គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសាយ 51:6-13 Khmer Standard Version (KHSV)

6. ចូរ​ងើប​មុខ​ឡើង​សម្លឹង​ទៅ​លើ​មេឃរួច​ក្រឡេក​មើល​មក​ផែនដី​នេះផ្ទៃ​មេឃ​នឹង​រសាត់​បាត់​ទៅ​ដូច​ផ្សែងផែនដី​នឹង​រេច‌រឹល​ទៅ​ដូច​សម្លៀក‌បំពាក់មនុស្ស​នៅ​លើ​ផែនដី​នឹង​ត្រូវ​វិនាស​ដូច​សត្វ​ល្អិតតែ​ការ​សង្គ្រោះ​របស់​យើង​នៅ​ស្ថិត‌ស្ថេរអស់‌កល្ប​ជា‌និច្ចហើយ​សេចក្ដី​សុចរិត​របស់​យើងនឹង​មិន​សាប‌សូន្យ​ឡើយ។

7. អ្នក​រាល់​គ្នា​ដែល​ស្គាល់​សេចក្ដី​សុចរិតប្រជា‌ជន​ដែល​គោរព​ក្រឹត្យ‌វិន័យ​របស់​យើងដោយ​ចិត្ត​ស្មោះ​អើយចូរ​នាំ​គ្នា​ស្ដាប់​យើង!មិន​ត្រូវ​ខ្លាច​មនុស្ស​លោក​ចំអក​ឲ្យ​ឡើយហើយ​ក៏​មិន​ត្រូវ​ចុះ​ចាញ់ព្រោះ​តែ​គេ​បន្ទាប​បន្ថោក​អ្នក​រាល់​គ្នា​ដែរ។

8. ដ្បិត​ពួក​គេ​នឹង​ត្រូវ​វិនាសដូច​សម្លៀក‌បំពាក់ និង​រោម​ចៀមត្រូវ​កណ្ដៀរ​ស៊ី​បំផ្លាញតែ​សេចក្ដី​សុចរិត និង​ការ​សង្គ្រោះ​របស់​យើងនៅ​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ។

9. ឱ​ព្រះ‌អម្ចាស់​អើយ សូម​ក្រោក​ឡើង!សូម​ក្រោក​ឡើង សម្តែង​ព្រះ‌បារមី!សូម​តើន​ឡើង ដូច​នៅ​ជំនាន់​ដើម!កាល​ពី​បុរាណ ព្រះ‌បារមី​ព្រះ‌អង្គបាន​ប្រហារ​ស្រុក​អេស៊ីបនិង​ចាក់​ទម្លុះ​សត្វ​ដ៏​សំបើម​នោះ។

10. ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​សមុទ្រ​រីង​ស្ងួតព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​មហា‌សាគរ​ដ៏​ជ្រៅប្រែ​ទៅ​ជា​ផ្លូវ សម្រាប់​អស់​អ្នក​ដែលព្រះ‌អង្គ​បាន​លោះ ដើរ​ឆ្លង​កាត់។

11. ពួក​ឈ្លើយ​សឹក​ដែល​ព្រះ‌អម្ចាស់​បាន​រំដោះនឹង​ដើរ​ត្រឡប់​មក​ស្រុក​វិញពួក​គេ​មក​ដល់​ក្រុង​ស៊ីយ៉ូនទាំង​ស្រែក​ហ៊ោ​យ៉ាង​សប្បាយ។ទឹក​មុខ​របស់​ពួក​គេ​ពោរ‌ពេញ​ដោយ​អំណររក​អ្វី​ប្រៀប​ស្មើ​ពុំ​បានពួក​គេ​សប្បាយ​រីក‌រាយ​ឥត​ឧបមាដ្បិត​ទុក្ខ​ព្រួយ និង​សម្រែក​យំ​ថ្ងូរលែង​មាន​ទៀត​ហើយ។

12. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា:គឺ​យើង​នេះ​ហើយ​ដែល​សម្រាល​ទុក្ខ​អ្នក​រាល់​គ្នាហេតុ​អ្វី​បាន​ជា​អ្នក​ភ័យ​ខ្លាចមនុស្ស​ដែល​តែងតែ​ស្លាប់?មនុស្ស​លោក នឹង​ត្រូវ​វិនាស​ដូច​ស្មៅ​ដែរ។

13. អ្នក​ភ្លេច​ព្រះ‌អម្ចាស់​ដែល​បាន​បង្កើត​អ្នកគឺ​ព្រះ‌អង្គ​ដែល​បាន​លាត​សន្ធឹង​ផ្ទៃ​មេឃនិង​ចាក់​គ្រឹះ​នៃ​ផែនដី។រៀង​រាល់​ថ្ងៃ អ្នក​ចេះ​តែ​ភ័យ​ញ័រ​នៅ​ចំពោះ​មុខមនុស្ស​ដែល​សង្កត់‌សង្កិនហាក់​ដូច​ជា​គេ​មាន​កម្លាំង​បំផ្លាញ​អ្នក​បាន។ពួក​គេ​ពុំ​អាច​គំរាម​កំហែង​អ្នករហូត​ត​ទៅ​ឡើយ។

សូមអានជំពូកពេញលេញ អេសាយ 51