គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសាយ 54:10-17 Khmer Standard Version (KHSV)

10. ទោះ​បី​ភ្នំ​តូច​ភ្នំ​ធំ​កក្រើក​រំពើក​ក្ដីសេចក្ដី​ស្រឡាញ់​របស់​យើងមិន​ឃ្លាត​ចេញ​ពី​អ្នក​ឡើយរីឯ​សម្ពន្ធ‌មេត្រី​របស់​យើងដែល​ផ្ដល់​ឲ្យ​អ្នក​បាន​សុខ‌សាន្ត​នោះក៏​មិន​ប្រែ‌ប្រួល​ដែរ- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ដែល​អាណិត​មេត្តា​អ្នក។

11. ក្រុង​ដ៏​សែន​វេទនា​អើយ!អ្នក​ត្រូវ​ខ្យល់​ព្យុះ​បក់​បោកតែ​គ្មាន​អ្នក​ណា​សម្រាល​ទុក្ខ​អ្នក​ទេ។ឥឡូវ​នេះ យើង​យក​ថ្ម​ដ៏​ល្អ​ប្រណីតមក​សង់​អ្នក​ឡើង​វិញយើង​យក​ត្បូង​កណ្ដៀង​ចាក់​ជា​គ្រឹះ

12. យើង​យក​ត្បូង​ទទឹម​ធ្វើ​ជា​ប៉មយក​ពេជ្រ​ចរណៃ​ធ្វើ​ជា​ទ្វារព្រម​ទាំង​យក​ត្បូង​មក​ធ្វើ​ជា​កំពែង។

13. យើង​ជា​ព្រះ‌អម្ចាស់​នឹង​ប្រៀន‌ប្រដៅ​កូន​ចៅ​អ្នកដោយ​ខ្លួន​យើង​ផ្ទាល់ហើយ​កូន​ចៅ​របស់​អ្នកនឹង​មាន​សេចក្ដី​សុខ‌សាន្ត​យ៉ាង​បរិបូណ៌។

14. អ្នក​នឹង​បាន​រឹង‌មាំ ដោយ‌សារ​សេចក្ដី​សុចរិតហើយ​អ្នក​នឹង​មិន​ភ័យ​ខ្លាច​អ្វី​ឡើយ។គ្មាន​នរណា​មក​សង្កត់‌សង្កិន មក​បំភ័យឲ្យ​អ្នក​តក់‌ស្លុត​ទៀត​ទេ។

15. ប្រសិន​បើ​មាន​នរណា​វាយ​ប្រហារ​អ្នកនោះ​មិន​មែន​យើង​ចាត់​គេ​ឲ្យ​មក​ទេបើ​គេ​វាយ​ប្រហារ​អ្នកគេ​នឹង​ដួល​នៅ​មុខ​អ្នក​ជា​មិន​ខាន។

16. យើង​បាន​បង្កើត​ជាង​ដែកដែល​ដុត​ធ្យូង​លត់‌ដំ ផលិត​គ្រឿង​អាវុធដើម្បី​ធ្វើ​សឹក​សង្គ្រាមហើយ​យើង​ក៏​បាន​បង្កើត​អ្នក​កម្ទេចគ្រឿង​អាវុធ​នោះ​ដែរ។

17. គ្រឿង​សព្វា‌វុធ​ទាំង​ប៉ុន្មាន​ដែល​គេ​បាន​បង្កើតដើម្បី​វាយ​ប្រហារ​អ្នកនឹង​គ្មាន​ប្រសិទ្ធ‌ភាព​អ្វី​ឡើយចំពោះ​គូ‌វិវាទ​ដែល​ប្ដឹង​ចោទ​ប្រកាន់​អ្នកអ្នក​នឹង​ធ្វើ​ឲ្យ​គេ​ទទួល​ទោស​វិញ។យើង​នឹង​ការពារ​ពួក​អ្នក​បម្រើ​របស់​យើងព្រម​ទាំង​រក​យុត្តិធម៌​ឲ្យ​ពួក​គេ​បែប​នេះ​ឯង- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

សូមអានជំពូកពេញលេញ អេសាយ 54