។

4. យើង​បាន​តែង‌តាំង​ដាវីឌឲ្យ​ធ្វើ​ជា​សាក្សី​របស់​យើងនៅ​មុខ​កុល‌សម្ព័ន្ធ​ទាំង​អស់ព្រម​ទាំង​ឲ្យ​ធ្វើ​ជា​មគ្គទេសក៍ដឹក​នាំ​ប្រជា‌ជាតិ​ទាំង‌ឡាយ។

5. អ៊ីស្រា‌អែល​អើយ អ្នក​នឹង​ហៅ​ប្រជា‌ជាតិ​មួយដែល​អ្នក​មិន​ស្គាល់​ពី​មុន​ឲ្យ​មកហើយ​ប្រជា‌ជាតិ​ដែល​មិន​ស្គាល់​អ្នកនឹង​រត់​មក​រក​អ្នកព្រោះ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នកនិង​ជា​ព្រះ​ដ៏‌វិសុទ្ធ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែលប្រទាន​ឲ្យ​អ្នក​បាន​ថ្កុំ‌ថ្កើង​រុងរឿង។

6. ចូរ​ស្វែង​រក​ព្រះ‌អម្ចាស់ក្នុង​ពេល​ដែល​ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫទ័យឲ្យ​អ្នក​រាល់​គ្នា​រក​ព្រះ‌អង្គ​ឃើញចូរ​អង្វរ​រក​ព្រះ‌អង្គក្នុង​ពេល​ដែល​ទ្រង់​គង់​នៅ​ជិត​អ្នក​រាល់​គ្នា។

សូមអានជំពូកពេញលេញ អេសាយ 55