គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសាយ 51:2-10 Khmer Standard Version (KHSV)

2. “ចូរ​រំពឹង​គិត​ពី​អប្រាហាំជា​បុព្វបុរស​របស់​អ្នក​រាល់​គ្នានិង​សារ៉ា​ដែល​បាន​បង្កើត​អ្នក​រាល់​គ្នា។ពេល​យើង​ហៅ​អប្រាហាំ​មកគាត់​នៅ​ម្នាក់​ឯង គ្មាន​កូន​ទេ។យើង​ឲ្យ​ពរ​គាត់ ហើយ​គាត់​ក៏​មាន​កូន​ចៅកើន​ចំនួន​ឡើង​ជា​ច្រើន”។

3. មែន​ហើយ! ព្រះ‌អម្ចាស់​សម្រាល​ទុក្ខប្រជា‌ជន​នៅ​ក្រុង​ស៊ីយ៉ូនព្រះ‌អង្គ​សម្រាល​ទុក្ខ​ក្រុង​ដែល​ខូច​ខ្ទេច‌ខ្ទី​អស់គឺ​ព្រះ‌អង្គ​នឹង​ធ្វើ​ឲ្យ​ក្រុង​ដែល​ស្ងាត់​ជ្រងំ​នេះបាន​ដូច​ជា​សួន​អេដែន។ព្រះ‌អង្គ​នឹង​ធ្វើ​ឲ្យ​ដី​ហួត‌ហែង​នេះប្រែ​ទៅ​ជា​សួន​ឧទ្យាន​របស់​ព្រះ‌អម្ចាស់។ពេល​នោះ នៅ​ក្នុង​ក្រុង​ស៊ីយ៉ូននឹង​មាន​ឮ​សូរ​សម្រែក​សប្បាយ​រីក‌រាយព្រម​ទាំង​មាន​បទ​ចម្រៀង​អរ​ព្រះ‌គុណនិង​មាន​ស្នូរ​តូរ្យ‌តន្ត្រី​ឡើង​វិញ។

4. ប្រជា‌ជន​របស់​យើង​អើយចូរ​ត្រង‌ត្រាប់​ស្ដាប់​យើង!ប្រជា‌ជាតិ​របស់​យើង​អើយចូរ​ផ្ទៀង​ត្រចៀក​ស្ដាប់​យើង!ដ្បិត​យើង​នឹង​បង្កើត​ក្រឹត្យ‌វិន័យយើង​នឹង​ឲ្យ​ការ​វិនិច្ឆ័យ​ហូរ​ចេញ​មកជា​ពន្លឺ​បំភ្លឺ​ប្រជា‌ជន​ទាំង‌ឡាយ។

5. សេចក្ដី​សុចរិត​របស់​យើង​នៅ​ជិត​បង្កើយការ​សង្គ្រោះ​របស់​យើង​ក៏​ជិត​មក​ដល់​ដែរយើង​នឹង​គ្រប់‌គ្រង​លើ​ប្រជា‌ជន​នានាដោយ​បារមី​របស់​យើងមនុស្ស‌ម្នា​នៅ​តាម​កោះ​នឹង​សង្ឃឹម​លើ​យើងពួក​គេ​នឹង​ទុក​ចិត្ត​លើ​បារមី​របស់​យើង។

6. ចូរ​ងើប​មុខ​ឡើង​សម្លឹង​ទៅ​លើ​មេឃរួច​ក្រឡេក​មើល​មក​ផែនដី​នេះផ្ទៃ​មេឃ​នឹង​រសាត់​បាត់​ទៅ​ដូច​ផ្សែងផែនដី​នឹង​រេច‌រឹល​ទៅ​ដូច​សម្លៀក‌បំពាក់មនុស្ស​នៅ​លើ​ផែនដី​នឹង​ត្រូវ​វិនាស​ដូច​សត្វ​ល្អិតតែ​ការ​សង្គ្រោះ​របស់​យើង​នៅ​ស្ថិត‌ស្ថេរអស់‌កល្ប​ជា‌និច្ចហើយ​សេចក្ដី​សុចរិត​របស់​យើងនឹង​មិន​សាប‌សូន្យ​ឡើយ។

7. អ្នក​រាល់​គ្នា​ដែល​ស្គាល់​សេចក្ដី​សុចរិតប្រជា‌ជន​ដែល​គោរព​ក្រឹត្យ‌វិន័យ​របស់​យើងដោយ​ចិត្ត​ស្មោះ​អើយចូរ​នាំ​គ្នា​ស្ដាប់​យើង!មិន​ត្រូវ​ខ្លាច​មនុស្ស​លោក​ចំអក​ឲ្យ​ឡើយហើយ​ក៏​មិន​ត្រូវ​ចុះ​ចាញ់ព្រោះ​តែ​គេ​បន្ទាប​បន្ថោក​អ្នក​រាល់​គ្នា​ដែរ។

8. ដ្បិត​ពួក​គេ​នឹង​ត្រូវ​វិនាសដូច​សម្លៀក‌បំពាក់ និង​រោម​ចៀមត្រូវ​កណ្ដៀរ​ស៊ី​បំផ្លាញតែ​សេចក្ដី​សុចរិត និង​ការ​សង្គ្រោះ​របស់​យើងនៅ​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ។

9. ឱ​ព្រះ‌អម្ចាស់​អើយ សូម​ក្រោក​ឡើង!សូម​ក្រោក​ឡើង សម្តែង​ព្រះ‌បារមី!សូម​តើន​ឡើង ដូច​នៅ​ជំនាន់​ដើម!កាល​ពី​បុរាណ ព្រះ‌បារមី​ព្រះ‌អង្គបាន​ប្រហារ​ស្រុក​អេស៊ីបនិង​ចាក់​ទម្លុះ​សត្វ​ដ៏​សំបើម​នោះ។

10. ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​សមុទ្រ​រីង​ស្ងួតព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​មហា‌សាគរ​ដ៏​ជ្រៅប្រែ​ទៅ​ជា​ផ្លូវ សម្រាប់​អស់​អ្នក​ដែលព្រះ‌អង្គ​បាន​លោះ ដើរ​ឆ្លង​កាត់។

សូមអានជំពូកពេញលេញ អេសាយ 51