គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសាយ 49:4-9 Khmer Standard Version (KHSV)

4. រីឯ​ខ្ញុំ​វិញ ខ្ញុំ​គិត​ថា ខ្ញុំ​ខំ​ប្រឹង​ធ្វើ​ការតែ​បែរ​ជា​ឥត​អំពើខ្ញុំ​ខាត​កម្លាំង​ជា​អសារ‌បង់ហើយ​គ្មាន​បាន​ការ​អ្វី​ឡើយ។ប៉ុន្តែ តាម​ពិត ព្រះ‌អម្ចាស់​នៅ​តែ​រក​យុត្តិធម៌​ឲ្យ​ខ្ញុំព្រះ​របស់​ខ្ញុំ​នឹង​ប្រទាន​រង្វាន់​មក​ខ្ញុំ។

5. ឥឡូវ​នេះ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំព្រះ‌អង្គ​បាន​សូន​ខ្ញុំ​តាំង​ពី​ក្នុង​ផ្ទៃ​ម្ដាយឲ្យ​ធ្វើ​ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គដើម្បី​ណែ‌នាំ​កូន​ចៅ​លោក​យ៉ាកុបឲ្យ​វិល​ត្រឡប់​មក​រក​ព្រះ‌អង្គ និង​ប្រមូលប្រជា‌ជន​អ៊ីស្រា‌អែល​មក​នៅ​ជុំ‌វិញ​ព្រះ‌អង្គ។ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌អម្ចាស់​ចាត់​ទុក​ខ្ញុំថា​ជា​មនុស្ស​ថ្លៃ‌ថ្នូរហើយ​ព្រះ​នៃ​ខ្ញុំ​ពិត​ជា​កម្លាំង​របស់​ខ្ញុំ​មែន។

6. ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា:អ្នក​មិន​គ្រាន់​តែ​ជា​អ្នក​បម្រើដែល​ណែ‌នាំ​កុល‌សម្ព័ន្ធ​នៃ​កូន​ចៅរបស់​លោក​យ៉ាកុប​ឲ្យ​ងើប​ឡើងនិង​នាំ​កូន​ចៅ​អ៊ីស្រា‌អែល​ដែល​នៅ​សេស‌សល់ឲ្យ​វិល​មក​វិញ​ប៉ុណ្ណោះ​ទេគឺ​យើង​តែង‌តាំង​អ្នក​ឲ្យ​ធ្វើ​ជា​ពន្លឺសម្រាប់​បំភ្លឺ​ប្រជា‌ជាតិ​ទាំង‌ឡាយហើយ​នាំ​ការ​សង្គ្រោះ​របស់​យើងរហូត​ដល់​ស្រុក​ដាច់​ស្រយាល​នៃ​ផែនដី។

7. ព្រះ‌អម្ចាស់​ជា​ព្រះ​ដ៏‌វិសុទ្ធនិង​ជា​ព្រះ​ដែល​លោះ​ជន‌ជាតិ​អ៊ីស្រា‌អែលទ្រង់​មាន​ព្រះ‌បន្ទូល​មក​កាន់​អ្នកដែល​គេ​មើល‌ងាយនិង​អ្នក​ដែល​មនុស្ស‌ម្នា​ស្អប់​ខ្ពើមព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​កាន់​អ្នកដែល​ជា​ទាសករ​របស់​ពួក​កាន់​កាប់​អំណាច​ថា:ពេល​ស្ដេច​ទាំង‌ឡាយ​ឃើញ​អ្នកគេ​នឹង​នាំ​គ្នា​ក្រោក​ឈរ​ឡើង ដើម្បី​គោរពពេល​ពួក​មេ​ដឹក​នាំ​ឃើញ​អ្នកគេ​នឹង​នាំ​គ្នា​ក្រាប​ថ្វាយ‌បង្គំគេ​ធ្វើ​ដូច្នេះ ដោយ​យល់​ដល់​ព្រះ‌អម្ចាស់ដែល​មាន​ព្រះ‌ហឫទ័យ​ស្មោះ‌ស្ម័គ្រជា​ព្រះ​ដ៏‌វិសុទ្ធ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែលដែល​បាន​ជ្រើស​រើស​អ្នក។

8. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា:នៅ​គ្រា​ដែល​យើង​គាប់​ចិត្តយើង​បាន​ឆ្លើយ​តប​មក​អ្នកដល់​ថ្ងៃ​កំណត់​ដែល​យើង​សង្គ្រោះយើង​ក៏​បាន​ជួយ​អ្នក។យើង​បាន​ញែក​អ្នក​ឲ្យ​នៅ​ដាច់​ឡែក​ពី​គេដើម្បី​ធ្វើ​ជា​សម្ពន្ធ‌មេត្រី​សម្រាប់​ប្រជា‌ជន។យើង​នឹង​ស្ដារ​ស្រុក​ទេស​ឡើង​វិញយើង​ចែក​ដី​ដែល​គេ​បាន​បោះ​បង់​ចោលឲ្យ​ប្រជា‌ជន

9. ហើយ​ប្រាប់​ពួក​ឈ្លើយ​សឹក​ថា “ចូរ​ចេញ​មក!”រួច​ប្រាប់​អស់​អ្នក​នៅ​ទី​ងងឹត​ថា“ចូរ​បង្ហាញ​ខ្លួន​មក!”ពួក​គេ​នឹង​រក​ស៊ី​ចិញ្ចឹម​ជីវិត​យ៉ាង​សុខ‌សាន្តដូច​ចៀម​ស៊ី​ស្មៅ​នៅ​តាម​ផ្លូវនិង​ស្វែង​រក​អាហារ តាម​វាល​ស្មៅនៅ​លើ​កំពូល​ភ្នំ។

សូមអានជំពូកពេញលេញ អេសាយ 49