គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសាយ 52:1-14 Khmer Standard Version (KHSV)

1. ក្រុង​ស៊ីយ៉ូន​អើយ ចូរ​ភ្ញាក់​ឡើងចូរ​ក្រោក​ឡើង សម្តែង​ឫទ្ធិ។យេរូ‌សាឡឹម​ជា​ក្រុង​ដ៏‌វិសុទ្ធ​អើយចូរ​តាក់​តែង​ខ្លួន​ដោយ​សម្លៀក‌បំពាក់ដ៏​ល្អ​ប្រណីតដ្បិត​សាសន៍​ដទៃ ដែល​មិន​បរិសុទ្ធនឹង​លែង​ចូល​មក​លុក‌លុយ​អ្នក​ទៀត​ហើយ។

2. យេរូ‌សាឡឹម​អើយ ចូរ​រលាស់​ធូលី​ដី​ចេញ​ពី​អ្នកចូរ​ក្រោក​មក​អង្គុយ​នៅ​កន្លែង​ដើមរបស់​អ្នក​វិញ!ក្រុង​ស៊ីយ៉ូន​ដែល​ជាប់​ជា​ឈ្លើយ​អើយចូរ​ស្រាយ​ចំណង​ចេញ​ពី​ក​អ្នក​ទៅ!

3. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា ព្រះ‌អង្គ​បាន​លក់​អ្នក ឲ្យ​គេ​យក​ទៅ​ធ្វើ​ជា​ទាសករ ដោយ​មិន​ឲ្យ​គេ​បង់​ប្រាក់ ព្រះ‌អង្គ​ក៏​លោះ​អ្នក​យក​មក​វិញ ដោយ​មិន​បង់​ប្រាក់​ដែរ។

4. ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា: ពី​ដំបូង ប្រជា‌រាស្ត្រ​របស់​យើង​ចុះ​ទៅ​ស្នាក់​នៅ​ស្រុក​អេស៊ីប នៅ​ទី​បញ្ចប់​ជន‌ជាតិ​អាស្ស៊ីរី​ធ្វើ​បាប​ពួក​គេ​យ៉ាង​សែន​ឃោរ‌ឃៅ។

5. ឥឡូវ​នេះ តើ​យើង​ទទួល​ផល​អ្វី? - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ - គេ​យក​ប្រជា‌ជន​របស់​យើង​ទៅ ដោយ​មិន​បង់​ថ្លៃ ជន​កំណាច​ទាំង​នោះ​ស្រែក​ជយ‌ឃោស -នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ - គេ​នាំ​គ្នា​ប្រមាថ​ឈ្មោះ​យើង​ជា​រៀង​រាល់​ថ្ងៃ។

6. ហេតុ​នេះ នៅ​ថ្ងៃ​នោះ ប្រជា‌រាស្ត្រ​របស់​យើង​នឹង​ដឹង​ថា យើង​ជា​នរណា គេ​នឹង​ទទួល​ស្គាល់​ថា គឺ​យើង​ដែល​និយាយ​ថា យើង​មក​ដល់​ហើយ។

7. អ្នក​ធ្វើ​ដំណើរ​នៅ​លើ​ភ្នំ នាំ​ដំណឹង‌ល្អៗ​មកប្រសើរ​រុងរឿង​ណាស់​ហ្ន៎គេ​ប្រកាស​ដំណឹង​អំពី​សេចក្ដី​សុខ‌សាន្ត!គេ​ប្រកាស​ដំណឹង​ដ៏​ល្អៗ​អំពី​ការ​សង្គ្រោះគេ​ពោល​មក​កាន់​ក្រុង​ស៊ីយ៉ូន​ថា“ព្រះ​របស់​អ្នក​សោយ​រាជ្យ​ហើយ!”។

8. នេះ​ជា​សំឡេង​របស់​អ្នក​យាម​ក្រុង!ពួក​គេ​បន្លឺ​សំឡេង​ឡើងនិង​ស្រែក​ហ៊ោ​រួម​ជា​មួយ​គ្នាដ្បិត​ពួក​គេ​ឃើញ​ព្រះ‌អម្ចាស់​យាង​ត្រឡប់​មកក្រុង​ស៊ីយ៉ូន​វិញ ដោយ​ផ្ទាល់​នឹង​ភ្នែក។

9. គំនរ​បាក់​បែក​នៃ​ក្រុង​យេរូ‌សាឡឹម​អើយចូរ​ស្រែក​ហ៊ោ​រួម​ជា​មួយ​គ្នាដ្បិត​ព្រះ‌អម្ចាស់​សម្រាល​ទុក្ខ​ប្រជា‌ជន​របស់​ព្រះ‌អង្គព្រះ‌អង្គ​លោះ​ក្រុង​យេរូ‌សាឡឹម​មក​វិញ​ហើយ!

10. ព្រះ‌អម្ចាស់​សម្តែង​ព្រះ‌បារមី​ដ៏‌វិសុទ្ធរបស់​ព្រះ‌អង្គ​ឲ្យ​ប្រជា‌ជាតិ​ទាំង​អស់​ឃើញមនុស្ស​ទាំង​ប៉ុន្មាន​នៅ​ទី​ដាច់​ស្រយាល​នៃ​ផែនដីនឹង​ឃើញ​ការ​សង្គ្រោះ​របស់​ព្រះ​នៃ​យើង។

11. អ្នក​រាល់​គ្នា​ដែល​កាន់​គ្រឿង​សម្ភារៈរបស់​ព្រះ‌អម្ចាស់ចូរ​នាំ​គ្នា​ចាក​ចេញ​ពី​ទី​នេះ​ទៅកុំ​ប៉ះ‌ពាល់​អ្វីៗ​ដែល​មិន​បរិសុទ្ធ​ឡើយ!ចូរ​ចាក​ចេញ​ពី​ក្រុង​បាប៊ី‌ឡូន​នេះហើយ​ធ្វើ​ពិធី​ជម្រះ​កាយ​ឲ្យ​បាន​បរិសុទ្ធ!

12. អ្នក​រាល់​គ្នា​មិន​ចាក​ចេញ​ទៅ​យ៉ាង​រហន់​ទេហើយ​ក៏​មិន​ចាក​ចេញ​ទៅ​ដូច​គេ​រត់​លូន​ដែរដ្បិត​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែលគង់​នៅ​មុខ និង​គង់​នៅ​ពី​ក្រោយ​អ្នក​រាល់​គ្នាដើម្បី​ការពារ​អ្នក។

13. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា:អ្នក​បម្រើ​របស់​យើង​នឹង​បាន​ចម្រុង‌ចម្រើនមាន​ឋានៈ​ខ្ពង់‌ខ្ពស់និង​ត្រូវ​គេ​លើក​តម្កើង​យ៉ាង​ឧត្ដុង្គ‌ឧត្ដម​បំផុត។

14. កាល​ពី​មុន ពេល​មហា‌ជន​ឃើញ​លោកគេ​ក៏​នាំ​គ្នា​ព្រឺ​ខ្លាច​យ៉ាង​ខ្លាំងព្រោះ​គេ​មើល​មុខ​លោក​លែង​ស្គាល់លោក​លែង​មាន​ទ្រង់‌ទ្រាយ​ជា​មនុស្ស​ទៀត​ហើយ។

សូមអានជំពូកពេញលេញ អេសាយ 52