គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសាយ 51:10-23 Khmer Standard Version (KHSV)

10. ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​សមុទ្រ​រីង​ស្ងួតព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​មហា‌សាគរ​ដ៏​ជ្រៅប្រែ​ទៅ​ជា​ផ្លូវ សម្រាប់​អស់​អ្នក​ដែលព្រះ‌អង្គ​បាន​លោះ ដើរ​ឆ្លង​កាត់។

11. ពួក​ឈ្លើយ​សឹក​ដែល​ព្រះ‌អម្ចាស់​បាន​រំដោះនឹង​ដើរ​ត្រឡប់​មក​ស្រុក​វិញពួក​គេ​មក​ដល់​ក្រុង​ស៊ីយ៉ូនទាំង​ស្រែក​ហ៊ោ​យ៉ាង​សប្បាយ។ទឹក​មុខ​របស់​ពួក​គេ​ពោរ‌ពេញ​ដោយ​អំណររក​អ្វី​ប្រៀប​ស្មើ​ពុំ​បានពួក​គេ​សប្បាយ​រីក‌រាយ​ឥត​ឧបមាដ្បិត​ទុក្ខ​ព្រួយ និង​សម្រែក​យំ​ថ្ងូរលែង​មាន​ទៀត​ហើយ។

12. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា:គឺ​យើង​នេះ​ហើយ​ដែល​សម្រាល​ទុក្ខ​អ្នក​រាល់​គ្នាហេតុ​អ្វី​បាន​ជា​អ្នក​ភ័យ​ខ្លាចមនុស្ស​ដែល​តែងតែ​ស្លាប់?មនុស្ស​លោក នឹង​ត្រូវ​វិនាស​ដូច​ស្មៅ​ដែរ។

13. អ្នក​ភ្លេច​ព្រះ‌អម្ចាស់​ដែល​បាន​បង្កើត​អ្នកគឺ​ព្រះ‌អង្គ​ដែល​បាន​លាត​សន្ធឹង​ផ្ទៃ​មេឃនិង​ចាក់​គ្រឹះ​នៃ​ផែនដី។រៀង​រាល់​ថ្ងៃ អ្នក​ចេះ​តែ​ភ័យ​ញ័រ​នៅ​ចំពោះ​មុខមនុស្ស​ដែល​សង្កត់‌សង្កិនហាក់​ដូច​ជា​គេ​មាន​កម្លាំង​បំផ្លាញ​អ្នក​បាន។ពួក​គេ​ពុំ​អាច​គំរាម​កំហែង​អ្នករហូត​ត​ទៅ​ឡើយ។

14. បន្តិច​ទៀត អ្នក​ជាប់​ឃុំ‌ឃាំង​នឹង​មាន​សេរី‌ភាពគេ​មិន​ត្រូវ​ស្លាប់​នៅ​ក្នុង​គុក​នោះ​ទេគេ​ក៏​មិន​ខ្វះ​ម្ហូប​អាហារ​បរិភោគ​ដែរ។

15. យើង​ជា​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នកយើង​ធ្វើ​ឲ្យ​សមុទ្រ​កក្រើកព្រម​ទាំង​ធ្វើ​ឲ្យ​ទឹក​រលក​បក់​បោកយើង​មាន​នាម​ថា ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល។

16. យើង​ធ្វើ​ឲ្យ​មាត់​អ្នក​ពោល​ពាក្យ​របស់​យើងយើង​លាត​ដៃ​ធ្វើ​ជា​ម្លប់​ការពារ​អ្នកដោយ​លាត​សន្ធឹង​ផ្ទៃ​មេឃ ចាក់​គ្រឹះ​នៃ​ផែនដីហើយ​ពោល​ទៅ​កាន់​អ្នក​ក្រុង​ថា“អ្នក​ជា​ប្រជា‌ជន​របស់​យើង”។

17. យេរូ‌សាឡឹម​អើយចូរ​ភ្ញាក់​រលឹក ចូរ​ក្រោក​ឡើង!អ្នក​បាន​ផឹក​ពី​ពែង​នៃ​ព្រះ‌ពិរោធ​ដ៏​ខ្លាំងរបស់​ព្រះ‌អម្ចាស់អ្នក​បាន​ផឹក​ព្រះ‌ពិរោធ​ពី​ពែង​នេះរហូត​ដល់​តំណក់​ចុង​ក្រោយគឺ​រហូត​ដល់​បាត់​ស្មារតី!

18. ក្នុង​ចំណោម​កូន​ចៅ​ដែល​កើត​ចេញ​ពី​អ្នក​មកគ្មាន​នរណា​ម្នាក់​ដឹក​នាំ​អ្នក​សោះក្នុង​ចំណោម​កូន​ទាំង​ប៉ុន្មាន​ដែល​អ្នក​ចិញ្ចឹមគ្មាន​នរណា​ម្នាក់​ជួយ​ឧបត្ថម្ភ​អ្នក​វិញ​ទេ។

19. ទុក្ខ​វេទនា​ពីរ​យ៉ាង​បាន​កើត​មានចំពោះ​អ្នក​ផ្ទួនៗ​គ្នាគឺ​អ្នក​ត្រូវ​ហិន‌ហោច និង​ខ្ទេច‌ខ្ទីទុរ្ភិក្ស និង​សង្គ្រាមតែ​គ្មាន​នរណា​អាណិត​អាសូរ​អ្នកគ្មាន​នរណា​សម្រាល​ទុក្ខ​អ្នក​សោះ។

20. កូន​ចៅ​របស់​អ្នក​ដួល​ដេក​នៅ​តាម​ដង​ផ្លូវពួក​គេ​កំរើក​លែង​រួច ដូច​សត្វ​ជាប់​អន្ទាក់ព្រោះ​ព្រះ‌អម្ចាស់​ទ្រង់​ព្រះ‌ពិរោធ​ចំពោះ​ពួក​គេព្រះ​របស់​អ្នក​គំរាម​កំហែង​ពួក​គេ។

21. ហេតុ​នេះ ក្រុង​ដែល​រង​ទុក្ខ​វេទនា​អើយចូរ​ស្ដាប់​ចុះ!អ្នក​ស្រវឹង តែ​មិន​មែន​ស្រវឹង​ដោយ​ផឹក​ស្រា​ទេ!

22. ព្រះ‌ជា‌អម្ចាស់​របស់​អ្នក គឺ​ព្រះ​ដែល​តែងតែរក​យុត្តិធម៌​ឲ្យ​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គទ្រង់​មាន​ព្រះ‌បន្ទូល​ថា:យើង​លែង​ឲ្យ​អ្នក​ផឹក​ពី​ពែងដែល​បណ្ដាល​ឲ្យ​អ្នក​បាត់​ស្មារតីអ្នក​នឹង​លែង​ផឹក​ពី​ពែង​នៃ​កំហឹងរបស់​យើង​ទៀត​ហើយ។

23. យើង​នឹង​ឲ្យ​សត្រូវ​ដែល​ធ្វើ​បាប​អ្នកផឹក​ពី​ពែង​នេះ​វិញ។គឺ​ពួក​នោះ​ដែល​ធ្លាប់​ពោល​មក​អ្នក​ថា“ក្រាប​ចុះ ទុក​ឲ្យ​យើង​ដើរ​លើ​ខ្នង​ឯង!”ពេល​នោះ អ្នក​ក៏​ក្រាប​ចុះធ្វើ​ដូច​ដី និង​ដូច​ផ្លូវ​ដែល​គេ​ដើរ​ជាន់។

សូមអានជំពូកពេញលេញ អេសាយ 51