គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសាយ 52:9-15 Khmer Standard Version (KHSV)

9. គំនរ​បាក់​បែក​នៃ​ក្រុង​យេរូ‌សាឡឹម​អើយចូរ​ស្រែក​ហ៊ោ​រួម​ជា​មួយ​គ្នាដ្បិត​ព្រះ‌អម្ចាស់​សម្រាល​ទុក្ខ​ប្រជា‌ជន​របស់​ព្រះ‌អង្គព្រះ‌អង្គ​លោះ​ក្រុង​យេរូ‌សាឡឹម​មក​វិញ​ហើយ!

10. ព្រះ‌អម្ចាស់​សម្តែង​ព្រះ‌បារមី​ដ៏‌វិសុទ្ធរបស់​ព្រះ‌អង្គ​ឲ្យ​ប្រជា‌ជាតិ​ទាំង​អស់​ឃើញមនុស្ស​ទាំង​ប៉ុន្មាន​នៅ​ទី​ដាច់​ស្រយាល​នៃ​ផែនដីនឹង​ឃើញ​ការ​សង្គ្រោះ​របស់​ព្រះ​នៃ​យើង។

11. អ្នក​រាល់​គ្នា​ដែល​កាន់​គ្រឿង​សម្ភារៈរបស់​ព្រះ‌អម្ចាស់ចូរ​នាំ​គ្នា​ចាក​ចេញ​ពី​ទី​នេះ​ទៅកុំ​ប៉ះ‌ពាល់​អ្វីៗ​ដែល​មិន​បរិសុទ្ធ​ឡើយ!ចូរ​ចាក​ចេញ​ពី​ក្រុង​បាប៊ី‌ឡូន​នេះហើយ​ធ្វើ​ពិធី​ជម្រះ​កាយ​ឲ្យ​បាន​បរិសុទ្ធ!

12. អ្នក​រាល់​គ្នា​មិន​ចាក​ចេញ​ទៅ​យ៉ាង​រហន់​ទេហើយ​ក៏​មិន​ចាក​ចេញ​ទៅ​ដូច​គេ​រត់​លូន​ដែរដ្បិត​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែលគង់​នៅ​មុខ និង​គង់​នៅ​ពី​ក្រោយ​អ្នក​រាល់​គ្នាដើម្បី​ការពារ​អ្នក។

13. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា:អ្នក​បម្រើ​របស់​យើង​នឹង​បាន​ចម្រុង‌ចម្រើនមាន​ឋានៈ​ខ្ពង់‌ខ្ពស់និង​ត្រូវ​គេ​លើក​តម្កើង​យ៉ាង​ឧត្ដុង្គ‌ឧត្ដម​បំផុត។

14. កាល​ពី​មុន ពេល​មហា‌ជន​ឃើញ​លោកគេ​ក៏​នាំ​គ្នា​ព្រឺ​ខ្លាច​យ៉ាង​ខ្លាំងព្រោះ​គេ​មើល​មុខ​លោក​លែង​ស្គាល់លោក​លែង​មាន​ទ្រង់‌ទ្រាយ​ជា​មនុស្ស​ទៀត​ហើយ។

15. តែ​ឥឡូវ​នេះ ប្រជា‌ជាតិ​ជា​ច្រើន​ឃើញ​លោកហើយ​នាំ​គ្នា​ស្ងើច​សរសើរស្ដេច​ជា​ច្រើន​នឹង​នៅ​ស្ងៀម​ស្ងាត់ដ្បិត​ស្ដេច​ទាំង​នោះ​នឹង​ឃើញ​ហេតុ‌ការណ៍ដ៏​អស្ចារ្យ​ដែល​គ្មាន​នរណា​ធ្លាប់​និទាន​ប្រាប់ព្រម​ទាំង​ស្ដាប់​សេចក្ដី​ផ្សេងៗដែល​គេ​មិន​ធ្លាប់​ឮ​ពី​មុន​មក។

សូមអានជំពូកពេញលេញ អេសាយ 52