គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសាយ 50:6-11 Khmer Standard Version (KHSV)

6. ខ្ញុំ​បាន​បែរ​ខ្នង​ទៅ​ឲ្យ​អ្នក​ដែល​ចង់​វាយ​ខ្ញុំខ្ញុំ​បាន​បែរ​មុខ​ទៅ​ឲ្យ​អ្នក​ដែល​ចង់បោច​ពុក​ចង្កា​របស់​ខ្ញុំពេល​គេ​ប្រមាថ​មើល‌ងាយនិង​ស្ដោះ​ទឹក​មាត់​ដាក់​ខ្ញុំខ្ញុំ​មិន​បាន​គេច​មុខ​ចេញ​ឡើយ។

7. ព្រះ‌ជា‌អម្ចាស់​យាង​មក​ជួយ​ខ្ញុំហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​មិន​បាក់​មុខខ្ញុំ​រក្សា​ទឹក​មុខ​រឹង‌ប៉ឹងព្រោះ​ខ្ញុំ​ដឹង​ថា ខ្ញុំ​មិន​ត្រូវ​អាម៉ាស់​ឡើយ។

8. ព្រះ‌អង្គ​ដែល​រក​យុត្តិធម៌​ឲ្យ​ខ្ញុំទ្រង់​គង់​នៅ​ក្បែរ​ខ្ញុំតើ​នរណា​ចង់​ប្ដឹង​ខ្ញុំ?សុំ​អញ្ជើញ​មក យើង​ទៅ​តុលាការ​ជា​មួយ​គ្នា!តើ​នរណា​ចង់​ចោទ​ប្រកាន់​ខ្ញុំសុំ​អញ្ជើញ​មក​ជួប​ខ្ញុំ​ចុះ!

9. មែន​ហើយ! ព្រះ‌ជា‌អម្ចាស់​យាង​មក​ជួយ​ខ្ញុំតើ​នរណា​អាច​ផ្ដន្ទា​ទោស​ខ្ញុំ?ពួក​អ្នក​ដែល​ជំទាស់​នឹង​ខ្ញុំ​មុខ​ជា​ត្រូវ​ហិន‌ហោចដូច​សម្លៀក‌បំពាក់​ដែល​ត្រូវ​កណ្ដៀរ​ស៊ី។

10. ក្នុង​ចំណោម​អ្នក​រាល់​គ្នាបើ​អ្នក​ណា​គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់អ្នក​នោះ​ត្រូវ​ស្ដាប់​តាម​អ្នក​បម្រើ​របស់​ព្រះ‌អង្គបើ​អ្នក​ណា​ដើរ​ក្នុង​ភាព​ងងឹតហើយ​មិន​ឃើញ​ពន្លឺ​ទេអ្នក​នោះ​ត្រូវ​ពឹង​ផ្អែក​លើ​ព្រះ‌នាម​ព្រះ‌អម្ចាស់និង​ផ្ញើ​ជីវិត​លើ​ព្រះ‌អង្គ​ចុះ!

11. រីឯ​អ្នក​ទាំង​អស់​គ្នា​ដែល​បង្កាត់​ភ្លើងហើយ​ដុត​ព្រួញ​ភ្លើងអ្នក​រាល់​គ្នា​មុខ​ជា​ត្រូវ​ធ្លាក់​ទៅ​ក្នុង​ភ្លើង​ដែលឆេះ​យ៉ាង​សន្ធោ‌សន្ធៅព្រួញ​ភ្លើង​ដែល​អ្នក​រាល់​គ្នា​ដុតក៏​នឹង​ឆាប‌ឆេះ​អ្នក​រាល់​គ្នា​ដែរ។យើង​ដាក់​ទោស​អ្នក​រាល់​គ្នាដោយ​ដៃ​យើង​ផ្ទាល់ ហើយ​អ្នក​រាល់​គ្នានឹង​ត្រូវ​ស្លាប់​យ៉ាង​សែន​វេទនា។

សូមអានជំពូកពេញលេញ អេសាយ 50